ហ្វេសប៊ុករបស់ ឯកអគ្គរដ្ឋទូតនៃប្រទេសសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារសំដែងទុក្ខក្រៀមក្រំ និងសោកស្ដាយ ពីការដែលកាសែត ​The Cambodia Daily ត្រូវបិទទ្វារ ! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ហ្វេសប៊ុករបស់ ឯកអគ្គរដ្ឋទូតនៃប្រទេសសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារសំដែងទុក្ខក្រៀមក្រំ និងសោកស្ដាយ ពីការដែលកាសែត ​The Cambodia Daily ត្រូវបិទទ្វារ !

ហ្វេសប៊ុករបស់ ឯកអគ្គរដ្ឋទូតនៃប្រទេសសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារសំដែងទុក្ខក្រៀមក្រំ និងសោកស្ដាយ ពីការដែលកាសែត ​The Cambodia Daily ត្រូវបិទទ្វារ !

Share This

ហ្វេសប៊ុករបស់ ឯកអគ្គរដ្ឋទូតនៃប្រទេសសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារសំដែងទុក្ខក្រៀមក្រំ និងសោកស្ដាយ ពីការដែលកាសែត ​The Cambodia Daily ត្រូវបិទទ្វារ ! ។ 

ជាមួយគ្នានេះ មហាប្រជាពលរដ្ឋខ្មែរដែលប្រើហ្វេសប៊ុក ក៏បានមកចូលរួមសំដែងនានាទស្សនៈ(Comments​)សោកស្ដាយ នៅខាងក្រោមសារហ្វេសប៊ុករបស់ ឯកអគ្គរដ្ឋទូតនៃប្រទេសសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ផងដែរ ចំពោះការដែលកាសែត ​The Cambodia Daily ត្រូវបិទទ្វារ  បន្ទាប់​ពី​ប្រតិបត្តិការ​បោះពុម្ភផ្សាយ​អស់រយៈពេល​ ២៤ឆ្នាំ ​និង​១៥ថ្ងៃ​ តាំងពី​ឆ្នាំ១៩៩៣​ មក និងការបិទ​នេះ​នៅចំពេល​មាន​ការចម្រូងចម្រាស​... ។

នេះជាសារហ្វេសប៊ុករបស់ ឯកអគ្គរដ្ឋទូតនៃប្រទេសសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ៖  សែត The Cambodia Daily ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០១៧

ថ្ងៃបិទកាសែត The Cambodia Daily គឺជាថ្ងៃទុក្ខក្រៀមក្រំមួយសំរាប់ផ្នែកសារព័ត៌មាន និងសំរាប់ប្រទេសកម្ពុជា។ អស់រយៈពេល ៣ទសវត្សរ៍មកហើយ ដែលកាសែតនេះបានផ្តល់មូលដ្ឋានគ្រឹះនៃអាជីពសំរាប់អ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានបរទេសចំនួន ២ជំនាន់ ដោយពួកគេជាច្រើនបានឡើងដំណែងខ្ពស់ នៅក្នុងការងាររបស់គេ។ ក្រុមបុគ្គលិក និងអ្នកយកព័ត៌មានកម្ពុជា និងបរទេសប្រកបដោយទឹកចិត្តមោះមុតក្នុងការងារ បាននាំយកមកនូវព័ត៌មានស៊ីជំរៅ មិនត្រឹមតែសំរាប់ប្រជាជនកម្ពុជាតែប៉ុណ្ណោះទេ តែថែមទាំងបានធ្វើអោយពិភពលោកមានការយល់ដឹងពីប្រទេសកម្ពុជាថែមទៀតផង។ ពេលនេះ សំឡេងដ៏មានសារៈសំខាន់នេះលែងមានហើយ។ 

យើងមានការសោកស្តាយដែលរដ្ឋាភិបាលកម្ពុជាមិនបានស្វែងរកដំណោះស្រាយដែលអាចអនុញ្ញាតអោយកាសែតនេះបន្តដំណើរការទៅទៀតបាន។ កាសែត The Cambodia Daily បានផ្តល់ព័ត៌មាន លើកទឹកចិត្ត និងធ្វើអោយប្រជាជនកម្ពុជា និងមិត្តភក្តិរបស់គេមានការផ្សារភ្ជាប់គ្នា ទាំងនៅទីនេះទាំងនៅក្នុងពិភពលោក។ ជាមួយនឹងការបិទកាសែតនេះ បង្អួចមួយសំរាប់មើលទៅក្នុងនិងចេញពីប្រទេសកម្ពុជាត្រូវបានកាត់បន្ថយ។

យើងសូមអបអរសាទរបុគ្គលិកជាជនជាតិខ្មែរទាំងអស់ រាប់ពីអ្នកដែលធ្វើការជាមួយកាសែតនេះតាំងពីដំបូងមក រហូតដល់អ្នកដែលធ្វើការអោយកាសែតនេះរហូតដល់ទីបំផុត ចំពោះទឺកចិត្ត និងការងារអាជីពរបស់គេ ហើយយើងសូមជូនពរអោយពួកគេទទួលបានជោគជ័យនៅក្នុងការខិតខំរបស់គេនៅពេលអនាគត ៕

ប្រភព ៖ U.S. Embassy Phnom Penh, Cambodia


*នានាទស្សនៈ(Comments​)របស់មហាប្រជាពលរដ្ឋខ្មែរ ចំពោះការដែលកាសែត ​The Cambodia Daily ត្រូវបិទទ្វារ ៖ 






















No comments:

Post a Comment