ក្ដៅៗ!! លោកស្រីឃុត សុភាព និយាយតាមការពិតរឿងគ្រោះទឹកជំនន់នៅភ្នំពេញបណ្ដាលមកពីភ្លៀងត្រឹមតែ២ម៉ោងសោះ! តែត្រូវប្រឈមមុខនឹងការដកចេញពីដំណែង! ចំណែកលោកស្រី ហ៊ុន ស៊ីណែត បានរិះគន់ធ្ងន់ៗន័យមើលងាយមកលើលោកស្រីឃុត សុភាព ថាលោកស្រីឃុត សុភាព ជាប្រេតមួយក្បាលនៅក្រសួងព័ត៌មាន !! - Kamsan Khmer​ 2017

KanSanKhmer%2527s-New-Logo_06

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
demo-image
sopheap+khut

ក្ដៅៗ!! លោកស្រីឃុត សុភាព និយាយតាមការពិតរឿងគ្រោះទឹកជំនន់នៅភ្នំពេញបណ្ដាលមកពីភ្លៀងត្រឹមតែ២ម៉ោងសោះ! តែត្រូវប្រឈមមុខនឹងការដកចេញពីដំណែង! ចំណែកលោកស្រី ហ៊ុន ស៊ីណែត បានរិះគន់ធ្ងន់ៗន័យមើលងាយមកលើលោកស្រីឃុត សុភាព ថាលោកស្រីឃុត សុភាព ជាប្រេតមួយក្បាលនៅក្រសួងព័ត៌មាន !!

Share This

ក្ដៅៗ!! លោកស្រីឃុត សុភាព និយាយតាមការពិតរឿងគ្រោះទឹកជំនន់នៅភ្នំពេញបណ្ដាលមកពីភ្លៀងត្រឹមតែ២ម៉ោងសោះ! តែត្រូវប្រឈមមុខនឹងការដកចេញពីដំណែង! ចំណែកលោកស្រី ហ៊ុន ស៊ីណែត បានរិះគន់ធ្ងន់ៗន័យមើលងាយមកលើលោកស្រីឃុត សុភាព ថាលោកស្រីឃុត សុភាព ជាប្រេតមួយក្បាលនៅក្រសួងព័ត៌មាន !!

លោកឃុត សំខាន់ ប្រធា​នមន្ទីរព័ត៌មានរាជធានីភ្នំពេញ នឹងដាក់សំណើរទៅអភិបាលរាជធានីភ្នំពេញ និងរដ្ឋមន្រ្តីក្រសួងព័ត៌មាន

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីស្នើដកអនុប្រធានមន្ទីរព័ត៌មានលោកស្រី ឃុត សុភាព ចេញពីតំណែង ដោយសារលោកស្រី បានបង្ហោះសាររិះគន់អំពីបញ្ហាទឹកលិច នៅរាជធានីភ្នំពេញនាអំឡុងថ្ងៃបុណ្យភ្ជុំធំ ហើយប្រមាថដល់ជាតិសាសន៍ខ្មែរទាំងមូល។

លោកឃុត សំខាន់ បានរៀបរាប់ថា ទង្វើរបស់ លោកស្រី ឃុត សុភាព បានកើតឡើងជាដដែលៗ ដែលធ្វើឱ្យរូបលោកជាប្រធានមន្ទីរមិនអាចទទួលយកបាន។

លោកបានបញ្ជាក់ទៀតថា ក្នុងនាមជាថ្នាក់ដឹកនាំមន្ទីរព័ត៌មានមួយរូបលោកស្រី ឃុត សុភាព បានប្រើសម្តីជេរប្រមាថមហាជននៅលើបណ្តាញសង្គម Facebook ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសខ្លួនឯង និងអង្គភាព។ លោកបានបញ្ជាក់ថា ជាជំហានដំបូងនេះ លោកគ្រាន់តែស្នើឱ្យដកតំណែងតែប៉ុណ្ណោះ ប៉ុន្តែក្នុងករណី ដែលលោកស្រីនៅតែបន្តធ្វើសកម្មភាពខុសឆ្គងទៀតនោះ លោកនឹងស្នើបណ្តេញចេញពីក្របខណ្ឌតែម្តង។

សូមបញ្ជាក់ផងដែរថា​ កាលពីអំឡុងបុណ្យភ្ជុំបិណ្ឌ លោកស្រី ឃុត សុភាព បានបង្ហោះសាររិះគន់តាមរយៈ​បណ្ដាញទំនាក់ទំនង​សង្គម (ហ្វេសប៊ុក​ Facebook) របស់លោកស្រីដោយបានរិះគន់ចំៗ ចំពោះបញ្ហាទឹកលិចទីក្រុងភ្នំពេញបណ្ដាលមកពីភ្លៀងធ្លាក់ត្រឹមតែ២ម៉ោងសោះ! សាររិះគន់នោះមានយ៉ាងដូច្នេះថា៖ «ពិតជាមានមោទនភាពណាស់ ដែលកើតជាខ្មែរ ទៅក្រៅប្រទេសម្តងៗ ស្ទើតែមិនហ៊ានថាមកពីណា ហើយជនជាតិអី។ នេះគ្រាន់តែភ្លៀងត្រឹម២ម៉ោងទេ។ សូមជាតិណាៗ កុំឱ្យកើតជាខ្មែរ ព្រោះមិនចង់មានមោទនភាពទេ»។ ប្រភព ៖ lershery
sopheap+khut+%25281%2529

sopheap+khut

**ចំណែកលោកស្រី ហ៊ុន ស៊ីណែត ដែលត្រូវជាប្អូនស្រីបង្កើត ​របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានបង្ហោះសាររិះគន់តាមរយៈ​បណ្ដាញទំនាក់ទំនង​សង្គម (ហ្វេសប៊ុក​ Facebook) របស់លោកស្រី ក្នុងន័យមើលងាយមកលើលោកស្រីឃុត សុភាព ដោយថាលោកស្រីឃុត សុភាព ជាប្រេតមួយក្បាលនៅក្រសួងព័ត៌មាន។ សាររិះគន់របស់លោកស្រី ហ៊ុន ស៊ីណែតមានយ៉ាងដូច្នេះថា ៖ 

«​​ថ្ងៃនេះក្រោយពីបុណ្យភ្ជុំបានបញ្ចប់ពួកប្រែតត្រលប់ទៅកាន់ឋានរបស់គាត់ តែដោយឡែកនៅប្រែតមួយក្បាលដែលធ្វើការងារនៅក្រសួងព័ត៌មានប្រើសម្ដី និង កាយវិការប្រមាថជាតិសាសន៍ខ្លួនឯង ខ្ញុំសង្ឃឹមថាលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន មានវិធានការបែបណាចំពោះអ្នកប្រមាថនេះ ។ ម្យ៉ាងទៀតរឿងទឹកជំនន់ ឬ ទឹកភ្លៀង គឺជារឿងរបស់ធម្មជាតិ សូមអោយម្ចាស់ Pages Sopheap Knut គួរតែប្រើអារម្មណ និងគំនិតពិចារណាផង ថាវាជារឿងគ្រោះធម្មជាតិ មិនមែនលិចតែប្រទេសយើងទេអាមេរិច និងថៃ ដែលជាប្រទេសមានលុយ មហាអំណាចលិចដល់ប្រលានយន្តហោះនាងមើលមិនឃើញទេ បើនាងគ្រាន់បើកុំដេកសុីប្រាក់ខែអត់មកធ្វើការទេមីប្រែត។ » ​ប្រភព៖ Sinath Hun
Sinath+Hun+%25281%2529

Sinath+Hun+%25282%2529

**ដើម្បីស្វែងយល់ទាំងអស់គ្នារឿងគ្រោះទឹកជំនន់និងគ្រោះមហន្តភ័យធម្មជាតិ សូមលើកយក Comment របស់លោកស្រីឃុត សុភាព មកតាំងជាសំណួរ ដោយលោកស្រីឃុត សុភាព បាន Comment ជាសំណួរទៅកាន់មនុស្សម្នាក់ឈ្មោះ វណ្ណៈ ថា «​​បងវណ្ណៈស្គាល់ថាគ្រោះធម្មជាតិដែរឬ? ដូចម្ដេចដែលហៅថាគ្រោះធម្មជាតិ? » 

**រីឯសព្ទអធិដ្ឋាន ឬសព្ទប្រាថ្នា កម្សាន្តខ្មែរយល់ឃើញថា ជារឿងរបស់បុគ្គល ជារឿងសួនតួ អធិដ្ឋានអ្វី ឬប្រាថ្នាអ្វី ក៏ជារឿងបុគ្គលនោះៗ

sopheap+khut+%25286%2529


sopheap+khut+%25285%2529
sopheap+khut+%25282%2529

sopheap+khut+%25283%2529

sopheap+khut+%25281%2529

sopheap+khut+%25284%2529

Comment Using!!

No comments:

Post a Comment

Pages