កលិយុគរបបដៃចោរ! រដ្ឋអន្ធការ រដ្ឋម៉ាហ្វីយ៉ា បានឈានចូលមកក្ដោបក្ដាប់រដ្ឋឡាំឌួយនៃយើងហើយព្រះអល់ឡោះហ៍ចូរចម្រើនៗ !
ប្រភពពីសំឡេងវិទ្យុអាស៊ីសេរី ចុះផ្សាយថ្មីៗ បានអោយដឹងថា៖ កាសែតដ៏ល្បីល្បាញរបស់បារាំងថាកម្ពុជាឈានទៅការគ្រប់គ្រងបែប «រដ្ឋម៉ាហ្វីយ៉ា»
កាសែតដ៏ល្បីល្បាញរបស់បារាំងឈ្មោះ «Liberation» បានចុះផ្សាយអត្ថបទមួយ កាលពីថ្ងៃទី០៦ ខែតុលា កន្លងទៅនេះ ដាក់ចំណងជើងថា «កម្ពុជា៖ របបដឹកនាំដែលស្លន់ស្លោ កំពុងបង្ក្រាបយ៉ាងសាហាវ»។
កាសែតបានសរសេររិះគន់ថា ប្រព័ន្ធដឹកនាំនៅកម្ពុជាបច្ចុប្បន្ន កំពុងតែប្រែក្លាយប្រទេសនេះទៅជារដ្ឋម៉ាហ្វីយ៉ា (Etat mafieux) ដោយសារតែវិសាលភាព នៃអំពើពុករលួយបានគ្របដណ្ដប់នៅគ្រប់ច្រកល្ហកនៃប្រព័ន្ធគ្រប់គ្រងរដ្ឋ ដែលការពារតែក្រុមអ្នកមានអំណាចមួយក្ដាប់តូច ហើយមិនអើពើចំពោះតម្រូវការរបស់ប្រជាជនភាគច្រើន ជាពិសេសប្រជាជននៅតំបន់ជនបទជាង ៩លាននាក់។
កាសែតសរសេរលាតត្រដាងថា ថ្វីបើទ្រព្យសម្បត្តិត្រកូលហ៊ុន ត្រូវបានគេវាយតម្លៃជាផ្លូវការ ថាមានចំនួន ២៥០ លានដុល្លារអាមេរិក ប៉ុន្តែតាមការប៉ាន់ស្មានក្រៅផ្លូវការ ទ្រព្យសម្បត្តិនេះ អាចមានដល់យ៉ាងហោចណាស់ ១ ប៊ីលាន ឬ១ពាន់លានដុល្លារឯណោះ ដោយនេះមិនទាន់រាប់បញ្ចូលក្រុមគ្រួសារសាច់ញាតិផៅសន្តាន នៃអ្នកមានអំណាចដទៃទៀត ដែលបានផ្សាសាច់ផ្សាឈាមជាមួយក្រុមគ្រួសារត្រកូលហ៊ុននៅឡើយផង។ កាសែតសរសេរថា លោក ហ៊ុន សែន បានសង់មូលដ្ឋានគ្រឹះនៃអំណាចរបស់លោក តាមរយៈការធ្វើសម្បទាន និងផ្ដល់ប្រយោជន៍ទៅវិញទៅមកជាបណ្ដាញយ៉ាងមានប្រសិទ្ធភាពជាមួយក្រុមឧកញ៉ា និងអ្នកមានប្រាក់ដ៏មានឥទ្ធិពលផ្សេងទៀត ដែលបានជួយមកលោក ហ៊ុន សែន វិញ តាមរយៈការគាំទ្រទាំងផ្នែកថវិកា និងទាំងផ្នែកនយោបាយ។
កាសែតសរសេរបន្តថា សែស្រឡាយរវាងលោក ហ៊ុន សែន និងក្រុមអ្នកមានប្រាក់ទាំងនេះ ដែលត្រូវបានពង្រឹងកាន់តែខ្លាំងឡើង តាមរយៈចំណងអាពាហ៍ពិពាហ៍ និងការផ្សារសាច់ផ្សាឈាមគ្នានោះ ទទួលបានភាពកាក់កបយ៉ាងសម្បើមក្នុងការរកប្រាក់ ដែលជាញឹកញយកើតចេញពីការធ្វើអាជីវកម្មលើធនធានធម្មជាតិ ជាពិសេសព្រៃឈើ ដែលកំពុងឈានទៅរកការបាត់បង់យ៉ាងឆាប់រហ័ស។
កាសែតក៏បានសរសេររិះគន់ពីបរិយាកាសនយោបាយដ៏គួរឲ្យព្រួយបារម្ភនៅកម្ពុជាបច្ចុប្បន្ន ថា ទីបំផុតទៅ ការនៅសេសសល់ចុងក្រោយនៃប្រព័ន្ធប្រជាធិបតេយ្យ នឹងត្រូវបានរដ្ឋាភិបាលនៃប្រទេសនេះបោសសំអាតចោលយ៉ាងឆាប់រហ័ស៕
ប្រភព៖ សំឡេងវិទ្យុអាស៊ីសេរី

No comments:
Post a Comment