លឿនហួសចន្ទោល ភ្នែកទោលទូងស្គរបើកវាំងនន ទាំងននលគក ឥតកេរ្តិ៍ខ្មាស មុខក្រាស់ជាងកៅស៊ូកង់ឡាន មិនក្រែងចិត្តម្ចាស់ទឹកម្ចាស់ដី !!
ល្បើកបុរាណច្រើននិទានរឿងស្តេចចេញប្រពាតព្រៃ សប្បាយជិះសេះល្បឿនលឿនដេញប្រមាញ់សត្វម្រិគ លឿននោះលឿនខ្លាំងក្រៃ សេនាសេនីយ៍តាមមិនទាន់ វង្វេងក្នុងព្រៃតែម្នាក់ឯង។
កៃលឿងយួនហ្វេរោធ៍ស្គរបើកវាំងនន ទាំងននលគកបុរសខ្លាំងចេញមកលោតយក្សបង្កើតច្បាប់រំលាយបក្សសង្រ្គោះជាតិ ក្នុងលេសថាពង្រឹងនីតិរដ្ឋ រួចយកអាសនៈរដ្ឋសភាទៅចែក...តែក្រុមប្រិក្សាឃុំសង្កាត់គេយកទាំងអស់ (បើមានពេលខ្ញុំនឹងលើកករណីនេះមកពិចារណាពេលក្រោយ)។
ដោយបុរសខ្លាំងហក់លឿនហួសចន្ទោលខ្លាំងពេក សេនាសេនីយ៍ទាំងអស់ដែលចេះត្រិមតែលងពិតតាមមិនទាន់ក៏នាំគ្នាអឺងកងបកស្រាយតាមយោបល់រៀងខ្លួនអំពីករណីគណកម្មការរៀបចំការបោះឆ្នោត(គ.ជ.ប.)មុនពេលដុល្លាការសម្រេចរំលាយបក្សសង្រ្គោះជតិផងនោះ។
‹‹តាមការឯកភាពរបស់គណបក្សជាប់ឆ្នោតទាំងពីរកន្លងមក គឺសមាសភាពគ.ជ.ប.ទាំង៩រូបនឹងតរូវរលាយជាស្វ័យប្រវត្តិនៅពេលគណបក្សណាមួយត្រូវរំលាយ›› នេះជាការបកស្រាយច្បាប់របស់អ្នកអន្ទិតច្បាប់កំពូលពីរដ្ឋសភាឈ្មោះចៀមយាប(ហៅអាបុករត់)។ តែឃាតករូបនេះបានបន្ថែមថា ‹‹សមាសភាពគណបក្សសង្រ្គោះជាតិអាចនៅដដែលបើសិនជាអ្នកទាំងនោះចុះចូលជាមួយគណបក្សប្រជាជន។ ផ្ទុយពីនេះអ្នកអន្ទិតសុកអីសានអ្នកនាំពាក្យបក្សប្រជាជន នឹងអ្នកអន្ទិតស៊ុចប៊ុនហុកប្រធានគ.ជ.ប.បាន‹‹អិនយ៉ី››ថាការរំលាយបក្សសង្រ្គោះជាតិមិនប៉ះពាល់ដល់ការប្រព្រីត្តទៅនៃនៃគ.ជ.ប.ទេព្រោះសមាជិកទាំងអស់គ្នានេះជាជនអព្យាក្រិត្យដោយបានលាលែងពីបក្សរបស់ខ្លួនរៀងខ្លួនរួចហើយ។
ជាចុងក្រោយសួរថា តើបក្សប្រជាជនកុម្មុយនិស្តទាំងមូលដែលយួនបន្តុបឡើងនោះរាំចង្វាក់អី បើមេបក្សលោតតាមចង្វាក់ស្គកៃលឿងហ្វេ មេអន្ទិតច្បាប់កំពូលច្រៀងមហោរី ឯសេកលងពិតឡកឆៃយ៉ាំបែបនេះ? តើគ.ជ.ប. ត្រូវរំលាយឬអត់? តើត្រូវធ្វើច្បាប់ថ្មី ‹‹ដើម្បីបិទចន្លោះប្រហោង››ច្បាប់ដែលមានហើយឬយ៉ាងណា? តាលូងទូងឆាង!!! ទូងឆាង!!!!!!!៕
((អ៊ុម ហាក់ ២១តុលា២០១៧))
ប្រភព ៖ KIMEIA
No comments:
Post a Comment