រឿងហ៊ុន ម៉ាណែត ក្ដៅគូទខ្លាំង ក្រោកឈរតតាំងនឹងលោកម៉ែន ណាត ប្រកាសភ្នាល់គ្នានិងគ្នានោះ, លោកខ្មែរ សុវណ្ណភូមិ ថាហ៊ុន ម៉ាណែត និយាយបោកក្មេង ឬបោកអ្នកគាំទ្រឲ្យជឿព្រោះពួកគេខ្វះការពិចារណា រីឯលោកឆាំ ឆានី ថាគេចេះស៊ើបអង្កេតរឿងលុយកាក់របស់ត្រកូលហ៊ុន ហើយ-Global witness report - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
រឿងហ៊ុន ម៉ាណែត ក្ដៅគូទខ្លាំង ក្រោកឈរតតាំងនឹងលោកម៉ែន ណាត ប្រកាសភ្នាល់គ្នានិងគ្នានោះ, លោកខ្មែរ សុវណ្ណភូមិ ថាហ៊ុន ម៉ាណែត និយាយបោកក្មេង ឬបោកអ្នកគាំទ្រឲ្យជឿព្រោះពួកគេខ្វះការពិចារណា រីឯលោកឆាំ ឆានី ថាគេចេះស៊ើបអង្កេតរឿងលុយកាក់របស់ត្រកូលហ៊ុន ហើយ-Global witness report

រឿងហ៊ុន ម៉ាណែត ក្ដៅគូទខ្លាំង ក្រោកឈរតតាំងនឹងលោកម៉ែន ណាត ប្រកាសភ្នាល់គ្នានិងគ្នានោះ, លោកខ្មែរ សុវណ្ណភូមិ ថាហ៊ុន ម៉ាណែត និយាយបោកក្មេង ឬបោកអ្នកគាំទ្រឲ្យជឿព្រោះពួកគេខ្វះការពិចារណា រីឯលោកឆាំ ឆានី ថាគេចេះស៊ើបអង្កេតរឿងលុយកាក់របស់ត្រកូលហ៊ុន ហើយ-Global witness report

Share This

រឿងហ៊ុន ម៉ាណែត ក្ដៅគូទខ្លាំង ក្រោកឈរតតាំងនឹងលោកម៉ែន ណាត ប្រកាសភ្នាល់គ្នានិងគ្នានោះ, លោកខ្មែរ សុវណ្ណភូមិ ថាហ៊ុន ម៉ាណែត និយាយបោកក្មេង ឬបោកអ្នកគាំទ្រឲ្យជឿព្រោះពួកគេខ្វះការពិចារណា រីឯលោកឆាំ ឆានី ថាគេចេះស៊ើបអង្កេតរឿងលុយកាក់របស់ត្រកូលហ៊ុន ហើយ-Global witness report

រឿងសារបែកធ្លាយលុយ២០០លានដុល្លារ ធ្វើអោយលោកហ៊ុន ម៉ាណែត ក្ដៅគូទខ្លាំង ក្រោកឈរតតាំងនឹងលោកម៉ែន ណាត ដោយប្រកាសថា "តើលោក ម៉ែន ណាត ហ៊ានភ្នាល់ជាមួយខ្ញុំទេ?"

ទាក់ទងនឹងរឿងនេះ លោកប៉ាង សុខឿន ហៅ "ខ្មែរ សុវណ្ណភូមិ" អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានបញ្ចេញទស្សនៈយោបល់ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក​របស់លោក មានយ៉ាងដូច្នេះថា៖ ហ៊ុន ម៉ាណែត និយាយបោកក្មេង ឬបោកអ្នកគាំទ្រឲ្យជឿព្រោះពួកគេខ្វះការពិចារណា។

១. ត្រូវយល់ថា ការភ្នាល់នេះ គឺជារឿងមិនអាចកើតឡើង ព្រោះ ហ៊ុន ម៉ាណែត ដឹងថា លោក ម៉ែន ណាត មិនអាចធ្វើបាន។

២. ការរក ឬស្នើសុំឯកសារណាមួយពីស្ថានទូត ទាក់ទងនឹងធនាគារប្រទេសណាមួយ ឬអន្តរជាតិណាមួយ អាចធ្វើទៅបានលុះត្រាតែរដ្ឋាភិបាលជាអ្នកធ្វើ មានបណ្តឹង មានបញ្ហាច្បាស់លាស់ដែលអាចជាការគំរាម ជាការបង្កហានិភ័យឬរំលោភច្បាប់អ្វីមួយ ទើបអាចធ្វើទៅបាន។ ពោលមិនមែនអ្នកណា ក៏អាចសរសេរទៅស្នើសុំបាននោះទេ។ បើអ្នកណាៗក៏អាចសរសេរទៅស្នើសុំមើលបាន តើមុខរបរកស៊ីរបស់គេទៅជាយ៉ាងណា? តើច្បាប់ប្រទេសគេការពារអ្នករកស៊ីមានន័យស្អី? តើទំនុកចិត្តអតិថិជនឲ្យជឿស្អី? និយាយរួមមិនបាច់ដល់បារាំងទេ ត្រឹមស្រុកខ្មែរ ខ្មែរដូចគ្នា តើយើងអាចសុំមើលកុងធនាគារនណាម្នាក់បានទេ? គ្មានផ្លូវទេ។ ដូច្នេះកុំនិយាយទាំងងងើលបែបនេះ ម៉ាណែត។ តែចង់ប្រាប់វិញថា ពេលមានការផ្លាស់ប្តូររដ្ឋាភិបាល មានអ្នកដឹកនាំថ្មី យើងនឹងយកឯកសារទាំងនោះមកឲ្យមើលជាក់ជាមិនខានឡើយ ហើយពេលនោះ កុំភ្លេចរឿងភ្នាល់នេះឲ្យសោះ ម៉ាណែត?

លោក ខ្មែរ សុវណ្ណភូមិបានបញ្ចេញទស្សនៈសង្កត់បន្ថែមទៀតថា៖

អ្នកគាំទ្រ ហ៊ុន ម៉ាណែត នាំគ្នាបន្ទរតាម ហើយប្រឹងចំអកឲ្យលោក ម៉ែន ណាត។ តើពួកគេគីតថា ហ៊ុន ម៉ាណែត ស៊ីបាយនឹងត្រឡោកឬ? តើពួកគេគិតថាធនាគារបារាំងនោះស៊ីបាយនឹងត្រឡោកដែរឬ?

រឿងរក ឬស្នើសុំឯកសារណាមួយពីស្ថានទូត ទាក់ទងនឹងគណនីរបស់ជនណាម្នាក់នៅធនាគារប្រទេសណាមួយ ឬអន្តរជាតិណាមួយ អាចធ្វើទៅបានលុះត្រាតែរដ្ឋាភិបាលជាអ្នកធ្វើ មានបណ្តឹង មានបញ្ហាច្បាស់លាស់ដែលអាចជាការគំរាម ជាការបង្កហានិភ័យឬរំលោភច្បាប់អ្វីមួយ ទើបអាចធ្វើទៅបាន។ ពោលមិនមែនអ្នកណា ក៏អាចសរសេរទៅស្នើសុំបាននោះទេ ហើយយកមកភ្នាល់គ្នាជាលក្ខណៈបុគ្គលបែបនេះទេ។ បើអ្នកណាៗក៏អាចសរសេរទៅស្នើសុំមើលបាន តើមុខរបរកស៊ីរបស់គេទៅជាយ៉ាងណា? តើច្បាប់ប្រទេសគេការពារអ្នករកស៊ីមានន័យស្អី? តើទំនុកចិត្តអតិថិជនឲ្យជឿស្អី? និយាយរួមមិនបាច់ដល់បារាំងទេ ត្រឹមស្រុកខ្មែរ ខ្មែរដូចគ្នា តើយើងអាចសុំមើលកុងធនាគារនណាម្នាក់បានទេ? គ្មានផ្លូវទេ។ ដូច្នេះកុំនិយាយទាំងងងើលបែបនេះ ម៉ាណែត។ តែចង់ប្រាប់វិញថា ពេលមានការផ្លាស់ប្តូររដ្ឋាភិបាល មានអ្នកដឹកនាំថ្មី យើងនឹងយកឯកសារទាំងនោះមកឲ្យមើលជាក់ជាមិនខានឡើយ ហើយពេលនោះ កុំភ្លេចរឿងភ្នាល់នេះឲ្យសោះ ម៉ាណែត? ។



ចំណែក លោក ឆាំ ឆានី បានបញ្ចេញទស្សនៈយោបល់ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក​របស់លោក មានយ៉ាងដូច្នេះថា៖ ​ 

​ហ៊ុន​ ម៉ាណែត បបួល ម៉ែន ណាត ភ្នាល់ហើយពេលនេះ! ប៉ុន្តែយើង សូមបញ្ជាក់ថា ប្រទេសបារាំង និងសម្ព័ន្ធមិត្តរបស់គេ រួមទាំងអាមេរិក គេចេះស៊ើបអង្កេតរឿងលុយកាក់របស់ត្រកូល ហ៊ុន ហើយ។ ហេតុនេះ ម៉ាណែត! ពួកយើងមិនបាច់ភ្នាល់យកឈ្នះចាញ់គ្នាទេ។ មុនពេលអាមេរិក និងសម្ព័ន្ធមិត្ត សម្រេចចិត្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជា គេទុកពេលឲ្យឳពុករបស់ ម៉ាណែត ពិចារណាឡើងវិញ ជុំវិញស្ថានការដ៏អាក្រក់ នៅកម្ពុជាបច្ចុប្បន្ន។



No comments:

Post a Comment