ខ្មែរ សុវណ្ណភូមិ៖ មនុស្សដូចហ៊ុន សែន (ពាលភ្នែកទោស) ធ្វើនយោបាយថោកទាបតាំងពីរឿងធំរហូតដល់រឿងតូច !!-CNRP commune​​ chief at Pailin was arrested - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ខ្មែរ សុវណ្ណភូមិ៖ មនុស្សដូចហ៊ុន សែន (ពាលភ្នែកទោស) ធ្វើនយោបាយថោកទាបតាំងពីរឿងធំរហូតដល់រឿងតូច !!-CNRP commune​​ chief at Pailin was arrested

ខ្មែរ សុវណ្ណភូមិ៖ មនុស្សដូចហ៊ុន សែន (ពាលភ្នែកទោស) ធ្វើនយោបាយថោកទាបតាំងពីរឿងធំរហូតដល់រឿងតូច !!-CNRP commune​​ chief at Pailin was arrested

Share This

ខ្មែរ សុវណ្ណភូមិ៖ មនុស្សដូចហ៊ុន សែន (ពាលភ្នែកទោស) ធ្វើនយោបាយថោកទាបតាំងពីរឿងធំរហូតដល់រឿងតូច !!

មនុស្សដូច ហ៊ុន សែន ធ្វើនយោបាយថោកទាបតាំងពីរឿងធំដល់រឿងតូច តាមរបៀបញុះញង់ បំបែកបំបាក់ គំរាមកំហែង គុកច្រវ៉ាក់ ទិញដូរ និងកាប់សំលាប់។ នយោបាយបែបនេះ គឺហួសសម័យហើយនៅពួកប្រទេសជឿនលឿន ហើយជនទាំងឡាយដែលប្រើគំនិតនេះគឺគេចាត់ទុកថាជាប្រភេទមនុស្សអន់ថយ ឬបាតសង្គម ហើយគេមិនត្រូវការទេ។

ប៉ូលិស​នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​ប្រមាណ ៤​នាក់ នៅ​រសៀល​ថ្ងៃទី​២៤ តុលា ចាប់​ខ្លួន​សមាជិក​ក្រុមប្រឹក្សាឃុំ​ស្ទឹងកាច់ គណបក្ស​សង្គ្រោះជាតិ ឈ្មោះ​ឈុន សិទ្ធី អាយុ ៣៨​ឆ្នាំ ពី​ចំណុច​ភូមិ​ផ្សារព្រំ ខាងជើង​ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ នាំទៅ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​ភ្លាមៗ​តែម្ដង។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​ប៉ៃលិន លោក ឃឹម ប៉ុន មាន​ប្រសាសន៍​ថា ការ​ចាប់ខ្លួន​នេះ​ទំនង​ដោយសារ​លោក ឈុន សិទ្ធី បង្ហោះ​វីដេអូ ឃ្លីប​មួយ​កាលពី​ថ្ងៃទី​២៣​តុលា ដោយ​ផ្ដាំ​ទៅ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា លោក​មិន​ចង់បាន​ប្រាក់ខែ​ត្រឹមតែ ៥៧​ម៉ឺន​រៀល (៥៧០,០០០)​នោះទេ ហើយ​បើទោះបីជា​ប្រាក់ខែ រាប់លាន​ដុល្លារ​អាមេរិក​ក៏​លោក​មិន​លក់​ឧត្ដមគតិ​របស់ខ្លួន​ដែរ។ «សំឡេង​»

បច្ចុប្បន្ន​ក្រុមប្រឹក្សាឃុំ​រូបនេះ ត្រូវបាន​សមត្ថកិច្ច​នាំ​ទៅ​ឃុំខ្លួន នៅ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ដោយ​ពុំ​ដឹងថា នឹង​បាន​ត្រឡប់មកផ្ទះ​វិញ ឬ​យ៉ាងណា​នៅឡើយ។​ ((ប្រភព អាសុីសេរី))



ប្រភព៖ ខ្មែរ សុវណ្ណភូមិ​ , អាសុីសេរី

No comments:

Post a Comment