ក្ដៅៗ! រឿងធំហើយ! គ.ជ.ប ត្រៀមភស្តុតាងអាចនឹងដាក់ពាក្យប្តឹងស្នើសុំរំលាយគណបក្សស៊ីភីភី!!
ប្រភពពីវេបសាយផ្ដាច់ការ (Pdachkar) ចុះផ្សាយថ្មីៗនេះ បានអោយដឹងថា៖ គ.ជ.ប ត្រៀមភស្តុតាងរំលាយគណបក្សប្រជាជនកម្ពុជាទាក់ទងសម្តេចតេជោចែកអំណោយដល់កម្មករ-កម្មការិនីម្នាក់ ១០ ម៉ឺនរៀល ដើម្បីទាក់ទាញសន្លឹកឆ្នោត !
រដូវឃោសនារកសំឡេងឆ្នោតមិនទាន់មកដល់ទេ ប៉ុន្តែគេសង្កេតឃើញសម្តេចតេជោចេញធ្វើប្រជាភិថុតិជារឿយ ៗ ដោយគ្មានអ្នកណា ឬអង្គភាពណាហ៊ានប៉ះពាល់ ឬចាត់ការ ឬសូម្បីតែនិយាយដល់ក៏គ្មានដែរ ម្នាក់ៗហាក់បាក់បបខ្លបខ្លាចបារមីសម្តេចតេជោគ្រប់ៗ គ្នា ទោះបីដឹងថា សកម្មភាពដែលសម្តេចតេជោចេញធ្វើនោះ ជាអំពើខុសច្បាប់ការបោះឆ្នោតក៏ដោយ បើនិយាយពី គ.ជ.ប វិញ រឹតតែហៅលែងឮ ត្បុលក្បាលមិនគិតគន់អ្វីឡើយ ។
បើថា គ.ជ.ប ចុះខ្លាចញញើត ចុះអង្គភាពប្រឆាំងអំពើពុករលួយដែលល្បីល្បាញខាងការបង្រ្កាបអំពើពុករលួយនោះនៅក្រហែងមេឃណាដែរ ម៉េចមិនឃើញចរលីលាមកមើលសកម្មភាពផ្តល់អំណោយរបស់សម្តេចតេជោផង ។
តើលុយកាក់ដែលសម្តេចតេជោជូនដល់កម្មករ-កម្មការិនីនោះបានមកពីណា ជាប្រាក់ខែសម្តេចផ្ទាល់ ឬលុយជាតិ បើជាលុយជាតិ ម៉េចក៏អង្គភាពនៅព្រងើយកន្តើយមិនព្រមចាត់ការទៅ។
មានម្ចាស់បណ្តាញសង្គមម្នាក់បានបញ្ចេញយោបល់ទាក់ទងនឹងការចែកអំណោយនេះ យ៉ាងដូច្នេះថា៖
នៅព្រឹកនេះសម្ដេចតេជោនាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនៅ កោះពេជ្រ ប្រមាណជាង ៤០០០ នាក់ ដោយម្នាក់ៗត្រូវទទួលបានលុយ ១០ ម៉ឺនរៀល។ ចង់សួរទៅឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រីឱប យិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយថា តើលុយសម្ដេចនាយករដ្ឋមន្ត្រីផ្ដល់ឲ្យបងប្អូនកម្មករម្នាក់១០ម៉ឺនរៀលនោះជាលុយជាតិ, លុយប្រាក់ខែនាយករដ្ឋមន្ត្រីឬលុយពុករលួយលួចជាតិ? បើគណបក្សសង្គ្រោះជាតិ ឬអង្គការសង្គមស៊ីវិលសុទ្ធតែចោទគេថាពុករលួយស៊ីសំណូក សូកប៉ាន់សាក្សីចាប់ពួកគាត់ដាក់គុក។ នេះជាប្រទេសរបស់ក្រុមបក្សពួកដែកចោរពុករលួយលួចជាតិឬយ៉ាងណា??៕ Ren Hok
ប្រភព ៖ Pdachkar
No comments:
Post a Comment