សារពីយុវជន៖ តុលាកាឡ៍ខេត្ដកោះកុងមិនអនុញ្ញាតសំណើរសុំអោយនៅក្រៅឃុំរបស់សកម្មជនបរិស្ថាន លោកហ៊ុន វណ្ណៈ និងឌឹម គុនឌីឡើយ ! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
សារពីយុវជន៖ តុលាកាឡ៍ខេត្ដកោះកុងមិនអនុញ្ញាតសំណើរសុំអោយនៅក្រៅឃុំរបស់សកម្មជនបរិស្ថាន លោកហ៊ុន វណ្ណៈ និងឌឹម គុនឌីឡើយ !

សារពីយុវជន៖ តុលាកាឡ៍ខេត្ដកោះកុងមិនអនុញ្ញាតសំណើរសុំអោយនៅក្រៅឃុំរបស់សកម្មជនបរិស្ថាន លោកហ៊ុន វណ្ណៈ និងឌឹម គុនឌីឡើយ !

Share This
សារពីយុវជន៖ តុលាកាឡ៍ខេត្ដកោះកុងមិនអនុញ្ញាតសំណើរសុំអោយនៅក្រៅឃុំរបស់សកម្មជនបរិស្ថាន លោកហ៊ុន វណ្ណៈ និងឌឹម គុនឌីឡើយ !

តុលាកាឡ៍ខេត្ដកោះកុងមិនអនុញ្ញាតសំណើរសុំអោយនៅក្រៅឃុំរបស់សកម្មជនបរិស្ថាន លោក
ហ៊ុន វណ្ណៈ និងឌឹម គុនឌីឡើយ ដោយសារតែស្ដាប់បញ្ជាមេ មេធំជាងតុលាកាឡ៍ ហើយតុលាការមិនមែនតុលាការរបស់រាស្ដ្រ ដូច្នេះហើយទើបគេស្ដាប់បញ្ជាមេ​ !​!​។

រហូតមកដល់ពេលនេះមានរយៈពេល 27ថ្ងៃ ហើយដែលតុលាការខេត្ដកោះកុងឃុំខ្លួនលោក វណ្ណៈ និងគុនឌី ដោយមូលហេតុ ថាពួកគេថតរូបរំលោភសិទ្ធិឯកជន និងចោទពួកគេពីបទញុះញុង់ ដែលបទចោទទាំងពីរនេះធ្វើឡើងដោយតក់ក្រហល់ និងផ្អែកលើសេចក្ដីសន្និដ្ឋានដែលមិនមានភស្ដុតាងណាមួយបញ្ជាក់ថាពួកគេបានប្រព្រឹត្ដដូចការសន្និដ្ឋានរបស់តុលាកាឡ៍ឡើយ។

សូមបញ្ជាក់ផងដែរថាបន្ទាប់ពីបញ្ជូនខ្លួនសកម្មជនយើងទៅឃុំនៅពន្ធធនាគារប្រមាណជាពីរសប្ដាហ៍ មានមន្ដ្រីបីរូប ដែលពួកគាត់បានបង្ហាញអត្ដសញ្ញាណថាពួកគាត់ជាមន្ដ្រីប៉ូលីសបច្ចេកវិទ្យាមកពក្រសួងមហាផ្ទៃ ហើយមកជាលក្ខណៈក្រៅផ្លូវការ បានចូលទៅក្នុងពន្ធធនាគារដើម្បីសុើបសួរសកម្មជនយើងដោយមិនបានផ្ដល់តំណឹងជូនទៅមេធាវីពួកគេឡើយ។ យោងតាមការបកស្រាយរបស់អ្នកប្រឹក្សាច្បាប់មួយចំនួនបានលើកឡើងថា ការធ្វើបែបនេះគឺធ្វើអោយប៉ះពាល់ដល់នីតិវិធីសុើបអង្កេតរបស់ចៅក្រម និងតុលាការ។

ឆ្លងតាមការបំភ្លឺរបស់អ្នកបើកទូកបានបង្ហាញថាលោក វណ្ណៈ និងគុនឌី ត្រូវបានឃាត់ខ្លួនបន្ទាប់ពីត្រលប់មកពីលំហសមុទ្រ ក្បែរកប៉ាល់ដឹកខ្សាច់ទៅក្រៅប្រទេស ចំងាយប្រហែលជា 20km ពីកប៉ាល់ និង 20km ពីការដ្ឋាន ហើយពួកគេមិនបានចូលទៅក្នុងការដ្ឋានរបស់ក្រុមហ៊ុនឡើយ។ អ្នកដែលទៅឃាត់ខ្លួនសកម្មជនទាំងពីរ គឺជាមន្ដ្រីប៉ូលីសដែលក្រុមហ៊ុនជួលអោយយាមក្រុមហ៊ុនរបស់គេ​និងមេការក្រុមហ៊ុន​។ បន្ទាប់ពីឃាត់ខ្លួនហើយពួកគេបានបញ្ជូនសកម្មជនទាំងពីរទៅប៉ុស្ដិ៍នគរបាលឃុំព្រែកខ្សាច់ លោកមេប៉ុស្ដិ៍ឃុំព្រែកខ្សាច់មិនបានដឹងពីរឿងនេះទេ​​ ហើយក៍មិនបានបញ្ជាអោយមន្ដ្រីប៉ូលីសឃាត់ខ្លួនយុវជនយើងដែរ។ 

តែដោយសារគេបញ្ជូនយុវជនយើងដល់ប៉ុស្ដិ៍នគរបាលទៅហើយ ហើយក៍ធ្វើការសាកសួរ​និងឆែកឆេរតាមសំណើររបស់ក្រុមហ៊ុនតែម្ដងទៅ បន្ទាប់ពីឆែកឆេរហើយមិនបានរកឃើញភស្ដុតាងអ្វីទាំងអស់ តែដោយសារបញ្ជាពីមេ ដែលយើងមិនដឹងថាមេមួយណាទេ ព្រោះលោកស្នងការខេត្ដដែលយើងដឹងថាជាមេនោះមិនបាននៅស្រុកខ្មែរទេថ្ងៃនោះ គឺលោករវល់ប្រជុំនៅស្រុកថៃ ដូច្នេះរហូតមកដល់ពេលនេះការអនុវត្ដការឃុំខ្លួនយុវជនយើងគឺធ្វើឡើងតាមបញ្ជារបស់មេ គឺមិនមែនធ្វើតាមច្បាប់ឡើយ ៕

ប្រភព​​​៖ ​Chham Chhany 

No comments:

Post a Comment