ចៅសង្កាត់​អូរចារ​៖ ខ្ញុំកើតមកជាកូនអ្នកក្រ​ទៅហើយ​ តើពេលនេះតម្រូវឲ្យខ្ញុំ​ នៅតែក្រវេទនាទៀតឬ? - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ចៅសង្កាត់​អូរចារ​៖ ខ្ញុំកើតមកជាកូនអ្នកក្រ​ទៅហើយ​ តើពេលនេះតម្រូវឲ្យខ្ញុំ​ នៅតែក្រវេទនាទៀតឬ?

ចៅសង្កាត់​អូរចារ​៖ ខ្ញុំកើតមកជាកូនអ្នកក្រ​ទៅហើយ​ តើពេលនេះតម្រូវឲ្យខ្ញុំ​ នៅតែក្រវេទនាទៀតឬ?

Share This

ចៅសង្កាត់​អូរចារ​៖ ខ្ញុំកើតមកជាកូនអ្នកក្រ​ទៅហើយ​ តើពេលនេះតម្រូវឲ្យខ្ញុំ​ នៅតែក្រវេទនាទៀតឬ?

វីរកញ្ញា​ស៊ិន​ ចាន់ពៅរ៉ូហ៊្សេត ចៅសង្កាត់​អូរចារ ក្រុងបាត់ដំបង សំណព្វចិត្តមហាជនខ្មែរទាំងក្នុង និងក្រៅប្រទេស កញ្ញា បានសរសេរសារបង្ហោះក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់កញ្ញា មានយ៉ាងដូច្នេះថា៖ ខ្ញុំកើតមកជាកូនអ្នកក្រ​ទៅហើយ​ តើពេលនេះតម្រូវឲ្យខ្ញុំ​ នៅតែក្រវេទនាទៀតឬ?

ថ្មីៗនេះ​ មានជនខិលខូច​ ជនឱកាសនិយម​ មួយចំនួនបានដើរតាមភូមិ​ និងចេញ​ទៅក្រៅប្រទេស​ដើម្បីទៅនិយាយផ្សព្វផ្សាយ​ មូលបង្កាច់​ និងបរិហារកេរ្តិ៍ឈ្មោះខ្ញុំ​ ក្នុងន័យ​
"សំលាប់ជីវិតនយោបាយ"​ របស់ខ្ញុំ​តាមរូបភាពជាន់ពន្លិចអនាគតខ្ញុំតែម្តង។

ខ្ញុំ​សូមបញ្ជាក់ថា​ ខ្ញុំមិនចាប់អារម្មណ៍នឹងទង្វើដ៏ថោកទាប​ របស់អ្នកធ្វើមកលើខ្ញុំ​ ជាក្មេងស្រីម្នាក់
នេះទេ​ ប៉ុន្តែអ្វីដែលខ្ញុំលើកយកមកសរសេរពេលនេះ​ គ្រាន់តែចង់បញ្ជាក់ថា​ "អ្នកតាមបំផ្លាញខ្ញុំដល់ទីណា​ ក៏មានមនុស្សល្អតាមការពារខ្ញុំ​ដល់ទីនោះដែរ"។

ល្មមៗបានហើយ​ កុំចង់រុញខ្ញុំចេញពីឆាកនយោបាយនេះ​ ខ្ញុំក្មេងមែនពិត​ តែសកម្មភាពចូលប្រលូកក្នុងនយោបាយ​ "បក្សជិត២០ឆ្នាំហើយ" ៕

បាត់ដំបង,​ ថ្ងៃទី០៣​ ខែតុលា​ ឆ្នាំ​២០១៧

ស៊ូៗវីរកញ្ញា​ស៊ិន​ ចាន់ពៅរ៉ូហ៊្សេត ចៅសង្កាត់​អូរចារ​ រាល់ឧបសគ្គ​បញ្ហានឹងត្រូវប្រាសខ្ចាយ ព្រោះមានប្រជាពលរដ្ឋសង្កាត់​អូរចារ និងមហាជនខ្មែរទាំងក្នុងនិងក្រៅប្រទេស ជាពលំចិត្តជួយអោយឈ្នះ​រាល់ឧបសគ្គ​បញ្ហា សមដូចពុទ្ធៈ ថា "អ្នកធ្វើអំពើល្អរមែងបានផលល្អ អ្នកធ្វើអំពើអាក្រក់រមែងបានផលអាក្រក់"។ 

ទោសកំហុសអ្នកដទៃរំពៃប៉ុនភ្នំ​ ទោសខ្លួនឯងធំឃើញប៉ុនសរសៃសក់ ក្លិន/ផោមអ្នកដទៃធុំស្អុយអាក្រក់ កិ្លន/ផោមខ្លួនគម្រក់ដល់កំរិតណាក៏ក្រអូបស៊ប់សប់ហទ័យ ។

โทษผู้อื่นแลเห็นเป็นภูเขา​ โทษของเราแลไม่เห็นเท่าเส้นขน ตดคนอื่นเหม็นเบื่อเราเหลือทน
ตดของตนถึงเหม็นไม่เป็นไร"

យាទិសំ វបតេ ពីជំ --- តាទិសំ លភតេ ផលំ
កល្យាណការី កល្យាណំ --- បាបការី ច បាបកំ.

បុគ្គលសាបព្រោះពូជយ៉ាងណា រមែងបានផលយ៉ាងនោះ អ្នកធ្វើអំពើល្អរមែងបានផលល្អ អ្នកធ្វើអំពើអាក្រក់រមែងបានផលអាក្រក់។

ยาทิสํ วปเต พีชํ --- ตาทิสํ ลภเต ผลํ
กลฺยาณการี กลฺยาณํ --- ปาปการี จ ปาปกํ.

บุคคลหว่านพืชเช่นใด ย่อมได้ผลเช่นนั้น
ผู้ทำกรรมดี ย่อมได้ผลดี ผู้ทำกรรมชั่ว ย่อมได้ผลชั่ว.






No comments:

Post a Comment