ខៀវ បូរី៖ កម្មវិធីប្រឡងចម្រៀង សំដៅលើសំឡេងមានទឹកដមពិរោះ មិនមែនកម្មវិធីប្រឡងរើសតារាកំប្លែងនោះទេ !!
ប្រភពពីទំព័រហ្វេសប៊ុករបស់លោកខៀវ បូរី បានបង្ហោះសាររិះគន់ព្រមហេតុផលធ្ងន់ៗទៅលើកម្មវិធី The Voice Kids Cambodia មានយ៉ាងដូច្នេះថា៖ កម្មវិធីប្រឡងចម្រៀង សំដៅលើសំឡេងមានទឹកដមពិរោះ មិនមែនកម្មវិធីប្រឡងរើសតារាកំប្លែងនោះទេ ។
The Voice Kids Cambodia ពេជ្រ ថៃបាន ឆ្លងផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយកាលពីយប់ថ្ងៃទី៧ តុលានេះ ដោយទទួលបានការិះគន់ យ៉ាងភ្លូកទឹកភ្លូកដី ក្នុងនោះ កុមារី អ៊ុក សុវណ្ណារី អាយុ១៣ឆ្នាំ មានទឹកដមសំឡេងពិរោះ ដូចតារាជើង រហូតដល់មានអ្នកខ្លះដាក់រហ័សនាមថា ជារស់ សេរីសុទ្ធា ទីពីរទៀតផង ត្រូវបានជ្រុះពីកម្មវិធីលំដាប់ពិភពលោកនេះហើយ។ ក្រៅតែអ្នកលេងហ្វេសបុក ក៏មានតារាមួយចំនួនផងដែរ នាំគ្នារិះគន់កម្មវិធីខាងលើ រួមមាន អ្នកនាង ស៊ុនណារី ម៉ូនីកា និងលោក ម៉ៃ សុគន្ធ ផងដែរ។
មានចម្ងល់ជាច្រើនឆ្ងល់ថា បើ ពេជ្រ ថៃ ឆ្លងផុតវគ្គនេះ ដោយការបោះឆ្នោតពិតមែន ចុះហេតុអ្វី បានជាកម្មវិធីទាំងមូល មិនបង្ហាញ តួលេខអ្នកបោះឆ្នោតជាដ្យាក្រាមនៅលើអេក្រង់ទូរទស្សន៍ ឱ្យទស្សនិកជនបានឃើញសាធារណៈផង។
ហើយអ្នកមានសំឡេងល្អ បែរជាធ្លាក់ ដោយកូនក្មេង ដែលពូកែកំប្លុកកំប្លែង ហើយមានទឹកដមសំឡេងចាញ់ប្រៀបអ្នកផ្សេងបែរជាបានជាប់។
ជាការពិតណាស់ កុមារា ពេជ្រ ថៃ គួរឱ្យអាណិត អ្នកណាក៏ចូលចិត្តគាត់ដែរ ព្រោះជាក្មេងក្រីក្រ រូបរាងតូចក្តឹបក្រិន ថែមទាំងចេះកំប្លុកកំប្លែង។ ប៉ុន្តែកម្មវិធីលំដាប់ពិភព តម្រូវយកសំឡេងល្អ ជាគោល មិនមែនកម្មវិធីរើសតារាកំប្លែងនោះឡើយ ៕
ប្រភព ៖ ខៀវ បូរី

No comments:
Post a Comment