បុរសខ្លាំងហ៊ុនសែន ផ្ទុះសំដីខ្លាំងៗ ស្នើឱ្យអាមេរិកាំងប្រមូលគ្រាប់បែកចាស់ៗត្រឡប់ទៅស្រុកអាគាំងវិញជាបន្ទាន់! ប៉ុន្តែគ្រាប់បែកចិនប៉េកាំងយួនកន្ទបកន្តាំងអាចរក្សាទុកនៅកម្ពុជាបាន !!
ប្រភពពីវេបសាយផ្ដាច់ការ Pdachkar បានឱ្យដឹងថា ៖ សម្តេចតេជោចេញធ្វើប្រជាភិថុតិមុនរដូវឃោសនាហើយប្រាប់ឲ្យអាមេរិកយកគ្រាប់បែកចាស់ៗត្រឡប់ទៅវិញ ប៉ុន្តែគ្រាប់បែកចិនយួនអាចរក្សាទុកបាន
ខណៈធ្វើប្រជាភិថុតិជាមួយកម្មករមុនរដូវឃោសនាបោះឆ្នោត សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី ២៧ កញ្ញានេះ បានស្នើឲ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកទៅពិនិត្យមើលគ្រាប់បែកគីមី ២ គ្រាប់ ដែលបន្សល់ពីអាមេរិក កាលពីសម័យសង្គ្រាមវៀតណាម-សហរដ្ឋ នៅខេត្តស្វាយរៀង ដោយគ្រាប់បែកនេះ កំពុងបង្កការគំរាមកំហែងដល់ប្រជាពលរដ្ឋក្បែរតំបន់នោះ ប៉ុន្តែសម្តេចមិនបានអំពាវនាវចិន ឬយួន ដែលពាក់ព័ន្ធនឹងសង្រ្គាមនោះឲ្យយកគ្រាប់បែករបស់ខ្លួនត្រឡប់ទៅវិញទេ ព្រោះសម្តេចយល់ថា ការឱបគ្រាប់បែកចិនយួនទុកចាត់ជាការល្អ មិនបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋខ្មែរទេ ។
ថ្លែងក្នុងពិធីប្រជាភិថុតិជាមួយកម្មករជាង ១ម៉ឺននាក់ នៅចាក់អង្រែលើ សម្តេច ហ៊ុន សែន បានអំពាវនាវឲ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ផ្តោតការយកចិត្តទុកដាក់លើគ្រាប់បែកគីមីនោះ និងស្នើឲ្យគិតពីគ្រាប់បែកលើដីកម្ពុជាជិត ៣ លានតោន ដែលអាមេរិកបានទម្លាក់
ប្រភព ៖ ផ្ដាច់ការ Pdachkar
No comments:
Post a Comment