Breaking News!កូរ៉េខាងជើងប្រកាសថ្លែងការណ៍ថា សហរដ្ឋអាមេរិកបានប្រកាសសង្គ្រាមហើយ! គំរាមកំហែងនឹងបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋដែលហោះហើរឆ្វែលលើឧបទ្វីបកូរ៉េ! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
Breaking News!កូរ៉េខាងជើងប្រកាសថ្លែងការណ៍ថា សហរដ្ឋអាមេរិកបានប្រកាសសង្គ្រាមហើយ! គំរាមកំហែងនឹងបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋដែលហោះហើរឆ្វែលលើឧបទ្វីបកូរ៉េ!

Breaking News!កូរ៉េខាងជើងប្រកាសថ្លែងការណ៍ថា សហរដ្ឋអាមេរិកបានប្រកាសសង្គ្រាមហើយ! គំរាមកំហែងនឹងបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋដែលហោះហើរឆ្វែលលើឧបទ្វីបកូរ៉េ!

Share This
Breaking News!កូរ៉េខាងជើងប្រកាសថ្លែងការណ៍ថា សហរដ្ឋអាមេរិកបានប្រកាសសង្គ្រាមហើយ! គំរាមកំហែងនឹងបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋដែលហោះហើរឆ្វែលលើឧបទ្វីបកូរ៉េ!

នៅថ្ងៃទី ២៥ ខែកញ្ញា នេះ សំណាក់សារព័ត៌មាន AFP បានរាយការណ៍ជាបន្ទាន់ស្ដីពីស្ថានការណ៍ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ថ្មីៗនេះថា ៖ លោក រី យ៉ាំង ហូ  (Ri Yong Ho) រដ្ឋមន្រ្តីក្រសួងការបរទេសរបស់កូរ៉េខាងជើង បានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ នៅក្នុង​បូរីញូវយ៉ក ប្រទេសសហរដ្ឋអាមេរិក ទាក់ទងករណីដែលលោក ដូណាល់ ត្រាំ ប្រធានាធិបតីនៃប្រទេសហរដ្ឋអាមេរិក បានថ្លែងសុន្ទរកថា ថាអាចនឹងកម្ទេចកូរ៉េខាងជើងចោលអោយខ្ទេចអស់ទាំងស្រុងតែម្ដង!

លោក រី យ៉ាំង ហូ  (Ri Yong Ho) បានថ្លែងសុន្ទរកថា គំរាមកំហែងតបតវិញថា "កូរ៉េខាងជើងអាចនឹងបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋ ដែលកងទ័ពសហរដ្ឋបានបញ្ជាអោយទៅហោះហើរ​ឆ្វែលចូលជិតដែនអាកាសរបស់កូរ៉េខាងជើង!" ។

លោក រី យ៉ាំង ហូ  (Ri Yong Ho) បានថ្លែងសង្កត់ធ្ងន់ៗបន្ថែមទៀតថា "លោក ដូណាល់ ត្រាំ បានគំរាមកំហែង ថាមេដឹកនាំរបស់យើង (គឺលោក គីម ជុងអ៊ុន) នឹងនៅមិនបានយូរទៀតទេ លោកបានប្រកាសសង្គ្រាមជាមួយប្រទេសរបស់យើងហើយ" ។

ចំណែកសំណាក់សារព័ត៌មានBBCវិញ បានរាយការណ៍ជាបន្ទាន់ស្ដីពីស្ថានការណ៍ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ ថា៖ លោក រី យ៉ាំង ហូ  (Ri Yong Ho) រដ្ឋមន្រ្តីក្រសួងការបរទេសរបស់កូរ៉េខាងជើង បានថ្លែងសុន្ទរកថា "សហរដ្ឋអាមេរិកបានប្រកាសសង្គ្រាមមុន និង កូរ៉េខាងជើងមានសិទ្ធិបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែករបស់កងទ័ពសហរដ្ឋ" ៕  

((ប្រែសម្រួលយកសេចក្ដីដោយ កម្សាន្តខ្មែរ ២០១៧))










No comments:

Post a Comment