បែកធ្លាយរញ្ជួយប្រឹថពី ឆាំ ឆានី ​ទម្លាយការណ៍សម្ងាត់ប្រវត្តិស៊ីភីភីរសើប បក្សដែលយួនបង្កើត បានតែងតាំងសមាជិករបស់ខ្លួនដើម្បីរង់ចាំទទួលបញ្ជាពីយួន !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
បែកធ្លាយរញ្ជួយប្រឹថពី ឆាំ ឆានី ​ទម្លាយការណ៍សម្ងាត់ប្រវត្តិស៊ីភីភីរសើប បក្សដែលយួនបង្កើត បានតែងតាំងសមាជិករបស់ខ្លួនដើម្បីរង់ចាំទទួលបញ្ជាពីយួន !!

បែកធ្លាយរញ្ជួយប្រឹថពី ឆាំ ឆានី ​ទម្លាយការណ៍សម្ងាត់ប្រវត្តិស៊ីភីភីរសើប បក្សដែលយួនបង្កើត បានតែងតាំងសមាជិករបស់ខ្លួនដើម្បីរង់ចាំទទួលបញ្ជាពីយួន !!

Share This
បែកធ្លាយរញ្ជួយប្រឹថពី ឆាំ ឆានី ​ទម្លាយការណ៍សម្ងាត់ប្រវត្តិស៊ីភីភីរសើប បក្សដែលយួនបង្កើត បានតែងតាំងសមាជិករបស់ខ្លួនដើម្បីរង់ចាំទទួលបញ្ជាពីយួន !! 

គណបក្ស​ប្រជាជន​កម្ពុជា ដែលបង្កើត​ឡើង​ដោយយួន សឺង ង៉ុកមិញ កាលពីឆ្នាំ​១៩៥១ ពេលនេះបានតែងតាំងមន្ត្រីរបស់ខ្លួនចំនួន១៨នាក់ឲ្យរង់ចាំទទួលបញ្ជាពីយួន ដោយយោងតាមស្មារតីអង្គប្រជុំគណៈប្រចាំការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល កាលពីថ្ងៃ១៧ តុលា ២០១៧ និងចុះហត្ថលេខាលើលិខិតតែងតាំងថ្ងៃទី១៨ តុលា ២០១៧ ដោយ សាយ ឈុំ ។

គណបក្ស​ប្រជាជន​កម្ពុជា មាន​ឈ្មោះ​ដើម​ថា គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដោយ លោក សឺង ង៉ុកមិញ ហៅ​អាចារ្យ មៀន នៅ​ឆ្នាំ​១៩៥១ ។

សឺង ង៉ុកមិញ មាន​ឈ្មោះ​ជា​ភាសា​រយួនថា ផាម យ៉ាំង ហួ (Phạm Văn Hua) និង​ដែល​មាន​ឪពុក​ជា​ខ្មែរ​ក្រោម និង​ម្តាយ​ជា​ជនជាតិ​យួននៅ​ខេត្ត​ព្រះត្រពាំង កម្ពុជា​ក្រោម គឺ​ជា​អតីត​សមាជិក​គណបក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ លោក ហូ ជីមិញ (Ho Chi Minh) តាំង​ពី​ឆ្នាំ​១៩៣០ ។

គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បង្កើត​ឡើង​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​យួន​កុម្មុយនីស្ត​វៀតមិញ គឺ​មាន​គោល​បំណង​បណ្ដេញ​អាណានិគម​និយម​បារាំង ចេញ​ឲ្យ​អស់​ពី​ភូមិ​ភាគ​ឥណ្ឌូចិន ទាំង​មូល ចលនា​នេះ បាន​ធ្វើ​ការ​តស៊ូ​ជា​របៀប​ទ័ព​ព្រៃ​ប្រឆាំង​បារាំង រហូត​ដល់​ឆ្នាំ​១៩៥៤ ។

បន្ទាប់​ពី​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្ធិសញ្ញា​ក្រុង​ហ្សឺណែវ នៅ​ខែ​កក្កដា ឆ្នាំ​១៩៥៤ ដែល​ជា​សន្ធិសញ្ញា​បញ្ចប់​ជា​ផ្លូវ​ការ​នូវ​អាណានិគម​របស់​បារាំង ក្នុង​ភូមិ​ភាគ​ឥណ្ឌូចិន សមាជិក​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ក៏​បាន​បែក​ចេញ​ជា ៣​ក្រុម។

ក្រុម​ទី​១ ដឹក​នាំ​ដោយ សឺង ង៉ុកមិញ ហើយ​ដែល​មាន​យុទ្ធជន​ប្រមាណ ២.៥០០​នាក់​ផ្សេង​ទៀត ក្នុង​នោះ​ក៏​មាន លោក ប៉ែន សុវណ្ណ ផង​ដែរ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​ទីក្រុង​ហាណូយ ប្រទេស​យួនដើម្បី​ធ្វើ​ការ​បណ្តុះបណ្តាល​ផ្នែក​នយោបាយ ។

ក្រុម​ទី​២ ដឹក​នាំ​ដោយ ទូ សាមុត នួន ជា និង​ សោ ភឹម ជាដើម នៅ​ធ្វើ​ចលនា​នៅ​ក្នុង​ប្រទេស​កម្ពុជាបន្ត​ទៀត ដោយ​ដេក​ក្រោម​ស្លាក​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជាដដែល ។

ចំណែក​ក្រុម​ទី​៣ បាន​ប្រមូល​ផ្តុំ​គ្នា​បង្កើត​ជា​គណបក្ស​នយោបាយ​ស្រប​ច្បាប់​មួយ​ឈ្មោះ​ថា គណបក្ស​ប្រជាជន ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​១៩៥៥ ។

យ៉ាង​ណា​ក៏ដោយ គណបក្ស​ប្រជាជន មិន​អាច​ប្រជែង​ជាមួយ​ចលនា​សង្គម​រាស្ត្រ​និយម​របស់​សម្ដេច​ព្រះ​នរោត្តម សីហនុ ដែល​ជា​ចលនា​ធំ និង​មាន​ការ​គាំទ្រ​ខ្លាំង​ពី​ពលរដ្ឋ​នោះ​ទេ ។

ទោះ​ជា​បែប​នេះ​ក្តី សម្ដេច​ព្រះ​នរោត្តម សីហនុ ក៏​មិន​បាន​មើល​ស្រាល​ចំពោះ​ចលនា​របស់​ពួក​កុម្មុយនីស្ត​នេះ​ដែរ ហើយ​ព្រះអង្គ​នៅ​តែ​ចាត់​ទុក​ក្រុម​នេះ​ថា អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អំណាច​របស់​ព្រះអង្គ​ដដែល។ អាស្រ័យ​ហេតុ​នេះ​ហើយ ទើប​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៥៥ កង​នគរបាល​របស់​សម្ដេច​ព្រះ​នរោត្តម សីហនុ មិន​បាន​ធ្វើ​ឲ្យ​ចលនា​ខ្មែរ​កុម្មុយនីស្ត​នៅ​កម្ពុជា បាន​នៅ​សុខ​ស្រួល​នោះ​ទេ តែពួក​គេ​នៅ​តែ​អាច​លបលាក់​ធ្វើ​សកម្មភាព​បាន​ដដែល ។

ជាក់ស្តែង​នៅ​ខែ​កញ្ញា ឆ្នាំ​១៩៦០ ក្រោម​ការ​ដឹក​នាំ​របស់ ទូ សាមុត បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​មហា​សន្និបាត​បក្ស​លើក​ទី​២ នៅ​ក្នុង​ទូ​រទេះ​ភ្លើង​មួយនា​ស្ថានីយ​រថភ្លើង​ក្នុង​ក្រុង​ភ្នំពេញ គឺ​នៅ​ពេល​នោះ​ហើយដែល​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​បក្ស​ពលករ​កម្ពុជា ដែល​មាន ទូ សាមុត ជា​លេខា​បក្ស ។

ទូ សាមុត ឬ​អាចារ្យ សុខ ដែល​មាន​ស្រុក​កំណើត​នៅ​កម្ពុជា​ក្រោម នោះ ត្រូវ​បាន​គេ​ធ្វើ​ឃាត​ដោយ​អាថ៌កំបាំង​នៅ​ឆ្នាំ​១៩៦២ នៅ​ក្នុង​វត្ត​ស្ទឹងមានជ័យ នា​រាជធានី​ភ្នំពេញ ។ មរណភាព​របស់ ទូ សាមុត ត្រូវ​បាន​គេ​សង្ស័យ​ថា ប៉ុល ពត ជា​អ្នក​ប្រព្រឹត្ត​ដើម្បី​ដណ្ដើម​តួនាទី​ជា​លេខា​បក្ស​ តែ ប៉ុល ពត បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ហើយ​ថា ទូ សាមុត ត្រូវ​បាន​កម្លាំង​នគរបាល​របស់ លោក លន់ នល់ ដែល​ជា​កូន​ចៅ​របស់​សម្ដេច សីហនុ ចាប់​ខ្លួន​បាន ហើយ​សម្លាប់​ចោល ។

ក្រោយ​ពី ទូ សាមុត ត្រូវ​បាន​គេ​សម្លាប់ បក្ស​ពលករ​កម្ពុជា បាន​ធ្វើ​មហា​សន្និបាត​បក្ស​នៅ​ខែ​កុម្ភៈ ឆ្នាំ​១៩៦៣ ដែល​ពេល​នោះ សាឡុត ស ឬ ប៉ុល ពត ត្រូវ​បាន​មហា​សន្និបាត​តែងតាំង​ឲ្យ​ធ្វើ​ជា​អគ្គលេខាធិការ​បក្ស ។

បក្ស​ពលករ​កម្ពុជា ដែល​ពេល​ខ្លះ​រត់​ទៅ​ពឹង​យួន ពេល​ខ្លះ​រត់​ទៅ​ពឹង​ចិន បាន​បន្ត​ធ្វើ​ការ​តស៊ូ​ប្រឆាំង​នឹង​របប​ដឹក​នាំ​របស់​សម្ដេច​ព្រះ​នរោត្តម សីហនុ ជា​ហូរហែ ហើយ​នៅ​ខែ​កញ្ញា ឆ្នាំ​១៩៦៦ បន្ទាប់​ពី​ត្រឡប់​មក​ពី​ទីក្រុង​ហាណូយ ប៉ុល ពត ក៏​បាន​បើក​កិច្ច​ប្រជុំ​មួយ គឺ​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ហើយ​ដែល​មេ​ដឹក​នាំ​ខ្មែរ​កុម្មុយនីស្ត បាន​ប្ដូរ​ឈ្មោះ​បក្ស​របស់​ខ្លួន​ពី​បក្ស​ពលករ​កម្ពុជា ទៅ​ជា​បក្ស​កុម្មុយនីស្ត​កម្ពុជា។ គឺ​ពួក​កុម្មុយនីស្ត​នេះ​ហើយ​ដែល​ក្រោយ​មក ត្រូវ​បាន​សម្ដេច​ព្រះ​នរោត្តម សីហនុ ឲ្យ​ឈ្មោះ​ថា ខ្មែរ​ក្រហម ។

លុះ​សម្ដេច​ព្រះ​នរោត្តម សីហនុ ត្រូវ​បាន​លោក​សេនា​ប្រមុខ លន់ នល់ និង​បក្ខពួក​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ពី​អំណាច​នៅ​ខែ​មីនា ឆ្នាំ​១៩៧០ កម្លាំង​របស់​ខ្មែរ​ក្រហម​បាន​កើន​ឡើង​ជា​លំដាប់ បន្ទាប់​ពី​សម្ដេច​ព្រះ​នរោត្តម សីហនុ ទ្រង់​ប្រកាស​បង្កើត​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា និង​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ងើប​ឡើង ដើម្បី​ប្រឆាំង​នឹង​របប​ដឹក​នាំ​របស់​លោក​សេនា​ប្រមុខ លន់ នល់ ។

ក្រោយ​ពី​ទទួល​បាន​ជ័យជម្នះ​លើ​រដ្ឋាភិបាល​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនា​ប្រមុខ លន់ នល់ នៅ​ខែ​មេសា ឆ្នាំ​១៩៧៥ ខ្មែរ​ក្រហម​មិន​បាន​ប្រគល់​អំណាច​ថ្វាយ​សម្ដេច​ព្រះ​នរោត្តម សីហនុ នោះ​ទេ ក្រៅ​តែ​ពី​បាន​តែងតាំង​ព្រះអង្គ​ឲ្យ​ធ្វើ​ជា​ព្រះ​ប្រមុខ​រដ្ឋ ដែល​គ្មាន​អំណាច​អ្វី​បន្តិច​សោះ ។

បក្ស​កុម្មុយនីស្ត​កម្ពុជា​របស់​ខ្មែរ​ក្រហម បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា តាំង​ពី​ពេល​នោះ​មក​រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ នៅ​ពេល​ដែល​យួនលើក​ទ័ព​ចូល​ឈ្លាន​ពាន​កម្ពុជា រួច​លើក​បន្តុប​រដ្ឋាភិបាល​ថ្មី ។

សមាសភាព​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី​នោះ រួម​មាន​ទាំង​ក្រុម​ខ្មែរ​កុម្មុយនីស្ត ដែល​បាន​ទៅ​កាន់​ប្រទេស​យួនតាំង​ពី​ឆ្នាំ​១៩៥៤ និង​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​រត់​ទៅ​យួននៅ​ឆ្នាំ​១៩៧៧ និង​ឆ្នាំ​១៩៧៨ ក្នុង​នោះ​មាន​ដូចជា ហ៊ុន សែន ជា ស៊ីម និង​ ហេង សំរិន ជាដើម ។

២​ថ្ងៃ​មុន​ពេល​កងទ័ព​យួនចូល​កាន់​កាប់​ក្រុង​ភ្នំពេញ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា បាន​ឆ្លៀត​ធ្វើ​មហា​សន្និបាត​បក្ស​មួយ​ដើម្បី​រៀបចំ​ស្ដារ និង​កសាង​នូវ​រចនាសម្ព័ន្ធ​ដឹក​នាំ​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ឡើង​វិញ ។ មហា​សន្និបាត​បក្ស​នោះត្រូវ​បាន​ថ្នាក់​ដឹក​នាំ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​មាន លោក ប៉ែន សុវណ្ណ ជា ស៊ីម ហេង សំរិន និង​ ហ៊ុន សែន ជាដើម ចាត់​ទុក​ថា ជា​មហា​សន្និបាត​លើក​ទី​៣ របស់​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ដែល​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ពួក​គេ​មិន​ទទួល​ស្គាល់​មហា​សន្និបាត​បក្ស​ធ្វើ​ឡើង​ដោយ​បក្ស​ពលករ​កម្ពុជា ឬ​បក្ស​កុម្មុយនីស្ត​កម្ពុជា របស់​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៦៣ ឆ្នាំ​១៩៦៦ ឬ​ឆ្នាំ​១៩៧៥ នោះ​ឡើយ បើ​ទោះ​ជា​ពួក​ខ្មែរ​ក្រហម​មាន​ប្រភព​ដើម​ចេញ​ពី​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ក៏ដោយ។

ឈ្មោះ​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ត្រូវ​បាន​គេ​ប្រើប្រាស់​ឡើង​វិញ​តាំង​ពី​ខែ​មករា ឆ្នាំ​១៩៧៩ នោះ​មក​រហូត​ដល់​ឆ្នាំ​១៩៩១ នៅ​ពេល​ដែល​ឈ្មោះ​នេះ​ត្រូវ​បាន​គេ​ប្ដូរ​ទៅ​ជា​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ដែល​ត្រូវ​គេ​ស្គាល់​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន




















ប្រភព ៖ Chham Chhany

No comments:

Post a Comment