ប្រលោមលោកស្រាត៖ ជុំរុំបក្សទេវតាត្អូញត្អែរស្ដីពីការឈឺចាប់ ថាត្រូវពួកជុំរុំបក្សព្រះអាទិត្យធ្វើបាបនិងមួលបង្កាច់ តែពួកជុំរុំបក្សព្រះអាទិត្យមានទាំងចូលគុក ទាំងរស់ក្រៅស្រុក និងទាំងដេកពេទ្យជិតអស់ពីបក្សហើយ!! រីឯពួកជុំរុំបក្សទេវតារស់សប្បាយចាយដុល្លារ មិនទាន់ឃើញមាននរណាម្នាក់ចូលគុកឬរស់ក្រៅស្រុកឬចូលដេកពេទ្យនោះទេ!! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ប្រលោមលោកស្រាត៖ ជុំរុំបក្សទេវតាត្អូញត្អែរស្ដីពីការឈឺចាប់ ថាត្រូវពួកជុំរុំបក្សព្រះអាទិត្យធ្វើបាបនិងមួលបង្កាច់ តែពួកជុំរុំបក្សព្រះអាទិត្យមានទាំងចូលគុក ទាំងរស់ក្រៅស្រុក និងទាំងដេកពេទ្យជិតអស់ពីបក្សហើយ!! រីឯពួកជុំរុំបក្សទេវតារស់សប្បាយចាយដុល្លារ មិនទាន់ឃើញមាននរណាម្នាក់ចូលគុកឬរស់ក្រៅស្រុកឬចូលដេកពេទ្យនោះទេ!!

ប្រលោមលោកស្រាត៖ ជុំរុំបក្សទេវតាត្អូញត្អែរស្ដីពីការឈឺចាប់ ថាត្រូវពួកជុំរុំបក្សព្រះអាទិត្យធ្វើបាបនិងមួលបង្កាច់ តែពួកជុំរុំបក្សព្រះអាទិត្យមានទាំងចូលគុក ទាំងរស់ក្រៅស្រុក និងទាំងដេកពេទ្យជិតអស់ពីបក្សហើយ!! រីឯពួកជុំរុំបក្សទេវតារស់សប្បាយចាយដុល្លារ មិនទាន់ឃើញមាននរណាម្នាក់ចូលគុកឬរស់ក្រៅស្រុកឬចូលដេកពេទ្យនោះទេ!!

Share This

ប្រលោមលោកស្រាត៖ ជុំរុំបក្សទេវតាត្អូញត្អែរស្ដីពីការឈឺចាប់ ថាត្រូវពួកជុំរុំបក្សព្រះអាទិត្យធ្វើបាបនិងមួលបង្កាច់ តែពួកជុំរុំបក្សព្រះអាទិត្យមានទាំងចូលគុក ទាំងរស់ក្រៅស្រុក និងទាំងដេកពេទ្យជិតអស់ពីបក្សហើយ!! រីឯពួកជុំរុំបក្សទេវតារស់សប្បាយចាយដុល្លារ មិនទាន់ឃើញមាននរណាម្នាក់ចូលគុកឬរស់ក្រៅស្រុកឬចូលដេកពេទ្យនោះទេ!! 

ប្រភពពីសូរ សមយុទ្ធ៖ ប្រលោមលោកស្រាត

ទី១. យ៉ាងហោចណាស់ ៥ឆ្នាំចុងក្រោយតាំងពីអ្នកប្រឆាំងរួបរួមគ្នាមក រហូតដល់ថ្ងៃនេះ ពួកគេត្រូវទទួលរងការឈឺចាប់ផ្លូវចិត្ត និងផ្លូវកាយយ៉ាងច្រើន។ ផ្ទុយទៅវិញ ជាង១០០០ថ្ងៃកន្លងទៅនេះ បើយើងស្តាប់វិទ្យុ មើលទូរទស្សន៍ ក្នុងស្រុកយើង យើងលឺតែជុំរុំទេវតា ទាំងតូច ទាំងធំ ទាំងរាស្ត្រកាន់អំណាច ទាំងមន្ត្រីមានសក្តិ ទាំងអន្ទិតក្នុងស្រុក និងបណ្ឌិតរៀនមកពីបរទេសមួយចំនួន គេត្អូញត្អែរតែអំពីការឈឺចាប់ ការឈឺចាប់ដែលគេអះអាងថា ត្រូវពួកជុំរុំព្រះអាទិត្យធ្វើបាប និងមួលបង្កាច់គេ។ 
នៅកម្ពុជាយើង ប្រហែលមានមនុស្សមួយចំនួន មានបញ្ហានៃការគិតយ៉ាងធ្ងន់ធ្ងរ។ ការណ៍ពិតដែលមិនអាចប្រកែកបាន រហូតដល់ម៉ោងនេះ ថ្ងៃនេះ ខែនេះ ឆ្នាំនេះ នៅមិនទាន់មានអ្នកនយោបាយជុំរុំទេវតាណាម្នាក់ ត្រូវបានបាតុករប្រជាជន វាយដុំច្រំធាក់ ស្ទើរស្លាប់ ស្ទើររស់ នៅឡើយទេ ប៉ុន្តែផ្ទុយទៅវិញ តំណាងរាស្ត្រច្រើនរូបរបស់ជុំរុំព្រះអាទិត្យ ត្រូវបាតុកម្មដែលតាំងខ្លួនជាការការពារសន្តិភាពជាតិ បានវាយដុំច្រំធាក់តំណាងរាស្ត្រ របស់ប្រជាពលរដ្ឋនៅក្រៅរបងរដ្ឋសភា កណ្តាលថ្ងៃត្រង់យ៉ាងសាហាវព្រៃផ្សៃ ស្ទើរស្លាប់ស្ទើររស់ ចំនែកជនដៃដល់មិនត្រឹមតែគ្មានទោស ថែមទាំងត្រូវបានឡើងតំណែងឡើងសក្តិ។ 

គេថាគេឈឺចាប់ណាស់ ត្រូវពួកប្រឆាំងធ្វើបាប តែផ្ទុយទៅវិញ មកដល់ម៉ោងនេះ មិនទាន់មានអ្នកនយោបាយសកម្មជនជុំរុំទេវតាណាម្នាក់ ជាប់គុកជាប់ច្រវ៉ាក់នៅឡើយទេ តែផ្ទុយទៅវិញមានអ្នកនយោបាយ សកម្មជន និងយុវជនជាច្រើនរបស់ជុំរុំព្រះអាទិត្យ ដេកគុក រត់ចោលស្រុក ឃ្លាតឆ្ងាយពីមាតុភូមិ ជាង១០០០ថ្ងៃរួចទៅហើយ។ សម្រាប់មនុស្សដែលស្រលាញ់ជាតិស្មើនឹងជីវិតរបស់ពួកគេ កាលដែលត្រូវបង្ខំអោយជាប់គុក និងចេញឆ្ងាយពីមាតុភូមិ គឺជារឿងដ៏ឈឺចាប់បំផុត។

ទី២. គេថាគេរងទុក្ខណាស់ តែផ្ទុយទៅវិញ អ្នកដែលត្រូវរត់ចោលស្រុកបែកមាតុភូមិ គឺអតីតមេជុំរុំព្រះអាទិត្យ។ គេថាគេត្រូវគេមួលបង្កាច់លាបពណ៌ តែផ្ទុយទៅវិញ អ្នកដែលត្រូវបានគេចោទថាលាបពណ៌គេ និងធ្វើអោយគេឈឺចាប់ មិនអាចសូម្បីតែការពារសេរីភាពខ្លួនឯង ហើយត្រូវគេចាប់ដាក់គុកទាំងកណ្តាលយប់ ពីបទក្បត់ជាតិ។ អ្នកត្រូវគេវៃចាស់មិនទាន់រួច អ្នកជាប់គុកមុនមិនទាន់ចេញ ថែមអ្នកថ្មីជាបន្តបន្ទាប់ កំពុងតម្រង់ជួរ ដើម្បីអោយទេវតាដ៏មានអំណាចអូសក្បាលចូលគុក។

តើមានអ្នកនយោបាយជុំរុំទេវតាប៉ុន្មាននាក់ហើយ ដែលកំពុងតែព្រាត់កូន ព្រាត់ប្រពន្ធ ឬបែកឃ្លាតឆ្ងាយពីសហការីរបស់គេ ឬជាប់គុក ឬរត់ចោលស្រុក ឬត្រូវគេប្រមាថវៃក្បាលនឹងគល់ឬស្សី ឬបាញ់សម្លាប់ចោល? អត់ទេ មែនទេ? ថាមើលអ្នកណារងការឈឺចាប់ និងរងអយុត្តិធម៌ពិតប្រាកដ? ហើយកុំនិយាយថា មកពីអ្នកឯងធ្វើខុសច្បាប់ ទើបគេចាប់ដាក់គុក។ មែនអី? ច្បាប់អ្នកណា? ច្បាប់ខ្ញុំ ឬច្បាប់លោក ឬច្បាប់យើង? ចុះបើឈឺចាប់យ៉ាងនេះ ម៉េចមិនរើបម្រាស់? ថាអត់ទេ ពួកប្រឆាំងនេះ វាសុខចិត្តធ្វើខ្លួនដាក់ចិត្តដាក់កាយ ជាជនល្ងង់ខ្លៅ និងជាជនបរាជ័យតាំងពីពួកវាសម្រេចចូលនយោបាយម្លេះ អ្វីដែលដែលគេចង់បាន គឺមានតែមួយប៉ុណ្ណោះ គឺជាតិឈ្នះ។ ឈ្នះយ៉ាងពិតប្រាកដ ឈ្នះបរទេស ឈ្នះលែងត្រូវគេប្រមាថ ហើយអាចរស់នៅជាជាតិសាសន៍ ពើងទ្រូងស្មើមុខស្មើមាត់ក្នុងពិភពលោក ក្នុងនាមជាខ្មែរ។

ទី៣. ការព្រមចាញ់នេះ មិនមែនតែប៉ុណ្ណឹងទេ ប៉ុន្តែតាំងពីការចចារឡើង។ ពលរដ្ឋដែលបោះឆ្នោតអោយពួកគេ បានដាក់លក្ខខណ្ឌជាច្រើន មុនពួកគេចូលតុចរចាឆ្នាំ២០១៣។ ទីបំផុតពួកគេលះបង់ចោល ស្ទើរតែអស់ ក្នុងការទាមទាររបស់ខ្លួនដើម្បីរាស្ត្រ និងជាតិ។ ហេតុអីគេសុខចិត្តចាញ់? ហេតុអីគេសុខចិត្តអោយពលរដ្ឋប្រមាថថា៥៥អត់បានការណ៍? មិនមែនគេមិនមានកម្លាំងចរចាមិនមែនគេខ្លាច មិនមែនគេអន់ ប៉ុន្តែគេសុខចិត្តឲ្យរាស្ត្រប្រមាថ ដើម្បីជាតិបន្តដំណើរទៅមុខ។ គេដកថយតាំងពីសមរភូមិឆ្នោត រហូតនាំគ្នាមកនៅដេកក្នុងគុកម្តងម្នាក់ៗ។ ពួកគេដកថយ ពីកាន់ក្បាលមេក្រូស្រែកតាមភូមិ ត្រូវមកសង្ងំមិនហ៊ានហារមាត់ ព្រោះគេខ្លាចធ្វើអោយលោកទេវតាដ៏មានអំណាចមហិមាក្តៅក្រហាយ ហើយជីវិតរបស់ពួកគេត្រូវគេកម្ទេច់ចោលជាផេះ។

ពួកគេកាន់តែថយ គេកាន់តែត្រូវដំបង។ ពួកគេកាន់តែអោន កាន់តែត្រូវរកការប្រមាថ។ ពួកគេកាន់តែស្លូត កាន់តែរងការគាបសង្តត់។ តើអ្នកទាំងអស់គ្នាមិនយល់ថាកំសត់ពេកទេអី? អ្នកខ្លះគេថា នេះហើយជាពិភពនយោបាយពិត កុំដេកក្នុងការស្រមើស្រមៃទៀត។ ខ្មែរមិនត្រូវការ ការពិតរបៀបនេះទេ។ ការពិតដែលខ្មែរត្រូវការ គឺការគោរពគ្នា និងផ្តល់យុត្តិធម៌អោយគ្នាទៅវិញទៅមក។ មិនមែនជាការពិត អញខ្លាំងឯងខ្សោយ ដូច្នេះត្រូវតែឱនក្បាលអោយអញជាន់វាយដុំច្រំធាក់ស្រេចចិត្តនោះទេ។ ហើយក៏មិនមែនការពិត ដើម្បីក្តីសុខរបស់មនុស្សមួយក្រុម ត្រូវស្រោចសាច់ឈាមស្រស់របស់មួយក្រុមទៀតនោះដែរ។ ការពិតរបៀបនេះ ជាការពិតដ៏គួរអោយអាមាស់ជាតិមួយ។

ទី៤. រឿងកាន់តែស្តាយជាតិនោះ យើងលឺអណ្តាតអត់ឆ្អឹងមួយចំនួន គេខំលិឍលំអិលផង លិឍស្ករផង បន្ទរស្ករតែ តែស្ករផង ដើម្បីផ្គាប់ចិត្ត។ ក្នុងនាមជាមនុស្សម្នាក់ តើមិនអាចរស់នៅដោយឈរលើតំលៃនិងគោលការណ៍ខ្លួនឯងបានមួយថ្ងៃទេឬ? ថាបណ្ឌិតប៉ុន្មាននោះ ទៅជាអញ្ចឹងចុះ ព្រោះក្រែងលោពេលទៅរៀននៅបរទេសស្ទើរភ្លើង ជាប់គំនិតបរទេស និងភាសាបរទេសច្រើនពេក ស្តាប់ខ្មែរនិយាយលែងបាន។ តែគួរអោយសោកស្តាយទៅទៀតនោះ យុវជនដ៏ឆ្នើមម្នាក់របស់ខ្មែរដែលធ្លាប់ចែកខោអាវអោយមិត្តភក្តិស្លៀក អោយលុយមិត្តភក្តិចាយនោះ គេក៏ជឿដែរថា លោកមេជុំរុំព្រះអាទិត្យបច្ចុប្បន្ន ខុសច្បាប់ មានទោស ក្បត់ជាតិមែន។

តើយើងអាចទុកបក្ស និងមនោគមន៍មួយដុំ ហើយប្រើសម្បជញ្ញៈនឹងធឹងថ្លឹងចិត្តជាបណ្ឌិតអោយស្មើ ហើយនិយាយម្តងទៀត តើលោកពិតជាជឿថានេះ ជាទង្វើក្បត់ជាតិ មែនឬអី លោកឧត្តមសេនីយ៍? យើងនៅចាំបានថា ក្នុងឆ្នាំ២០១៣នៅពេល ដែលបាតុកម្មមហាជនមានកម្លាំងដល់ជិតកម្រិតកំពូល ហើយចំនួនឡើងដល់រាប់សែននាក់នោះ មានមតិពីក្នុងចំណោមមហាជនសាធារណៈខ្លះ បានផ្តល់មតិថា អោយជុំរុំព្រះអាទិត្យរុញទូកពន្លិចតែម្តងទៅ ព្រោះស្ថានការណ៍អំណោយផលល្អ ប៉ុន្តែផ្ទុយទៅវិញ គឺលោកអតីតមេជុំរុំ និងមេជុុំរុំព្រះអាទិត្យបច្ចុប្បន្នចេញមុខបដិសេធមុនគេ បដិសេធដាច់អហង្កា ហើយចោលក្រុមបាតុករទៅចចារជាមួយទូតជប៉ុនតាមការចង់បានរបស់ជុំរុំទេវតា ព្រោះមិនចង់ឃើញខ្មែរឈឺចាប់ មិនចង់ឃើញខ្មែរបង្ហូរឈាមខ្មែរ។ ហើយកុំមកនិយាយថា ចុះឈាមនៅវែងស្រែងជាអ្វី? ឈាមនោះ មិនមែនមកពីការធ្វើបាតុកម្មទេ តែមកពីកាំភ្លើងដែលបាញ់ចេញកងកម្លាំងប្រដាប់អាវុធចូលក្នុងហ្វូងបាតុករ។ នេះហើយបាននាំអោយមានឈាមហូរស្រោចថ្នល់។ បើបញ្ជូនកម្លាំងទៅការពារបាតុករ នោះឈាមយុវជនខ្មែរប៉ុន្មាននាក់ ក៏មិនចាំបាច់ត្រូវស្រោចលើផ្លូវដែរ។ នេះហើយការពិត។ បាតុកម្ម និងមេក្រូ មិនសម្លាប់មនុស្សទេ។

ទី៥. ជាតិណាដូចជាតិណា ប្រទេសណាដូចប្រទេសណា ស្ថាបនណាដូចស្ថាបនណា ទាំងរដ្ឋទាំងឯកជន ក្នុងកាលៈទេសៈណាក៏ដោយ តែងតែមានការសហការគ្នា ជួយគ្នាទៅវិញទៅមក ទាំងគំនិត ទាំងបច្ចេកទេស ទាំងផែនការ ទាំងយុទ្ធសាស្ត្រ។ ហេតុអ្វី ក៏មានភ្នែកមនុស្សខ្លះ មើលឃើញថាជាការឃុបឃិតជាមួយបរទេសដើម្បីក្បត់ជាតិឯងទៅវិញ? ។ គេនៅចាំបានថា ក្រោយការដួលរំលំរបប ពល ពត ឆ្នាំ១៩៧៩ វៀតណាមបានមកគ្រប់គ្រងកម្ពុជា ហើយបង្កើតអោយមានជំនាញការបីថ្នាក់ ៖ 

-ដោយថ្នាក់កម្រិតទី១ ដឹកនាំដោយ ឡេដឹកថូ តែម្តង ដើម្បីផ្តល់ផែនការ យុទ្ធសាស្ត្រអោយថ្នាក់ដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាមានិត្យកម្ពុជា ក្រោយមករដ្ឋកម្ពុជាក្នុងការដឹកនាំរដ្ឋ ដើម្បីកម្ទេចក្រុមប្រឆាំង 

-ក្រុមទី២ នៅជាប់ជាមួយថ្នាក់រដ្ឋមន្ត្រីតាមក្រសួង 

-ចំណែកកម្រិតទី៣ នៅជាប់នឹងអភិបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ ដើម្បីបញ្ជាការងារនគរខ្មែរមួយទាំងមូល ហើយក៏មានការស្តាប់ដំបូលន្មានចិនវៀតណាម នឹងទទួលជាសម្ភារៈបរិក្ខារជាបន្តបន្ទាប់ ដើម្បីកសាងបក្សរបស់ខ្លួន តាំងពីឆ្នាំ១៩៧៩មក រហូតដល់ថ្ងៃនេះ។ តើយើងគួរពន្យល់ព្រឹត្តិការណ៍នេះ ថាជាការសហការគ្នា ឬជាការត្រូវរ៉ូវជាមួយបរទេសក្បត់ជាតិឯង? លឺលោកបណ្ឌិតចាស់វស្សាមកពីរុស្ស៊ីម្នាក់ថា ពួកប្រឆាំងមិនទាន់ចេញពីសម័យសង្គ្រាមត្រជាក់។ មិនដឹងថាលោកបណ្ឌិតចង់ថាអោយអ្នកណាទេ។ ជំងឺភ័យខ្លាចស្រមើស្រមៃនយោបាយ (political paranoia) មិនបានកំពុងកើតក្នុងក្រុមពួកប្រឆាំងទេ។ ប៉ុន្តែវាកំពុងកើតក្នុងជុំរុំទេវតា បើមិនដូច្នោះទេ មិនមែន គ្រាន់តែភ្លៀងមួយមេ ក្តាត់យំពីរបី ដើរលុបបឹងលប់ស្រះទឹកអ្នកភូមិនោះទេ។ ខែប្រាំងអត់ទឹក អត់អីឆី មានតែរាស្ត្រនាំគ្នាទៅវៃយកជង្រុកស្រូវផ្ទះសេដ្ឋីហើយ។

ទី៦. ប៉ុន្តែរឿងដែលមហាជនខ្មែរកាន់តែឆ្ងល់នោះគឺ ថាមូលហេតុអី បានជាចំណាត់ការចាប់មនុស្សម្នាក់កណ្តាលយប់ ដូចខ្មោចទើបក្រោកពីស្លាប់៧ថ្ងៃ? យើងកុំនិយាយពីច្បាប់ យើងកុំនិយាយពីអីទាំងអស់ យើងមើលរឿងក្នុងនាមជាមនុស្សសតិធម្មតាម្នាក់។ បើចោទថាផែនការក្បត់ជាតិ ផ្តួលរំលំរដ្ឋាភិបាល មានតាំងពីឆ្នាំ១៩៩៣មក ក៏ចោទចុះ ប៉ុន្តែតើអ្នកដែលត្រូវបានគេចោទ មានដែលរត់ចូលព្រៃតស៊ូ មានដែលទិញកាំភ្លើងចង់ធ្វើបដិវត្តន៍ មានដែលបបួលខ្មែរធ្វើបដិវត្តន៍ទេ ក្រៅតែពីបបួលខ្មែរបោះឆ្នោត បបួលខ្មែរតស៊ូដោយអហិង្សា ខ្មែរតែមួយ ហើយមិនបានបង្កើតក្រុមសម្ងាត់ក្រោមដី ក្រុមងងឹតអីទេ ពោលគឺធ្វើការងារនៅទីកន្លែងភ្លឺក្រោមច្បាប់នគរ បង្កើតបក្សនយោបាយ ចុះបញ្ជីស្របច្បាប់។ បដិវត្តន៍ក្នុងព្រៃក៏មិនធ្វើ បដិវត្តន៍ក្នុងស្រុកក៏អត់មាន។ 

ចំណែករដ្ឋនៅតែរដ្ឋ រាស្ត្រនៅតែរាស្ត្រ មេឃនៅតែភ្លៀង មនុស្សស្រីនៅតែបង្កើតកូន រុក្ខជាតិនៅតែលូតលាស់ ត្រីនៅតែហែលក្នុងទឹក រដ្ឋនៅរស់ របបនៅរឹងមាំ អ្វីដែលថយនោះ គឺថយតែអំណាចរបស់លោកមេទ័ពទេវតាទេតើ។ នេះគឺថយមែន ថយពី៩០ មក៦០ ជាដើម ហើយអាចដល់៤០។ ប៉ុន្តែ តើការធ្វើនយោបាយក្នុងបក្សក្រោមច្បាប់នគរចូលបោះឆ្នោត ដើម្បីអោយបុគ្គលកាន់អំណាចចាញ់ឆ្នោត តើនេះគឺជាបដិវត្តន៍ពណ៌? បើលោកមេទ័ពពិតជាគិតយ៉ាងដូច្នេះមែន សាធារណៈជនខ្មែរពិតជាមិនដឹងថា លោកមេទ័ពរៀនតក្តវិជ្ជា និងទស្សនៈវិជ្ជានៅសាលាណាទេ លោកមានបណ្ឌិត ១៣សន្លឹក មិនមែនក្មេងបឋមសិក្សាឥន្ទ្ររទេវីដូចមុនទេ។ ទឹកចិត្តដើម្បីជាតិ និងការលះបង់ដើម្បីជាតិ មាតុភូមិ និងប្រជាជនខ្មែរតាំងពីឆ្នាំ៧៩មក រហូតដល់ថ្ងៃនេះ គ្មានខ្មែរណាម្នាក់សង្ស័យនូវទឹកចិត្តកូនកសិករស្រុកស្រែ យុវជនគំរូម្នាក់នេះទេ ប៉ុន្តែការបូកៗសរុបៗបែបតក្តវិជ្ជាអត់ក្បួនមួយរយៈក្រោយនេះ ជ្រុលហើយ ជ្រុលពេកហើយ ក្នុងនាមជាខ្មែរ។ រឿងដែលកើតឡើងហើយ វាមិនងាយស្រួលទេ ផ្លូវនេះដើរចូលបាន តែពិបាកចេញ។

ទី៧. ពិបាកចេញ ព្រោះរាស្ត្រសាមញ្ញ មើលឃើញតែបីច្រកទេ ៖ 
ក. បើនៅតែបង្ខំរំលាយជុំរុំព្រះអាទិត្យ គឺច្បាស់ជាដុតទាំងខ្លួនឯង រាស្ត្រជាង៣លាននាក់ ច្បាស់ជាអូសទេវតាឡើងថ្នល់ រឿងនេះមិនលែងសើចទេ និយាយត្រង់ៗ មានពិសោធន៍ច្រើនហើយក្នុងពិភពលោក, នៅពេលធ្វើអោយភ្លើងរាស្ត្រឆេះហើយ ពួកគេសុទ្ធចិត្តដុតប្រទេសមួយទាំងមូល ដើម្បីដេញមនុស្សម្នាក់, ទីបំផុតបើរាស្ត្រខុសក៏ដោយ ប៉ុន្តែអ្នកគួរបន្ទោសនៅតែជាយើងជាមេដឹកនាំគេ ដែលមានចំណេះដឹង មានពិសោធន៍ ហេតុអីមិនអាចទ្រាំនឹងជនជាតិខ្លួនឯងបាន។

ខ. មិនរំលាយជុំរុំព្រះអាទិត្យ តែនៅតែបង្ខំវៃប្រហារបន្ថែមដាក់គុកដាក់ច្រវ៉ាក់បន្ថែម ប្រហែលជាត្រូវទៅរស់នៅលាក់ខ្លួននៅចិនថ្ងៃណាមួយ, ហើយកំពុងជួយឃោសនារកសំឡេងឆ្នោតអោយបក្សប្រឆាំងដើម្បីឈ្នះឆ្នោតឆ្នាំ២០១៨ ដោយមិនចាំបាច់ប្រឹង ព្រោះដើរផ្ទុយពីចរន្តពលរដ្ឋភាគច្រើន, 

គ. ស្ថានការណ៍វិលទៅធម្មតា នោះឧ៌កាសឈ្នះ-ចាញ់ គឺ ៥០/៥០។ ពេលខ្លះ ពិតជាមិនយល់មែន ថាក្នុងចិត្តលោកមេទ័ពទេវតាគិតអី? ហើយអ្វីជាកត្តានៅពីក្រោយខ្នងនៃចំណាត់ការកណ្តាលយប់។ ឬក៏មានបរទេសណា ប្រាប់លោកថា ត្រូវតែកម្ទេច់ជុំរុំព្រះអាទិត្យ និងក្តាប់អំណាចអោយណែនឡើងវិញ បើមិនដូច្នេះទេ គេនឹងដូរសេះលែង។ ឬក៏គិតថា បើខ្លួនអស់អំណាច នោះអ្នកឈ្នះមិនលើកលែងអោយខ្លួនឯង។ 

លោកមេទ័ពទេវតា ធ្លាប់ឆ្លងសមរភូមិ១០៥ ប៉ុន្តែនោះជាសមរភូមិកាំភ្លើងក្នុងព្រៃ ប៉ុន្តែ៣០ឆ្នាំនេះ លោកមេទ័ពនៅមិនទាន់ជួបសមរភូមិឆន្ទៈរាស្ត្រ អំណាចមហាជននៅឡើយទេ។ ខ្ញុំនៅក្មេង ក៏មិនដែលឆ្លងដែរ ប៉ុន្តែគ្រាន់តែដឹងថា ទោះយក១០៥សមរភូមិបូកចូលគ្នា ក៏ប្រហែលមិនស្មើដែរ។ គ្រោះថ្នាក់ណាស់។ និយាយត្រង់ ក្នុងនាមជាយុវជនម្នាក់ ខ្ញុំមិនបារម្ភនឹងអ្នកជាប់គុកទេ មុននឹងក្រោយនៅតែចេញមកវិញ ប៉ុន្តែការព្រួយបារម្ភពេលនេះ គឺទឹកចិត្តរាស្ត្រជាង៣លាននាក់ ទាំងក្នុងនិងក្រៅក្នុងរង្វង់៥លាននាក់ តើកម្លាំងទឹកនេះទប់ជាប់ទេ ហើយហូរបុកទម្លុះទៅកន្លែងណាមើលទៅជម្រើសរបស់ពួកគេមានតែពីរទេ គឺបោះឆ្នោត ឬចុះថ្នល់។ ហើយបើបង្ខំអោយពួកគេចុះថ្នល់ ប្រហែលជាគ្មានអ្នកណាម្នាក់បានសុខទេ។ នេះជាធម្មជាតិនយោបាយនៃការតស៊ូដោយកម្លាំងមហាជន។ លទ្ធផលអាណោច​អាធ័មសម្រាប់ជាតិ។

ពីមុនខ្ញុំថា តើមានមនុស្សប៉ុន្មាននាក់ សុខចិត្តធ្វើល្ងង់ ដើម្បីជាតិ? តែពេលនេះត្រូវថែមថា តើមានមនុស្សប៉ុន្មាននាក់ សុខចិត្តចាញ់ ដើម្បីជាតិឈ្នះ។ អ្នកប្រឆាំង តាំងពីដើមមក ពួកគេបានសុខចិត្តចាញ់ ដើម្បីជាតិឈ្នះ។ ប្រលោមលោកស្រាត ដែលនាំគ្នាស្រាតជាតិអោយបរទេសប្រមាថមើលងាយជាតិយើងតាំងពីជាង៥០០ឆ្នាំមកទល់បច្ចុប្បន្ន ហើយទីបំផុតទាមទារធ្វើជាវីរបុរសទោលក្នុងនគរគ្មានមនុស្សនេះ គួរត្រូវបានបញ្ចប់ មិនលំបាកពន្លត់ទេ។ នៅមានពេលដើម្បីរួមគ្នាបន្តដំណើរជាតិរាប់រយឆ្នាំទៅមុខទៀត។ ខ្មែរមិនសម្លាប់ខ្មែរទេ។ បើសម្លាប់ខ្មែរ មិនមែនខ្មែរទេ។

អត្ថបទ/ប្រភព ៖ សូរ សមយុទ្ធ













No comments:

Post a Comment