ក្រុមពលករខ្មែរធ្វើការងារនៅប្រទេសថៃក្រោធខឹងនិងរិះគន់យ៉ាងធ្ងន់ៗចំពោះ ហ៊ុន ម៉ាណែត ដែលខំឡើងមកបញ្ចុះបញ្ចូលពលករដើម្បីឃោសនារកសំឡេងឆ្នោតលើគំនរទុក្ខពលករ !!
ពលករខ្មែរធ្វើការងារនៅប្រទេសថៃមួយចំនួន មិនពេញចិត្តទៅនឹងកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលបាននិយាយទៅកាន់ពួកគេ នៅព្រឹកថ្ងៃទី១៥ តុលា ថានឹងខិតខំធ្វើយ៉ាងណាឲ្យពលករធ្វើការនៅប្រទេសនេះ នៅពេលត្រឡប់មកធ្វើការនៅកម្ពុជាវិញ នឹងទទួលអតីតភាពការងារបន្ត ពីការងារចាស់នោះ ថា ជាការបញ្ចុះបញ្ចូលពលករ ដើម្បីឃោសនារកសំឡេងឆ្នោត។
ក្រុមពលករធ្វើការនៅប្រទេសថៃ លើកឡើងថា ប្រសិនបើកូនលោក ហ៊ុន ម៉ាណែត ចង់ជួយពួកគាត់ដោយចិត្តស្មោះមែននេះ ពុំមែនទើបតែភ្ញាក់ខ្លួននៅពេលកៀកថ្ងៃបោះឆ្នោតនោះទេ។
ក្រុមពលករខ្មែរធ្វើការនៅខេត្តឈុនបុរី ប្រទេសថៃ ថ្លែងថា ពួកគេគ្មានជំនឿឡើយដែលលោក ហ៊ុន ម៉ាណែត សន្យាថា ខំទាក់ទងជាមួយអាជ្ញាធរថៃ និងមន្ត្រីពាក់ព័ន្ធនៅកម្ពុជា ដើម្បីជួយឲ្យពលករដែលធ្វើការនៅប្រទេសថៃ អាចគិតពីអតីតភាពការងារបន្តមកកម្ពុជាបាន ប្រសិនបើពួកគេទៅធ្វើការនៅស្រុកកំណើតវិញនោះ គឺជាការភូតភរ ដើម្បីទាក់ទាញយកសំឡេងឆ្នោតពីពួកគេប៉ុណ្ណោះ៖ «បានជាខ្ញុំមិនគាំទ្រ ព្រោះរដ្ឋាភិបាលរាល់ថ្ងៃដឹកនាំមកច្រើនឆ្នាំហើយ ខ្ញុំមើលទៅមិនរីកចំរើនទេ។រឿងនេះវាផ្ទុយពីការពិតទាំងស្រុង ព្រោះខ្ញុំនៅប្រទេសថៃច្រើនឆ្នាំហើយខ្ញុំយល់ច្បាស់ពីចរិតថ្នាក់ដឹងនាំមួយចំនួន រាល់ពេលពលករមានបញ្ហាចង់ឲ្យជួយ គាត់មិនដែលមកជួយពួកខ្ញុំទេ ហើយពិបាកក្នុងការទាក់ទងណាស់»។
លោក ហ៊ុន ម៉ាណែត ថ្លែងខណៈចុះសួរសុខទុក្ខពលករខ្មែរនៅខេត្តសាមុតសាខន ជាប់ទីក្រុងបាងកក នៅព្រឹកថ្ងៃទី១៥ តុលា ដោយខំពន្យល់ពីស្នាដៃអភិវឌ្ឍន៍របស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ពលករ ដូចដំឡើងប្រាក់ខែជូនកម្មកររោងចក្រមួយខែ ១៧០ដុល្លារ ដែលថា ខ្ពស់ជាងប្រទេសឡាវ និងភូមា និងធ្វើដំណើរតាមរថយន្តក្រុងមិនចំណាយប្រាក់ជាដើម។ ជាងនេះទៅទៀតលោក ហ៊ុន ម៉ាណែត ក៏បានសន្យាថា ចាប់ពីពេលនេះតទៅ ពលករដែលគ្មានលិខិតឆ្លងដែន អាចសុំធ្វើលិខិតឆ្លងដែននៅក្នុងទេសថៃ ដោយចំណាយពេល ១ថ្ងៃរួច ហើយត្រឡប់ទៅធ្វើការវិញបាន។ លោកបញ្ជាក់ថា ជំហានដំបូងនឹងធ្វើនៅទីតាំងមួយចំនួន រួមមាននៅខេត្តរៈយ៉ាង (Rakyong) ខេត្តសុខស្លា (Sungkla) និងទីក្រុងបាងកក (Bangkok) ហើយត្រៀមពង្រីកនៅខេត្តផ្សេងៗ ដើម្បីជួយឲ្យពលករបានធ្វើការស្របច្បាប់៖ «រដ្ឋាភិបាលយើងមិនចោលបងប្អូនទេ យើងខ្ញុំសុំអភ័យទោសដល់បងប្អូនផងដែរទាំងស្របច្បាប់និងមិនស្របច្បាប់ ដែលថាពេលខ្លះយើងមានចន្លោះប្រហោង យើងមិនបានជួយទាន់ពេលវេលាបងប្អូនមន្ត្រីទូតយើងមានប្រហែល២០ នៅពេលដែលពលករយើងជិត១លាននាក់នៅទីនេះ ដូច្នោះពេលខ្លះការពឹងឲ្យជួយក៏មិនទាន់ពេលវេលា ជួនកាលថ្ងៃនេះដោះបានតែ១០នាក់ ហើយ៥០នាក់ទូរស័ព្ទមកសុំឲ្យជួយ ដូច្នោះបានជាយូរបន្តិច។ ប៉ុន្តែយើងពន្លឿនការងារដើម្បីយើងធ្វើមិចពន្លឿនការងារជួយឲ្យបាន»។
ទោះជាយ៉ាងនេះក្ដី ប្រធានសហជីពកម្មករឯករាជ្យកម្ពុជា លោក ជា មុន្នី ចាត់ទុកការសួរសុខទុក្ខពលកររបស់លោកហ៊ុន ម៉ាណែត ថា ជាការកេងចំណេញផ្នែកនយោបាយពីពលករ ដើម្បីប្រជាប្រិយភាពគណបក្សប្រជាជន ជាជាងការគិតគួរដល់ជីវភាពពលករ។ លោកអះអាងថា ការធ្វើបែបនេះ នឹងមិនទទួលបានការគាំទ្រពីពលករនៅក្រៅប្រទេសឡើយ៖ «បងប្អូនកម្មករ កម្មការិនីត្រូវចាំថា ហេតុអ្វីបានជាយើងធ្វើចំណាកស្រុក? យើងធ្វើចំណាកស្រុកដោយសារតែរដ្ឋាភិបាល គ្មានលទ្ធភាពក្នុងការឲ្យគេមកវិនិយោគ ក្នុងការបង្កើនការងារឲ្យបងប្អូនកម្មករ។ ជាចុងក្រោយយើងចង់ជម្រាបថាការចុះជួបកម្មការជាសិទ្ធិរបស់គាត់ តែវាខុសជំនាញគាត់»។
បច្ចុប្បន្នពលករខ្មែរធ្វើការនៅប្រទេសថៃមានជាង ១លាននាក់ ក្នុងនោះពលករធ្វើការស្របច្បាប់ប្រមាណ ៧០ម៉ឺន (៧០០,០០០) និងពលករខុសច្បាប់មានជាង ៣០ម៉ឺននាក់។ ក្នុងការសំណេះសំណាលជាពលករនៅប្រទេសថៃនោះ មានអភិបាលខេត្តរបស់កម្ពុជាចំនួន ៣រូប រួមទាំងមន្ត្រីស្ថានទូតខ្មែរប្រចាំទីក្រុងបាងកកផងប្រមាណ២០នាក់ និងមានពលករប្រហែល៥០០នាក់ចូលរួម។ ពលករដែលបានរួមទទួលបានក្រមា១ និងថវិកា៣០០បាទ ឬប្រមាណ ៣ម៉ឺន៦ពាន់រៀលក្នុងម្នាក់៕
ប្រភព ៖ វិទ្យុអាស៊ីសេរី

No comments:
Post a Comment