វិទ្យុអាស៊ីសេរីប្រកាសស្ដីពីការកែច្នៃរបៀបធ្វើការរបស់ខ្លួន ហើយថានឹងឈរលើការពិត នៃការបន្តបេសកកម្មចម្បង ក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះ ឲ្យបានច្រើនជាងពេលណាៗទាំងអស់ !! - Kamsan Khmer​ 2017

KanSanKhmer%2527s-New-Logo_06

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
demo-image
RFA+Khmer_2

វិទ្យុអាស៊ីសេរីប្រកាសស្ដីពីការកែច្នៃរបៀបធ្វើការរបស់ខ្លួន ហើយថានឹងឈរលើការពិត នៃការបន្តបេសកកម្មចម្បង ក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះ ឲ្យបានច្រើនជាងពេលណាៗទាំងអស់ !!

Share This

វិទ្យុអាស៊ីសេរីប្រកាសស្ដីពីការកែច្នៃរបៀបធ្វើការរបស់ខ្លួន ហើយថានឹងឈរលើការពិត នៃការបន្តបេសកកម្មចម្បង ក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះ ឲ្យបានច្រើនជាងពេលណាៗទាំងអស់ !!

សេចក្ដីប្រកាសរបស់វិទ្យុអាស៊ីសេរីមានសេចក្ដីដូចតទៅនេះ ៖ លោកអ្នកនាងជាទីមេត្រី!

វិទ្យុអាស៊ីសេរីពេលនេះ កំពុងតែកែច្នៃរបៀបធ្វើការរបស់ខ្លួន ដើម្បីតម្រូវទៅតាម ស្ថានភាពជាក់ស្តែង ដែលកំពុងកើតមានឡើង មកក្រុមការងារយើង។ តែទោះជាយ៉ាងណា យើងជឿជាក់ថា យើងនឹងជំនះបាន នូវឧបសគ្គទាំងនេះ ហើយយើងនឹងបន្តបេសកកម្ម ផ្សាយជូនព័ត៌មាន ដែលមិនលម្អៀង និងដែលមានប្រយោជន៍ ជូនពលរដ្ឋខ្មែរទាំងអស់។

អាស៊ីសេរីសម្រេចចិត្តយ៉ាងច្បាស់លាស់ ថានឹងឈរលើការពិត នៃការបន្ត បេសកកម្មចម្បង ក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះ ឲ្យបានច្រើនជាងពេលណាៗ ទាំងអស់ ដើម្បីបោះជំហានទៅមុខ ធ្វើជាប្រទីបបំភ្លឺផ្លូវ ទោះជាយើងស្ថិតក្នុង ដំណាក់កាលខ្មៅងងឹត បែបនេះក៏ដោយ។ វិទ្យុអាស៊ីសេរី នឹងបន្តរាយការណ៍ លើបញ្ហា និងព្រឹត្តិការណ៍នានា ដែលកើតមានឡើងនៅក្នុងសង្គមកម្ពុជា ហើយនឹងបន្តផ្សព្វផ្សាយ កម្មវិធីផ្សាយ សេចក្ដីរាយការណ៍ និងព័ត៌មាននានា នៅលើរលកធាតុអាកាសវិទ្យុកម្រិតទាប (Short Wave ឬ SW) លើបណ្ដាញ សង្គមហ្វេសប៊ុក (Facebook) យូធូប (YouTube) និង គេហទំព័ររបស់យើង ដែលមានអាស័យដ្ឋាន RFA/Khmer ជាបន្តទៅទៀត។

ឆ្លៀតឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណ ដល់លោកអ្នកនាងកញ្ញា ដែលបានធ្វើដំណើរ ជាមួយយើងខ្ញុំ អស់រយៈពេល២០ឆ្នាំ កន្លងមកនេះ។ យើងនឹងរួមដំណើរ ជាមួយគ្នា តទៅមុខទៀត ដូចដែលប្រវត្តិសាស្ត្រ បានចារទុកមកហើយ ថាជនផ្ដាច់ការ អាចនឹងឡើងកាន់អំណាច ហើយបង្ខំឲ្យពលរដ្ឋក្នុងប្រទេសរបស់ពួកគេ អនុវត្តតាមអ្វីដែលពួកគេចង់បាន ប៉ុន្តែនៅទីបំផុតទៅ ការពិតនឹងនៅតែឈ្នះដដែល៕
The+national+flag+of+Cambodia+%25281%2529

The+national+flag+of+Cambodia+%25283%2529

The+national+flag+of+Cambodia+%25282%2529

RFA+Khmer

ប្រភព ៖ វិទ្យុអាស៊ីសេរី

Comment Using!!

No comments:

Post a Comment

Pages