BREAKING NEWS៖ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរចុះចាប់ខ្លួនដល់ក្នុងផ្ទះ នៅកណ្តាលអធ្រាត្រថ្ងៃសៅរ៍ឆ្លងចូលថ្ងៃអាទិត្យនេះ រួមនឹងមនុស្ស៩នាក់ផ្សេងទៀត !!
ភ្នំពេញ ៖ លោក កឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន នៅវេលាម៉ោង១២និង៥០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៣ កញ្ញា ២០១៧ នេះពាក់ព័ន្ធមានផែនការទង្វើក្បត់ជាតិ ដោយធ្វើតាមបញ្ជារបស់អាមេរិកដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ។ ពេលនេះលោក កឹម សុខា កំពុងឃាត់ខ្លួននៅស្នងការនគរបាលរាជធានីភ្នំពេញ ។
លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅផ្ទះរបស់លោក ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
មន្ត្រីជាន់ខ្ពស់នគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ឲ្យដឹងថា លោក កឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញ ។
តាមប្រភពច្បាស់ការ ពីមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ លោក កឹម សុខា អាចមិនឃុំខ្លួននៅក្នុងពន្ធធនាគារនារាជធានីភ្នំពេញនោះទេ អាចត្រូវបញ្ជូនខ្លួនទៅឃុំនៅពន្ធធនាគារត្រពាំងផ្លុងខេត្តកំពង់ចាម ។
ជាមួយគ្នានេះដែរ សមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្ស ៩នាក់ផ្សេងទៀត ដែលជាអង្គរក្សរបស់ លោក កឹម សុខា ។
ការចាប់ខ្លួនលោក កឹម សុខា នេះធ្វើឡើងបន្ទាប់ពីវីដេអូមួយដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បាននិយាយសារភាព កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ នៅប្រទេសអូស្ត្រាលីថា ខ្លួនបានធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូ ទៅនឹងប្រទេសយូហ្គោស្លាវី និងសើប៊ីដែរ ។
នៅវេលាយប់រំលងអធ្រាត្រថ្ងៃដដែលនេះ រាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍ ជុំវិញការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធអំពីឃុបឃិតគ្នាជាសម្ងាត់ដោយប្រព្រឹត្តិក្បត់ជាតិ ៕
ប្រភព ៖ Angrut
ព័ត៌មានទាក់ទង ៖ BREAKING NEWS ៖ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ(ឬហៅថា បក្សព្រះអាទិត្យរះ) ត្រូវបានអាជ្ញាធរឃាត់ខ្លួននៅពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ឆ្លងចូលថ្ងៃអាទិត្យនេះ !!
No comments:
Post a Comment