ទំព័រសិក្សា៖ គោលការណ៍បែងចែកអំណាច, ដោយ មេធាវី សុក សំអឿន - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ទំព័រសិក្សា៖ គោលការណ៍បែងចែកអំណាច, ដោយ មេធាវី សុក សំអឿន

ទំព័រសិក្សា៖ គោលការណ៍បែងចែកអំណាច, ដោយ មេធាវី សុក សំអឿន

Share This

ទំព័រសិក្សា៖ គោលការណ៍បែងចែកអំណាច, ដោយ មេធាវី សុក សំអឿន

នៅក្នុងសត្សវត្សរ៍ទី១៨ អ្នកប្រាជ្ញជនជាតិបារាំងម្នាក់ ឈ្មោះ ម៉ុងតេស្សគ្យើ ដែលធ្លាប់ឆ្លងកាត់របបគ្រប់​គ្រង​រដ្ឋា​ភិបាល​បារាំង ជាច្រើនរបប បានសង្កេតឃើញថា ដោយសារសម័យដើមបារាំងជារាជាណា​ចក្រ ដែលមានស្តេចសោយរាជ្យ តែគ្រប់គ្រងមិនល្អ បណ្តោយឲ្យមានអំពើពុករលួយ ប្រជារាស្រ្តបាត់​បង់ជំនឿទៅលើប្រព័ន្ធតុលាការ ដែលនាំឲ្យមានការងើបឡើងបះបោរ ធ្វើសង្រ្គាម ចាប់ស្តេចយកទៅ ធ្វើគត ហើយវីរបុរសដែលរំដោះអំណាចពីស្តេចផ្តាច់ការ សក្តិភូមិ ឡើងកាន់អំណាចម្តង ដោយផ្លាស់​ប្តូរជារបបសាធារណរដ្ឋវិញ។ ប៉ុន្តែ ក្រោយពីឡើងកាន់អំណាចហើយ ដល់យូរៗទៅ វីរបុរស កំពូល​ស្នេហាជាតិ ដែលបានអះអាងថាខ្លួនជាអ្នកស្រឡាញ់រាស្រ្ត ស្រឡាញ់យុត្តិធម៌ ស្នេហាជាតិនោះ ក៏ក្លាយទៅជាអ្នកកាន់អំណាចផ្តាច់ការ បង្កឲ្យមានអំពើពុករលួយ ប្រជារាស្រ្តគ្មានជំនឿទៅលើរដ្ឋា​ភិបាល តុលាការពុករលួយ គ្មានឯករាជ្យ អំណាចប្រមូលផ្តុំមកលើប្រធានាធិបតី ដដែល។ 

ភាពទន់​ខ្សោយរបស់អ្នកដឹកនាំអំណាចនេះ បណ្តាលឲ្យមានក្រុមបដិវត្តន៍មួយទៀតងើបឈរឡើង ហើយ យកឈ្មោះ អ្នករាជានិយម បះបោរផ្តួលរំលំរបបគ្រប់គ្រង ហើយកសាងរាជានិយមឡើងវិញ។ ប៉ុន្តែ​ អ្នកដឹកនាំក្រោយក៏ដើរតាមលំអា​នរបស់អ្នកដឹកនាំមុន ហើយបណ្តាលឲ្យមានអ្នកស្នេហាជាតិថ្មីងើបឡើង បះបោរផ្តួលរំលំរបបចាស់ដដែល ជាដដែល។ ពោល គឺបដិវត្តន៍ គ្រាន់តែជាការរំដោះអំណាច ពីអ្នកផ្តាច់ការមួយ មកឲ្យអ្នកផ្តាច់ការមួយទៀតប៉ុណ្ណោះ។

ក្រោយពីសិក្សា ដោយយោងទៅលើការពិសោធន៍ នែរបបចាស់កន្លងមក លោក ម៉ុងតេស្សគ្យើ រក​ឃើញថា មូលហេតុ ដែលបណ្តាលឲ្យ វីរបុរសអ្នកស្នេហាជាតិ ទាំងនោះ ក្លាយជាអ្នកផ្តាច់ការនោះ គឺមកពី អំណាចប្រមូលផ្តុំលើអ្នកដឹកនាំតែម្នាក់ ដូចនេះ ដើម្បីរក្សាវរភាព របស់វីរបុរសអ្នកស្នេហាជាតិនោះ ឲ្យស្ថិតស្ថេរបានយូរអង្វែង មិនឈានទៅរករបបផ្តាច់ការនោះ គឺត្រូវធ្វើយ៉ាងណាឲ្យមាន ការបែងចែកអំណាចជាបីដាច់ពីគ្នា និង មានអំណាចត្រួតពិនិត្យគ្នាទៅវិញទៅមក។ អំណាចទាំងបីនោះមាន អំណាចនីតិប្រតិបត្តិ អំណាចនីតិបញ្ញត្តិ និង អំណាចតុលាការ។ ជាសំណាងណាស់ ដែលគោលការណ៍នេះបានសសេរនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ ១៩៩៣។

០៩ តុលា ២០១៧

ប្រភព ៖ មេធាវី សុក សំអឿន Attorney SOK Sam Oeun

*តទៅនេះ ក៏សូមអញ្ជើញទស្សនាកម្សាន្តនូវកម្រងរូបភាព នៃការបដិវត្តន៍ប្រទេសបារាំង រវាងឆ្នាំ1789-1799



















ប្រភព ៖ French Revolution

No comments:

Post a Comment