តារារូបស្រស់សម្រស់ប្រិមប្រិយមានមន្តស្នេហ៍សំណព្វចិត្តមហាជន នី មុន្នីនាថ ត្រូវអាណិកជនអាមេរិក និងជាអតីតគូដណ្ដឹងរបស់កញ្ញា ប្ដឹង ទៅសាលាដំបូង !!
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់មានការទម្លាយពាក្យបណ្ដឹងផ្លូវការរបស់ លោក អ៊ឹង សូឡាង ដែលត្រូវគេស្គាល់ថាជាអាណិកជនអាមេរិក និងជាអតីតគូដណ្ដឹងរបស់ នី មុន្នីនាថ នៅសាលាដំបូងរាជធានីភ្នំពេញ ដោយពាក្យបណ្ដឹងនោះ ត្រូវបានធ្លាក់ដល់ដៃតុលាការកាលពីថ្ងៃទី២៨ខែកញ្ញាមុននេះ។ នៅក្នុងបណ្ដឹង ភាគីដើមចោទបានប្ដឹងតារាសម្ដែងនាង នី មុន្នីនាថ អោយសងប្រាក់ចំនួន ៧ម៉ឺនដុល្លារ ដែលលោកបញ្ជាក់ថា ជាប្រាក់ដែលបានទទួលយកពីលោក និងតម្រូវអោយនាងបង់ជំងឺចិត្តចំនួន៥ម៉ឺនដុល្លារ បន្ថែមទៀត ដោយមិនទាន់រាប់បញ្ចូលបន្ទុកចំណាយមួយចំនួននៅក្នុងតុលាការ។
លោក អ៊ឹង សូឡាង ដែលត្រូវគេស្គាល់ថាគូដណ្ដឹងរបស់ នី មុន្នីនាថ ដោយបានចុះមកភ្ជាប់ពាក្យនៅស្រុកខ្មែរកាលពីប៉ុន្មានខែមុន ឡើងផ្អើលអ្នកសិល្បៈនោះ បានអះអាងក្នុងបណ្ដឹងថា លោកស្នើអោយតុលាការនៅសាលាដំបូងរាជធានីភ្នំពេញ កោះហៅចុងចម្លើយគឺ កញ្ញា នី មុន្នីនាថ ចូលខ្លួនដោះស្រាយ និងបង់លុយកាក់អោយលោកទៅតាមអ្វីដែលបានដាក់ក្នុងបណ្ដឹងនោះផង។
មុនបណ្ដឹងបែកធ្លាយ អ្នកជិតស្និទ្ធនឹងលោក អ៊ឹង សូឡាង ធ្លាប់បានបង្ហោះនៅលើហ្វេសប៊ុកថា លោកនឹងប្ដឹងអតីតគូដណ្ដឹងរបស់លោក ដោយលោក នឹងប្ដឹងនាងពីបទឆបោក និងរំលោភលើសេចក្ដីទុកចិត្ត ដោយលោកទម្លាយថាក្រោយពេលភ្ជាប់ពាក្យលោកបានផ្ដល់លុយកាក់ និងបានចំណាយលុយរត់ការអស់ជាច្រើនទម្រាំតែបានធ្លាក់វីសា ដើម្បីអោយនាងបានចេញទៅរស់នៅសហរដ្ឋអាមេរិកដែលបានព្រមព្រៀង។ ប៉ុន្តែក្រោយធ្លាក់ឯកសារ លោកបានទម្លាយថា នាងមិនព្រមទៅ និងបានទាមទារផ្ដាច់ពាក្យ ដោយមិនព្រមសងលុយដែលលោកធ្លាប់ផ្ដល់អោយ និងចំណាយក្នុងការរត់ច្បាប់អោយទៅរស់នៅនោះ ទើបទើបឈានដល់ការប្ដឹងផ្ដល់ ដើម្បីទាមទារលុយកាក់ដែលលោកប្រកាសថាបានបង់ខាតត្រលប់មកវិញ។
យ៉ាងណាក៏ដោយ ក្នុងពេលដែលលោកទម្លាយពាក់ព័ន្ធនឹងបាក់បែកស្នេហ៍នោះភាគីខាង នី មុន្នីនាថ មិនព្រមធ្វើការបកស្រាយនោះទេ ដោយនាងប្រកាសថា ខ្លួនក៏ភស្ដុតាងគ្រប់គ្រាន់ក្នុងការតតាំងផងដែរ ប៉ុន្តែមកពីនាងយល់ថា មិនទាន់ដល់កំណត់ ត្រូវបកស្រាយទើបនាងបដិសេធតបត។
កញ្ញាថា ខ្លួនមានអំណះអំណាងគ្រប់គ្រាន់ថាអ្វីដែលលោក អ៊ឹង សូឡាង បានទម្លាយនៅលើហ្វេសប៊ុកគឺជារឿងមិនពិតទាំងស្រុង និងថា នោះជាបទបរិហាកេរ្តិ៍ធំមួយ ដែលនាងនឹងធ្វើការតបត។ នៅក្នុងពេលនោះ នាងក៏បានប្រកាសថា បើអតីតគូដណ្ដឹងហ៊ានដាក់បណ្ដឹង នោះនាងក៏រៀបចំមេធាវីដាក់ប្ដឹងតបតផងដែរ ដោយសារតែអ្វីដែលអ្នកបង្ហោះដែលនាងចោទថា ជាបក្សពួកតែមួយរបស់លោក អ៊ឹង សូឡាង នោះ គឺជារឿងដែលនាងយល់ថាជាបទបរិហាកេរ្តិ៍ដ៏ធំមួយ និងស្ថិតក្នុងចំណាត់ការច្បាប់។
ដោយឡែក សម្រាប់ម្ដាយរបស់នាងវិញ រមែងប្រកែកយ៉ាងដាច់អហង្ការថាដំណឹងបែកគ្នារវាងកូនស្រី និងគូដណ្ដឹង គ្រាន់តែជារឿងងងក់ដាក់គ្នារវាងក្មេងៗនិ ងក្មេងប៉ុណ្ណោះចំណែកធាតុពិតគឺចំណងស្នេហ៍នោះគឺចាស់អត់បានដឹងទេ។ ស្របគ្នាដែលរឿងរ៉ាវនោះ ស្ងាត់រៀងខ្លួនផង ទើបម្នាក់ៗស្មានថាភាគីទាំង២ បានដោះស្រាយគ្នាក្នុងស្ថានភាពសម្របសម្រួលរួចបាត់ទៅហើយ ដោយមិននឹកស្មានថាអ្វីៗឈានដល់កម្រិតធ្ងន់ធ្ងរបែបនេះឡើយ។ ម្នាក់ៗ ដែលបានឃើញពាក្យបណ្ដឹងរបស់អ៊ឹង សូឡាង សុទ្ធតែមើលឃើញថានេះ រឿងដ៏រសើបដែលធ្វើអោយប៉ះពាល់ដល់កិត្តិយស និងមុខមាត់របស់ នី មុន្នីនាថ ក្នុងពេល ដែលនាងក៏ត្រូវកត់សម្គាល់ថាមិនសូវក្ដោបក្ដាប់បានទីផ្សារសម្ដែង និងថតស្ពតបានណែនដៃដូចមួយរយៈពេលមុននោះផង។
មកទល់នឹងបណ្ដឹងរបស់លោក អ៊ឹង សូឡា ត្រូវបានធ្លាយចេញនេះ ទាំងម្ដាយរបស់ នី មុន្នីនាថ និងនី មុន្នីនាថ បានរក្សាភាពស្ងៀមស្ងាត់ដោយអះអាងថា មិនទាន់ចង់បកស្រាយទេ។ យ៉ាងណាមិញ នាងបានអះអាងថា នឹងរកអ្នកច្បាប់មកតាំងបណ្ដឹងនេះ មិនអោយអតីតគូដណ្ដឹងធ្វើបាបនាងដោយស្រួលនោះទេ ដោយសារតែនាងក៏មានភស្ដុតាងសម្រាប់រឿងនេះ។
យោងតាមពាក្យបណ្ដឹងរបស់លោក អ៊ឹង សូឡាង លោកបានបញ្ជាក់ថា លោកនឹងទាមទារអោយ នី មុន្នីនាថ បង់លុយអោយលោកចំនួន១២ម៉ឺនដុល្លា ដោយ៧ម៉ឺនដុល្លារ ជាថ្លៃលុយកាក់ដែលលោកផ្ដល់អោយក្នុងពេលស្រឡាញ់គ្នា និង៥ម៉ឺនដុល្លារទៀតគឺថ្លៃជំងឺចិត្ត ដែលលោកបានចោទនាងថាជំងឺចិត្តដែលតម្រូវអោយបង់នេះ គឺដោយសារតែ នី មុន្នីនាថ បានបោកប្រាស់លោក និងរំលោភលើសេចក្ដីទុកចិត្តចំពោះលោកក្នុងពេលនៅជាគូដណ្ដឹងនឹងគ្នា។
លោក ស្នើអោយមន្ត្រីតុលាការចាត់ការរឿងនេះទៅតាមផ្លូវច្បាប់ ដោយលោកបញ្ចាក់ថាខ្លួនមានភស្ដុតាងពាក់ព័ន្ធឯកសារលុយដែលបានដាក់ក្នុងបណ្ដឹងទាំងអស់ ដើម្បីបញ្ជាក់ថាអ្វីដែលលោកអះអាងថាគឺមានការពិត។ យ៉ាងណាមិញ គេមិនទាន់ឃើញមានចំណាត់ការពីមន្ត្រីតុលាការ បន្ទាប់ពីបណ្ដឹងរបស់លោកត្រូវបានមេធាវី យកទៅដាក់នៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៨ កញ្ញានោះទេ ដោយគ្រាន់តែមានការប្រកាសថាឯកសារបណ្ដឹងនោះត្រូវបានធ្លាក់ដល់ដៃសាលាដំបូង និងត្រូវបានគេទម្លាយថានឹងធ្វើការកោះហៅ កញ្ញា នី មុន្នីនាថ អោយចូលខ្លួនបំភ្លឺក្នុងពេលខាងមុខ៕
កញ្ញា នី មុន្នីនាថ និងលោក អ៊ុង សូឡាំង កាលពីពេលកន្លងទៅ
ប្រភព ៖ VOD

No comments:
Post a Comment