Breaking News! ក្រសួងការបរទេសសហរដ្ឋអាមេរិកស្នើជាថ្មីម្តងទៀតទាមទារឲ្យដោះលែង ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ជាបន្ទាន់ !
ការរំលាយគណបក្សសង្រ្គោះ គឺជាការដកហូតសិទ្ធិទាំងស្រុងរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ដែលបានបោះឆ្នោតឲ្យគណបក្សសង្រ្គោះជាតិ នៅឆ្នាំ២០១៣ និងឆ្នាំ២០១៧។
សូមអានសេចក្តីថ្លែងការណ៍ទាំងស្រុង មានដូចតទៅនេះ ៖
សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក
ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧
វ៉ាស៊ិនតោន ឌីស៉ី
“វិសោធនកម្មនៃច្បាប់បោះឆ្នោតកម្ពុជា”
យើងមានការព្រួយបារម្ភជាខ្លាំងចំពោះការអនុម័តនៅថ្ងៃនេះ នូវវិសោធនកម្មនៃច្បាប់បោះឆ្នោតរបស់ប្រទេសកម្ពុជា ពីសំណាក់រដ្ឋសភាកម្ពុជា។ ប្រសិនបើជាត្រូវបានផ្តល់សច្ចាប័ន វិសោធនកម្មទាំងនេះស្របគ្នានឹងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ (CNRP) អាចនឹងដកហូតសិទ្ធិទាំងស្រុងរបស់ប្រជាពលរដ្ឋរាប់លាននាក់ដែលបានបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតនៅឆ្នាំ២០១៣ និងឆ្នាំ២០១៧។
ការប្រកួតប្រជែងពិតប្រាកដមានសារៈសំខាន់ចំពោះលទ្ធិប្រជាធិបតេយ្យ និងភាពស្របច្បាប់នៃការបោះឆ្នោតជាតិឆ្នាំ២០១៨។ ប្រវត្ដិសាស្ដ្របញ្ជាក់ថា ការបង្ក្រាបសកម្មភាពនយោបាយស្របច្បាប់នាំឱ្យមានអស្ថិរភាពយូរអង្វែងច្រើនជាងការរយៈពេលខ្លី។ យើងជំរុញឱ្យមន្រ្តីរដ្ឋាភិបាលពិចារណាពីផលប៉ះពាល់ធ្ងន់ធ្ងរនៃចំណាត់ការថ្មីៗរបស់ពួកគេឡើងវិញ។
យើងសូមស្នើជាថ្មីម្តងទៀតឱ្យដោះលែងមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចេញពីពន្ធនាគារ ៕
ប្រភព ៖ Chantha Muth

No comments:
Post a Comment