កលិយុគដៃចោរ រដ្ឋម៉ាហ្វីយ៉ា រដ្ឋអន្ធការ ធនធានបញ្ញាល្អត្រូវកងឈ្លបភ្នែកម្នាស់តាមប្រមាញ់! លោកអេង ឆៃអ៊ាង សម្រេចចិត្តចេញទៅក្រៅស្រុក ព្រោះក្នុងស្រុកមិនអាចធ្វើការបាន!!
យោងតាមប្រភពពីវិទ្យុសំឡេងព្រះសង្ឃឯករាជ្យ ចុះផ្សាយថ្មីៗនេះ ថាអោយដឹងថា៖ លោកអេង ឆៃអ៊ាង ថា លោកសម្រេចចេញទៅក្រៅ ព្រោះក្នុងប្រទេសមិនអាចធ្វើការបាន
អនុប្រធានគណបក្សសង្រ្គោះជាតិលោក អេង ឆៃអ៊ាង បានថ្លែងលើកឡើងថា លោកបានសម្រេចចេញទៅធ្វើការនៅខាងក្រៅប្រទេស ព្រោះតែលោកដឹងថា នៅក្នុងប្រទេសពិបាកមិនអាចធ្វើការងារ បាន ។
លោក អែង ឆៃអ៊ាង បានថ្លែងលើកឡើងថា សម្រាប់លោកដែលមិនអាចរស់នៅកម្ពុជាបានក្នុងគ្រានេះ ដោយមើលឃើញពីបញ្ហាប្រឈមជាច្រើនដែលអាចនឹងជួប ជាពិសេសគឺការបំបិទសម្លេងគណបក្សប្រឆាំងពីរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ។ លោកបានលើកឡើងថា បើនៅក្នុងប្រទេសមិនអាចធ្វើការងារអ្វីបានដដែល អ៊ីចឹងទៅធ្វើការតស៊ូមតិនៅក្រៅប្រទេសមានប្រយោជន៍ជាងនៅក្នុង ៖ « អ៊ីចឹងហើយបើសិនជាយើងនៅក្នុងប្រទេស យើងមិនអាចធ្វើអីបាន យើង
គ្រាន់តែនៅសម្ងំស្ងៀម យើងគ្រាន់តែនៅយ អាហ្នឹងយើងគ្រាន់តែលម្អអោយគេទេ » ។
ការថ្លែងលើកឡើងរបស់លោក អេង ឆៃអ៊ាង យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយនឹងទូរទស្សន៍អាស៊ីសេរីកាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នៅខណៈពេលដែលលោកកំពុងមាន វត្តមាននៅក្រៅប្រទេសនៅឡើយ ។
លោក អេង ឆៃអ៊ាង បានចាកចេញពីប្រទេសកម្ពុជាអស់មួយរយៈពេលកន្លងទៅហើយ ។ ការចាកចេញនេះធ្វើឡើងស្របពេលដែលស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជាកំពុងមានភាពតានតឹងយ៉ាងខ្លាំង ក្រោយពេលមានការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិយកទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង។
ក្រៅពីលោក អេង ឆៃអ៊ាង មន្រ្តីសំខាន់ៗជាច្រើនទៀតរបស់គណបក្សសង្រ្គោះជាតិក៏ត្រូវបានចាកចេ ញពីប្រទេសកម្ពុជាដែរ ។ ក្នុងនោះមានដូចជា លោក អេង ឆៃអ៊ាង លោក យឹម សុវណ្ណ លោក ងឹម ញេង ព្រះអង្គម្ចាស់ ស៊ីសុវត្តិ ធម្មិកោ លោក ញ៉យ ចំរើន លោកស្រី ជូឡុង សួមូរ៉ា លោក ម៉ែន សុថាវរិន្ត្រ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន់ និងលោក យ៉ែម បុញ្ញឫទ្ធិ និងលោកស្រី មួរ សុខហួរ ជាដើម៕
ប្រភព ៖ វិទ្យុសំឡេងព្រះសង្ឃឯករាជ្យ
No comments:
Post a Comment