ឯកឧត្តម កឹម សុខា ៖ ថ្ងៃនេះ ខ្ញុំកឹម សុខា មានទុក្ខ ថ្ងៃមុខប្រជាពលរដ្ឋខ្មែរត្រូវតែបានសុខ ! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ឯកឧត្តម កឹម សុខា ៖ ថ្ងៃនេះ ខ្ញុំកឹម សុខា មានទុក្ខ ថ្ងៃមុខប្រជាពលរដ្ឋខ្មែរត្រូវតែបានសុខ !

ឯកឧត្តម កឹម សុខា ៖ ថ្ងៃនេះ ខ្ញុំកឹម សុខា មានទុក្ខ ថ្ងៃមុខប្រជាពលរដ្ឋខ្មែរត្រូវតែបានសុខ !

Share This

ឯកឧត្តម កឹម សុខា ៖ ថ្ងៃនេះ ខ្ញុំកឹម សុខា មានទុក្ខ ថ្ងៃមុខប្រជាពលរដ្ឋខ្មែរត្រូវតែបានសុខ !

Chantha Muth ៖ តាមច្បាប់ធម្មជាតិ មនុស្ស គឹ "កើត ចាស់ ឈឺ ស្លាប់ ឬ រូបំ ទុក្ខំ អនិច្ចំ អនត្តា"។

ចុះហេតុអ្វីមនុស្សមួយចំនួនចូលចិត្តធ្វើអាក្រក់ ប្រព្រឹត្តបាប លួចគេ ប្លន់គេ រំលោភសិទ្ធិ-សេរីភាពគេ បំបែកបំបាក់សង្គមជាតិ និងក្រុមគ្រួសាររបស់អ្នកដទៃ ពុករលួយ-កេងប្រវ័ញ្ចទ្រព្យសម្បតិ្តជាតិ ប្រើអំពើហិង្សា ឬអាចសម្លាប់គេ!

មានមនុស្សសុខចិត្តលះបង់ធនធានផ្ទាល់ខ្លួនជួយអ្នកដទៃ លះបង់ក្តីសុខសម្រាប់ខ្លួនឯង និងគ្រួសារ ដើម្បីសេចក្ដីក្តីសុខរបស់មនុស្សភាគច្រើន ទោះបីជាដឹងមុនថាត្រូវប្រឈមនឹងគ្រោះថ្នាក់ក៏ដោយ។ ឯកឧត្តម កឹម សុខា គឺជាគំរូស្រាប់។

ឯកឧត្តម កឹម សុខា មានប្រសាសន៍ផ្តាំផ្ញើថា "ថ្ងៃនេះ ខ្ញុំ កឹម សុខា មានទុក្ខ ថ្ងៃមុខប្រជាពលរដ្ឋខ្មែរត្រូវតែបានសុខ"​ ។

ឯកឧត្តមបានបន្តសង្កត់ថា "ខ្ញុំសុំតែម្យ៉ាងទេ ខ្ញុំសុំអោយបងប្អូនតស៊ូតទៅទៀត តស៊ូដើម្បីការផ្លាស់ប្តូរជាវិជ្ជមាន តស៊ូដោយអហិង្សា តស៊ូដើម្បីខ្មែររស់ទាំងអស់គ្នា តស៊ូដើម្បីជាតិរស់" ។

ឯកឧត្តមបានសង្កត់ធ្ងន់បន្ថែមថា "ខ្ញុំអាចជាប់ឃុំបាន តែសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ មិនអាចជាប់ឃុំបានទេ"​ ។

និងបានបញ្ជាក់បន្ថែមតាមច្បាប់នៃត្រៃលក្សណ៍ទៀតថា "ខ្ញុំដឹងថា នរណាក៏មិនអាចជៀសផុតពីសេចក្ដីស្លាប់បានដែរ ប៉ុន្ដែឆន្ទៈប្រជាពលរដ្ឋខ្មែរមិនត្រូវស្លាប់ឡើយ" ។

ហេតុដូច្នេះ សូមបងប្អូនជនរួមជាតិចូលរួមថែរក្សា និងបំពេញបំណងប្រថ្នារបស់ ឯកឧត្តម កឹម សុខា អោយក្លាយជាការពិត។

រដ្ឋធម្មនុញ្ញចែងយ៉ាងច្បាស់ថា "ប្រជាពលរដ្ឋខ្មែរ ជាម្ចាស់អំណាច និងម្ចាស់ជោគវាសនានៃប្រទេសជាតិ"។

ក្នុងន័យនេះ បងប្អូនជនរួមជាតិត្រូវខិតខំតស៊ូការពារសិទ្ធិ សេរីភាពរបស់ខ្លួនឯង ហើយត្រូវយល់ថាកម្ពុជាជាប្រទេសរបស់យើងទាំងអស់គ្នា។ កម្ពុជាមិនមែនជារបស់អ្នកដឹកនាំ ឬអ្នកនយោបាយផ្តាច់មុខនោះទេ។

ម្យ៉ាងវិញទៀត កម្ពុជាក៏មិនមែនជាទំនិញដាក់តាំងសម្រាប់លក់ឲ្យប្រទេសបរទេសណាមួយផ្តាច់មុខដែរ។ កម្ពុជាត្រូវមានគោលនយោបាយការបរទេសដោយឈរលើគោលការណ៍ស្មើភាព និងតម្កល់ផលប្រយោជន៍ជាតិខ្ពស់បំផុត ក្នុងការទំនាក់ទំនងជាមួយប្រទេសបរទេស ជាពិសេស ការគោរពបូរណភាពទឹកដី អធិបតេយ្យ ឯករាជ្យភាពនយោបាយ និងភាពមិនអាចរំលោភបាននៃកម្ពុជា។ 

ទោះបីគ្មានប្រទេសណាមួយជាបង្អែក ឬចាំជួយក៏ដោយ ក៏ពលរដ្ឋខ្មែរមិនដាច់ពោះស្លាប់ដែរ។ ជាការពិតណាស់ កម្ពុជាត្រូវការការជួយជ្រោមជ្រែងពីមិត្តភក្តិបរទេស ប៉ុន្តែមិនត្រូវការមិត្តបរទេសដែលហុតទឹកសម្លឹងកាក ឬបរទេសចាំតែជួយក្រុមម្ខាង ដើម្បីព្យាបាទក្រុមមួយទៀតនោះទេ៕











ប្រភព ៖ Chantha Muth 

No comments:

Post a Comment