Breaking news! សម្តេចតេជោនៃយើងប្រឹងហាត់ប្រាណមួយថ្ងៃ៣ម៉ោង ដើម្បីសុខភាពរាងកាយរឹងមាំអាចរស់រានដល់៣០ឆ្នាំទៀត និងបន្តក្រាញអំណាចក្ដោបក្ដាប់កៅអីនាយករដ្ឋមន្ត្រី១០ឆ្នាំទៀត ឥតបញ្ហា !! - Kamsan Khmer​ 2017

KanSanKhmer%2527s-New-Logo_06

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
demo-image
HS+DaiChor

Breaking news! សម្តេចតេជោនៃយើងប្រឹងហាត់ប្រាណមួយថ្ងៃ៣ម៉ោង ដើម្បីសុខភាពរាងកាយរឹងមាំអាចរស់រានដល់៣០ឆ្នាំទៀត និងបន្តក្រាញអំណាចក្ដោបក្ដាប់កៅអីនាយករដ្ឋមន្ត្រី១០ឆ្នាំទៀត ឥតបញ្ហា !!

Share This

Breaking news! សម្តេចតេជោនៃយើងប្រឹងហាត់ប្រាណមួយថ្ងៃ៣ម៉ោង ដើម្បីសុខភាពរាងកាយរឹងមាំអាចរស់រានដល់៣០ឆ្នាំទៀត និងបន្តក្រាញអំណាចក្ដោបក្ដាប់កៅអីនាយករដ្ឋមន្ត្រី១០ឆ្នាំទៀត ឥតបញ្ហា !!

យោងតាមប្រសាសន៍របស់បុរសខ្លាំងសម្ដេចតេជោ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ កន្លងមកថ្មីៗនេះ ដែលសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបិទទ្វារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ (Hydro Power Lower Se San 2) អានុភាព៤០០មេហ្កាវ៉ាត់ ស្ថិតនៅក្នុងឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលបានរៀបចំឡើងដោយក្រសួងរ៉ែ និងថាមពល, អាជ្ញាធរខេត្តស្ទឹងត្រែង និងក្រុមហ៊ុន Hydro Power Se San 2 Co., Ltd ។ ប្រសាសន៍របស់បុរសខ្លាំងសម្ដេចតេជោ លោកបានថ្លែងនៅក្នុងពិធី​បិទទ្វារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ មានយ៉ាងដូច្នេះថា៖ 

"..ខ្ញុំជឿជាក់លើខ្លួនឯងថា យ៉ាងហោចណាស់ខ្ញុំអាចរស់នៅ ៣០ឆ្នាំទៀត ដូចនេះការធ្វើជានាយករដ្ឋមន្ត្រី ១០ឆ្នាំទៀតមិនមានបញ្ហានោះឡើយ..."។

ហើយកាលពីម្សិលមិញ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នេះ សម្តេចតេជោហ៊ុន សែន ក៏បានបង្ហោះសារនិងរូបភាពរបស់លោកក្នុងឥរិយាបថកំពុងហាត់ប្រាណ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោក មានយ៉ាងដូច្នេះថា៖​ 

"ហាត់ប្រាណនៅផ្ទះមួយថ្ងៃ៣ម៉ោង ជំនួសអោយការវាយកូន គោលនារដូវភ្លៀងធ្លាក់"​ ​។ 
HS_text

បើតាមប្រសាសន៍របស់សម្តេចតេជោហ៊ុន សែន លោកមានប្រសាសន៍យ៉ាងដូច្នេះ ក៏ដើម្បីបញ្ជាក់ប្រាប់មហាជន ថាលោកប្រឹងហាត់ប្រាណមួយថ្ងៃ ៣ម៉ោងនេះ ក៏ដើម្បីសុខភាពរាងកាយបានរឹងមាំអាចនឹងរស់​រានមាន​ជីវិត​អាយុយឺន​​វែង​បន្តដល់ ៣០ឆ្នាំទៀត និងបន្តក្រាញអំណាចក្ដោបក្ដាប់កៅអីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន ១០ឆ្នាំឬ២អាណត្តិទៀត ឥតបញ្ហា! ។

ចំណែកប្រភពពីវេបសាយផ្ដាច់ការ (Pdachkar) បានសរសេរអត្ថបទ ន័យចង់ចំអកឌឺដងដាក់ប្រសាសន៍របស់សម្តេចតេជោហ៊ុនសែន មានយ៉ាងដូច្នេះថា៖ 

រាងកាយមិនដឹងជាដើរដល់ ២អាណត្តិទៀតឬអត់ទេ ប៉ុន្តែចិត្តចេះតែហ៊ាន សម្តេចតេជោប្រកាសថា នឹងនៅបន្តក្រាញអំណាច ២អាណត្តិទៀត ទោះបីកូនចៅខ្លួនចាស់អស់ក៏ដោយ !!

វិមាន​សន្តិភាព​៖ ក្នុង​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយសជូន​ព្រឹទ្ធាចារ្យ កោសល្យ​វោហារ គង់ ណៃ ព្រឹក​ថ្ងៃ​ទី​ ២៩ ខែកញ្ញា ឆ្នាំ ​២០១៧​ នេះ សម្តេចតេជោបាន​ប្រកាស​ម្តងទៀតថា នឹងខិតខំក្រាញអំណាច ២អាណត្តិទៀតឲ្យបាន ទោះបីចាញ់ឆ្នោតនៅឆ្នាំ២០១៨  ឬកូនចៅ ឬក្រុមទ្រព្រះស៊ុត​របស់សម្តេច​ចាស់​​អស់ប្រើការ​លែង​កើតក៏ដោយ ព្រោះសម្តេចយល់ថា ប្រទេសនេះមិនអាចខ្វះសម្តេចបានទេ បើអស់ពីសម្តេចទៅ ប្រទេសនេះនឹងរលំរលាយមិនខាន ហេតុនោះ ការបន្តក្រាញអំណាចនេះ​ គឺ ដើម្បីរក្សា​សន្តិភាព គឺ អំណាចដែលសម្តេចបានក្តោបក្តាប់មករាប់ទសវត្ស និងថា​មិន​ឲ្យ​មាន​មនុស្ស​ថ្មី​​ក្រៅពីបក្សពួកសម្តេចមក​ដឹកនាំ​កម្ពុជា​ជា​ដាច់ខាត ៕
HS_0

HS_1

HS_2

HS_3

HS_4

HS_4_4

HS_5

HS_6

HS_7

HS_8

HS+%252819%2529

HS+%252820%2529

HS+%252821%2529

HS+%252822%2529

HS+%252823%2529

HS+%252818%2529

HS+%25283%2529

HS+%25281%2529

Comment Using!!

No comments:

Post a Comment

Pages