អ្នក​វិភាគ​រិះគន់ធ្ងន់ៗដល់​ការ​ព្រមាន​របស់​ទៀ បាញ់ ដែល​គំរាម​កម្ទេច​អ្នក​តវ៉ា​ក្រោយ​រំលាយ​បក្ស​ប្រឆាំង !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
 អ្នក​វិភាគ​រិះគន់ធ្ងន់ៗដល់​ការ​ព្រមាន​របស់​ទៀ បាញ់ ដែល​គំរាម​កម្ទេច​អ្នក​តវ៉ា​ក្រោយ​រំលាយ​បក្ស​ប្រឆាំង !!

អ្នក​វិភាគ​រិះគន់ធ្ងន់ៗដល់​ការ​ព្រមាន​របស់​ទៀ បាញ់ ដែល​គំរាម​កម្ទេច​អ្នក​តវ៉ា​ក្រោយ​រំលាយ​បក្ស​ប្រឆាំង !!

Share This

អ្នក​វិភាគ​រិះគន់ធ្ងន់ៗដល់​ការ​ព្រមាន​របស់​ទៀ បាញ់ ដែល​គំរាម​កម្ទេច​អ្នក​តវ៉ា​ក្រោយ​រំលាយ​បក្ស​ប្រឆាំង !! 

អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ការ​ព្រមាន​របស់​មន្ត្រី​យោធា​ជាន់​ខ្ពស់ ប៉ុនប៉ង​កម្ទេច​អ្នក​តវ៉ា ប្រសិន​បើ​បក្ស​ប្រឆាំង ពិត​ជា​ត្រូវ​រំលាយ​មែន នេះ​បង្ហាញ​ពី​ការ​បាត់បង់​ជំហរ​អព្យាក្រឹត្យ សម្រាប់​ស្ថាប័ន​ការពារ​ជាតិ។ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​អំពាវនាវ​ដល់​គ្រប់​អង្គភាព​ចំណុះ​ឲ្យ​ក្រសួង​ការពារ​ជាតិ ត្រូវ​ត្រៀម​កម្លាំង​ជានិច្ច ក្នុង​ការ​កម្ទេច​អ្នក​ចេញ​មុខ​តវ៉ា ប្រឆាំង​រដ្ឋាភិបាល។

ការ​ប្រកាស​ជំហរ​ជា​ថ្មី​ទៀត របស់​លោក ទៀ បាញ់ ក្នុង​ការ​គាំទ្រ​ឥត​ងាករេ និង​ស្មោះស្ម័គ្រ​បំផុត​ចំពោះ​លោក ហ៊ុន សែន ត្រូវ​រង​ការ​រិះគន់​ថា បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ជាតិ​ដែល​ធ្វើ​កិច្ចការ​សម្រាប់​ប្រយោជន៍​សាធារណៈ ត្រូវ​បាត់បង់​តម្លៃ និង​អាប់ឱន​កិត្តិយស ។

ប្រតិកម្ម​នេះ ក្រោយ​ពេល​លោក ទៀ បាញ់ បាន​អំពាវនាវ​ម្ដង​ទៀត ទៅ​កាន់​កងកម្លាំង​យោធា ចាប់​ពី​ថ្នាក់​ឧត្ដមសេនីយ៍​ឡើង​ទៅ កាល​ពី​រសៀល​ថ្ងៃ​ទី ១៦ ខែ តុលា។ កាសែត​ក្នុង​ស្រុក​ចុះ​ផ្សាយ​ដោយ​ស្រង់​សំដី​លោក ទៀ បាញ់ បញ្ជាក់​ថា កង​ទ័ព​ទាំង​អស់​បាន​ត្រៀម​ការ​ប្រយុទ្ធ​រួច​ជា​ស្រេច ក្នុង​ការ​កម្ទេច​ក្រុម​ប្រឆាំង ប្រសិន​បើ​រក​ឃើញ​ថា ពួក​គេ​តវ៉ា​បះបោរ​នឹង​ចំណាត់​ការ​ផ្លូវ​ច្បាប់​របស់​រដ្ឋាភិបាល។

ថ្លែង​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​ពី​សភាពការណ៍​វិវត្តន៍​ថ្មី​ៗ លើ​វិស័យ​សន្តិសុខ និង​ការពារ​ជាតិ ក្នុង​ទីក្រុង​ទីក្រុង​ភ្នំពេញ លោក ទៀ បាញ់ អះអាង​ថា ពេល​នេះ​កង​ទ័ព​ចំណុះ​ឲ្យ​ក្រសួង​ការពារ និង​យោធភូមិភាគ​ដទៃ​ទៀត នៅ​រង់​ចាំ​តែ​បញ្ជា​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ។

ការ​អំពាវនាវ​របស់​មន្ត្រី​យោធា​ជាន់​ខ្ពស់​នេះ មិនមែន​ជា​លើក​ទី១​ទេ ដែល​លោក ទៀ បាញ់ តែង​គំរាម​ដូច​នេះ កន្លង​ទៅ​មេ​បញ្ជាការ​យោធា​ជាន់​ខ្ពស់​ដែល​ស្និត​នឹង​លោក ហ៊ុន សែន នេះ​ក៏​ធ្លាប់​ព្រមាន​វាយ​បំបាក់​ធ្មេញ​បុគ្គល​ណា ហ៊ាន​តវ៉ា​លទ្ធផល​ឆ្នោត​ផង​ដែរ។

ក្រុម​អ្នក​ឃ្លាំមើល​ការ​វិវត្តន៍​នយោបាយ យល់​ឃើញ​ថា នេះ​ជា​រឿង​ដែល​គួរ​អោយ​អស់​សំណើច​ទៅ​វិញ​ទេ ក្នុង​ពេល​ដែល​មន្ត្រី​ផុត​លេខ អាច​ចេះ​ប្រើប្រាស់​ភាសា​ដែល​មិន​សមរម្យ និង​ថ្លៃថ្នូរ​ដូច​នេះ។

លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម មើល​ឃើញ​ថា មេ​បញ្ជា​ការជាន់​ខ្ពស់​ដែល​ត្រូវ​គេ​ចាត់​ទុក​ថា ជា​ស្ថាប័ន​សម្រាប់​បម្រើ​ឲ្យ​វិស័យ​ការពារ​ជាតិ ផ្ទុយ​ទៅ​វិញ​បែរ​ជា​បញ្ចេញ​ឥរិយាបថ​ដែល​មិន​គួរ​ឲ្យ​គួរ​គោរព​ទៅ​វិញ មានន័យ​ថា តម្លៃ​របស់​កងទ័ព​កាន់​តែ​បាក់​ស្រូត។ លោក​បន្ត​ថា ការ​បង្ហាញ​ជំហរ​មិន​អព្យាក្រឹត្យ​ដូច​នេះ ជា​ការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ភាព​ផុយ​ស្រួយ នៃ​នយោបាយ​នៅ​កម្ពុជា​កាន់​តែ​គ្រោះថ្នាក់។

ជុំវិញ​សារ​ព្រមាន និង​កម្ទេច​សំឡេង​ប្រឆាំង​នេះ ទាំង​លោក ហ៊ុន សែន បាន​អំពាវនាវ​ជា​ញឹកញាប់​ឲ្យ​ពលរដ្ឋ​ក្រោក​ឈរ​ឡើង ប្រឆាំង​អ្នក​ដែល​ធ្វើ​ឲ្យ​សន្តិភាព​ត្រូវ​បាត់បង់ ឬ​រលាយ។ គេ​សង្កេត​ឃើញ​ថា ការ​ព្រមាន និង​ការ​អំពាវនាវ​នេះ ភាគ​ច្រើន​ជា​មន្ត្រី​យោធា​ថ្នាក់​កំពូល​ៗ ដែល​ស្និត​និង​រដ្ឋាភិបាល។ ពួក​គេ​បាន​ចាត់​ទុក​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន គឺ​មាន​តម្លៃ​ស្មើ​នឹង​រដ្ឋាភិបាល ហើយ​គំរាម​ជន​ណា​ដែល​ប៉ុនប៉ង កម្ទេច​លោក ហ៊ុន សែន គឺ​ស្មើ​និង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​រលាយ​ដែរ។

លោក មាស នី អ្នក​វិភាគ​នយោបាយ ចាត់​ទុក​ថា ពេល​នេះ​វា​ពិត​ជា​កំណត់​ណាស់ ថា តើ​ណា​មួយ​ជា​រដ្ឋាភិបាល និង​ណា​មួយ​ជា​កងទ័ព​ឲ្យ​ពិត​ប្រាកដ។ លោក​មើល​ឃើញ​ថា កងយោធា​ដែល​មាន​ភារកិច្ច ក្នុង​ការ​ការពារ​ជាតិ ពេល​ខ្លះ​បាន​ដើរ​តួនាទី​ជំនួស​ឲ្យ​ក្រសួង​មហាផ្ទៃ និង​កងរាជអាវុធហត្ថ​ទៅ​វិញ​ជាដើម ក្នុង​ការ​កំណត់​មុខសញ្ញា​បទល្មើស​ក្នុង​ផ្ទៃ​ប្រទេស។

ការ​ប្រើ​វោហារសាស្ត្រ ក្នុង​ការ​កម្ទេច និង​រំលាយ តាម​បែប​យោធា​នេះ មិន​ត្រឹម​តែ​ក្នុង​ក្របខ័ណ្ឌ​កងកម្លាំង​ប្រដាប់​អាវុធ​ឡើយ កន្លង​ទៅ​នេះ​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទាន​លោក វង សូត ក៏​ធ្លាប់​ព្រមាន​វៃ​អ្នក​តវ៉ា​បក្ស​ប្រឆាំង នឹង​គល់​ឫស្សី​ដែរ។ ការ​ព្រមាន​នេះ គេ​មិន​ទាន់​រាប់​បញ្ចូល​មេបញ្ជាការ​ថ្នាក់​ឧត្ដមសេនីយ៍​ផុតលេខ​មួយ​ចំនួន​ទៀត ដូច​ជា​លោក ប៉ុល សារឿន លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន នៅ​ឡើយ​ផង។

ប្រតិកម្ម​ជា​បន្តបន្ទាប់​នៅ​ពេល​នេះ របស់​មន្ត្រី​យោធា​ដែល​ស្និត​នឹង​លោក ហ៊ុន សែន ស្រប​ពេល​វាសនា​បក្ស​ប្រឆាំង កាន់​តែ​កៀត​និង​មាត់​ជ្រោះ និង​ជួប​គ្រោះ​អាក្រក់។ កាល​ពី​ថ្ងៃ​ទី ១៦ តុលា សមាជិក​សភា​ដែល​មាន​សំឡេង​គាំទ្រ ៦៧ លើ​៦៧ សំឡេង ដែល​សុទ្ធ​សឹង​តែ​ជា​សមាជិក​បក្ស​កាន់​អំណាច បើ​បោះឆ្នោត​អនុម័ត​ច្បាប់​ចំនួន ៤ ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត ប្រយោជន៍​ដើម្បី​បើក​ផ្លូវ​អាច​ឲ្យ​តុលាការ​កំពូល​រំលាយ​បក្ស​ប្រឆាំង ចេញ​ពី​ឆាក​នយោបាយ។

វិធានការ​ផ្លូវ​ច្បាប់​ដែល​រដ្ឋាភិបាល កំពុង​អនុវត្ត​ទៅ​លើ​បក្ស​ប្រឆាំង​នេះ រង់​ការ​រិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ថា ជា​វិធីសាស្ត្រ​តែ​មួយ​គត់​ក្នុង​គោល​បំណង​កម្ទេច​បក្ស​ប្រឆាំង នៅ​មុន​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ២០១៨ មក​ដល់​ប៉ុណ្ណោះ




ប្រភព ៖ វិទ្យុអាស៊ីសេរី 

No comments:

Post a Comment