Breaking News!សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ​ដាក់​ស្នើ​សេចក្ដី​សម្រេច ទាមទារ​​ឲ្យ​​ដោះ​លែង​លោក​​ កឹម សុខា  ជា​បន្ទាន់ និង ដោយ​ឥត​លក្ខខណ្ឌ!! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
Breaking News!សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ​ដាក់​ស្នើ​សេចក្ដី​សម្រេច ទាមទារ​​ឲ្យ​​ដោះ​លែង​លោក​​ កឹម សុខា  ជា​បន្ទាន់ និង ដោយ​ឥត​លក្ខខណ្ឌ!!

Breaking News!សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ​ដាក់​ស្នើ​សេចក្ដី​សម្រេច ទាមទារ​​ឲ្យ​​ដោះ​លែង​លោក​​ កឹម សុខា  ជា​បន្ទាន់ និង ដោយ​ឥត​លក្ខខណ្ឌ!!

Share This
Breaking News!សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ​ដាក់​ស្នើ​សេចក្ដី​សម្រេច ទាមទារ​​ឲ្យ​​ដោះ​លែង​លោក​​ កឹម សុខា  ជា​បន្ទាន់ និង ដោយ​ឥត​លក្ខខណ្ឌ​ !!

ប្រភពព័ត៌មានពីវិទ្យុអាស៊ីសេរី ៖ សមាជិក​ព្រឹទ្ធសភា​អាមេរិក ​ដាក់​ស្នើ​សេចក្ដី​សម្រេច ទាមទារ​​ឲ្យ​​ដោះ​លែង​លោក​​ កឹម សុខា

សមាជិក​ព្រឹទ្ធសភា​អាមេរិក ​បាន​ស្នើ​សេចក្ដីសម្រេច​​មួយ​ នៅ​ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​ នៃ​រដ្ឋសភា​សហរដ្ឋអាមេរិក​ ដើម្បី​ប្រឆាំង​ទៅ​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន មក​លើ​សំឡេង​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ សេចក្ដី​សម្រេច​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ ស្វែងរក​យុត្តិធម៌ និង ការពារ​សិទ្ធិ​មនុស្ស និង សេរីភាព​ជូន​ប្រជាពលរដ្ឋ​កម្ពុជា។

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំង​ពីរ​រូប​ ដែល​បាន​ស្នើ​សេចក្ដី​សម្រេច ដើម្បី​រក​ដំណោះស្រាយ​ជុំវិញ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​នោះ គឺ​លោក ចន ម៉ាកខេន (John McCain) និង​ លោក ឌិក ឌើប៊ិន (Dick Durbin)។ លោក​ទាំងពីរ បាន​ស្នើ​ឲ្យ​សភា​អាមេរិក​ សម្រេច​ថ្កោលទោស​រាល់​ទម្រង់​នៃ​ការ​រំលោភបំពាន​ផ្នែក​នយោបាយ និង ទាមទារ​ឲ្យ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ជាបន្ទាន់។ សេចក្ដី​សម្រេច​ ដែល​មាន​កម្រាស់ ៨ ទំព័រ ​ត្រូវ​បាន​សមាជិក​ព្រឹទ្ធ​សភា​ទាំង​ពីរ​រូប ដាក់​ជូន​ក្នុង​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​លើក​ទី ១១៥ កាល​ពី​ថ្ងៃ​ទី ០៣ ខែ តុលា ម្សិលមិញ ដោយ​ផ្ដោត​សំខាន់​លើ​ ៨ ចំណុច៖

ទី១៖ បញ្ជាក់​ឡើង​វិញ​ នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋអាមេរិក ក្នុង​ការ​លើក​ស្ទួយ ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង នីតិរដ្ឋ​នៅ​កម្ពុជា។

ទី២៖ ថ្កោលទោស រាល់​ទម្រង់​នៃ​ការ​រំលោភបំពាន​ផ្នែក​នយោបាយ នៅ​ប្រទេស​កម្ពុជា និង ទាមទារ​ ឲ្យ​បញ្ឈប់​ការ​រំលោភ​សិទ្ធិមនុស្ស ដែល​បន្ត​កើត​មាន​នៅ​កម្ពុជា។

ទី៣៖ ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​​ ហ៊ុន សែន និង គណបក្ស​ប្រជាជន​កម្ពុជា បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង ការ​គំរាម​កំហែង​មក​លើ​គណបក្ស​ប្រឆាំង និង ស្នើ​ឲ្យ​បង្ក​បរិយាកាស​ឲ្យ​មាន​លក្ខណៈ​អំណោយ​ផល​ល្អ ដល់​ការ​រីក​លូតលាស់ នៃ​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ទី៤៖ ទាមទារ​ឲ្យ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ​សហការ​គ្នា​ជាមួយ​ការិយាល័យ​ត្រួតពិនិត្យ​ទ្រព្យសម្បត្តិ​បរទេស នៃ​នាយកដ្ឋាន​រតនាគារ ពិចារណា​ដាក់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ទាំងឡាយ​ណា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភបំពាន​ខាងលើ ឲ្យ​ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ជន​ដែល​គ្រោះថ្នាក់ ត្រូវ​បង្កក​ទ្រព្យ​សម្បត្តិ និង ហាម​ឃាត់​មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក។

ទី៥៖ ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់ និង ដោយ​ឥត​លក្ខខណ្ឌ។

ទី៦៖ ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិ​សេរីភាព​សារព័ត៌មាន និង សិទ្ធិ​ពលរដ្ឋ​របស់​ខ្លួន​ រួមមាន​សិទ្ធិ​ក្នុង​ការ​​ជួប​ប្រជុំ​ សិទ្ធិ​ធ្វើ​បាតុកម្ម​ និង តវ៉ា និង សិទ្ធិ​ក្នុង​ការ​រិះគន់​រដ្ឋាភិបាល​ ដោយ​គ្មាន​ការ​រឹត​ត្បិត។

ទី៧៖ គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង កែទម្រង់​ប្រព័ន្ធ​រៀប​ចំ​ការ​បោះឆ្នោត​នៅកម្ពុជា និង គាំទ្រ​ឲ្យ​មាន​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ ២០១៨ ដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ ដោយ​មាន​អ្នក​អង្កេត​ការណ៍​បោះឆ្នោត​​អន្តរជាតិ ចូលរួម​តាម​ដាន​ដំណើរ​ការ​បោះឆ្នោត។


និង ទី៨៖ ស្នើ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ​ប្រាប់​ទៅ​​រដ្ឋាភិបាល​កម្ពុជា ថាបើ​រដ្ឋាភិបាល​នេះ មិន​អើពើ​ទៅ​នឹង​អនុសាសន៍​ របស់​សហគមន៍​អន្តរជាតិ និង បើ​នៅ​បន្ត​ឲ្យ​បរិយាកាស​នយោបាយ នៅតែ​មាន​ភាព​រឹតត្បិត និង មាន​ការ​គំរាម​កំហែង ដូច​ពេល​បច្ចុប្បន្ន​នេះ​តទៅ​ទៀត នោះ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក នឹង​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​មិន​ទទួលស្គាល់​ ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៨ ខាង​មុខ​នោះ​ទេ ព្រោះ​ការ​បោះឆ្នោត​ក្នុង​ស្ថានភាព​បែបនេះ នឹង​គ្មាន​ភាព​សេរី ត្រឹមត្រូវ និង យុត្តិធម៌ ហើយ​ក៏​មិន​​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​នោះ​ដែរ ដោយសារ​ដំណើរការ​បោះឆ្នោត​ មិន​បាន​ធ្វើ​តាម​បែប​ប្រជាធិបតេយ្យ​ត្រឹមត្រូវ៕
 ប្រភព៖ វិទ្យុអាស៊ីសេរី 



















No comments:

Post a Comment