Sor Chandeth៖ ភ្នំភ្លើងនយោបាយ​ នៅកម្ពុជា (អាចនឹងផ្ទុះកម្ទេចស្រុករំដួលឆាប់ៗ) ! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
Sor Chandeth៖ ភ្នំភ្លើងនយោបាយ​ នៅកម្ពុជា (អាចនឹងផ្ទុះកម្ទេចស្រុករំដួលឆាប់ៗ) !

Sor Chandeth៖ ភ្នំភ្លើងនយោបាយ​ នៅកម្ពុជា (អាចនឹងផ្ទុះកម្ទេចស្រុករំដួលឆាប់ៗ) !

Share This
Sor Chandeth ៖ ភ្នំភ្លើងនយោបាយ​ នៅកម្ពុជា (អាចនឹងផ្ទុះកម្ទេចស្រុករំដួលឆាប់ៗ) ! 

ការផ្ទុះភ្នំភ្លើងម្តងៗពិតជាបង្កមហន្តរាយយ៉ាងវិនាស​ ដល់សព្វសត្វ​ មនុស្ស​ និងធម្មជាតិ​ នៅជុំវិញបរិវេណ​ ដោយសារកម្លាំងកំដៅ​ រាប់ម៉ឺនអង្សារបស់វា។

​ ប៉ុន្តែទន្ទឹមនឹងមហន្តរាយក្រោយមក​ វាក៏បានបន្សល់ទុកនូវសារជាតិមួយចំនួន​ ដែលក្លាយទៅជាធនធានរ៉ែមានតម្លៃ​ ដ៏កម្រយ៉ាងមហាសាលផងដែរ​។

យ៉ាងណាមិញ​ "កម្តៅនយោបាយ"​ នៅកម្ពុជា​ បច្ចុប្បន្ន​ ក៏មានកម្តៅរាប់ម៉ឺនអង្សាដែរ​។ សំនួរសួថា​ ៖​ តើក្តៅរហូត? ចម្លើយ​ ៖​ "ទេ"​ ត្រូវតែមានថ្ងៃត្រជាក់វិញ

​សម្រាប់អ្នកសិក្សានយោបាយក្រៅប្រទេស​ ក៏ដូចអ្នកដែលតែងតែគិត​ រឿងវាសនាប្រទេសជាតិដែរ​ ពិតជាបានយល់ច្បាស់ថា​ ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន​ ដោយអហឹង្សា​ មានតែឥទ្ធិពលពីរគត់​ គឺ​ "ឥទ្ធិពលមហាជន​ និងឥទ្ធិពលការទូត"។ ឥទ្ធិពលទាំងពីរនេះ​ មិនអាចខ្វះមួយណាបានទេ​ ព្រោះ​ "ការទូតខ្លាំង​ អាស្រ័យមហាជនខ្លាំង"​ ដែរ ហើយ​ "មហាជនជោគជ័យ​ អាស្រ័យការទូត​ ជួយ​ការពារ​ និងគាំទ្រ"

​ដូច្នេះ​ សកម្មភាពប៉ុនប៉ងចង់រំលាយ​ "គណបក្សសង្គ្រោះជាតិ"ទោះរំលាយបានក្តី​ មិនបានក្តី​ ពេលនេះ​ ក៏សកម្មភាពទុច្ចរិតនេះ​ បានទៅដុត​ "កម្តៅមហាជន​ និងការទូត"​ រួចស្រេចទៅហើយ។

​ចាំមើលចុះ​ "ផលវិជ្ជមាន​ សំរាប់អ្នកប្រជាធិបតេយ្យ" ដែលកើតចេញពី​ ក្រោយ​កម្តៅនយោបាយ​ ត្រូវបានបញ្ចប់៕ ​(Sor Chandeth)

បាត់ដំបង​ ថ្ងៃទី០៧​ ខែតុលា​ ឆ្នាំ​២០១៧






No comments:

Post a Comment