អ្នក​ឃ្លាំមើល​ការបោះឆ្នោតនិង​អ្នកវិភាគ​លើក​ឡើង​ថា ទោះបីជា​បុរសខ្លាចសែនហ៊ុន រំលាយ​គណបក្ស​ប្រឆាំង ​ក៏​បក្ស​កាន់​អំណាច​មិន​អាច​ទាញ​អ្នកគាំទ្រ​បាន!! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
អ្នក​ឃ្លាំមើល​ការបោះឆ្នោតនិង​អ្នកវិភាគ​លើក​ឡើង​ថា ទោះបីជា​បុរសខ្លាចសែនហ៊ុន រំលាយ​គណបក្ស​ប្រឆាំង ​ក៏​បក្ស​កាន់​អំណាច​មិន​អាច​ទាញ​អ្នកគាំទ្រ​បាន!!

អ្នក​ឃ្លាំមើល​ការបោះឆ្នោតនិង​អ្នកវិភាគ​លើក​ឡើង​ថា ទោះបីជា​បុរសខ្លាចសែនហ៊ុន រំលាយ​គណបក្ស​ប្រឆាំង ​ក៏​បក្ស​កាន់​អំណាច​មិន​អាច​ទាញ​អ្នកគាំទ្រ​បាន!!

Share This
អ្នក​ឃ្លាំមើល​ការបោះឆ្នោតនិង​អ្នកវិភាគ​លើក​ឡើង​ថា ទោះបីជា​បុរសខ្លាចសែនហ៊ុន រំលាយ​គណបក្ស​ប្រឆាំង ​ក៏​បក្ស​កាន់​អំណាច​មិន​អាច​ទាញ​អ្នកគាំទ្រ​បាន!!

អ្នក​ឃ្លាំមើល​ការបោះឆ្នោត និង​អ្នកវិភាគ​លើក​ឡើង​ថា ទោះបីជា​លោក ហ៊ុន សែន រំលាយ​គណបក្ស​ប្រឆាំង​បាន​សម្រេច​ក្ដី ប៉ុន្តែ​មិន​អាច​ស្ដារ​ប្រជាប្រិយភាព​របស់​បក្ស​កាន់​អំណាច​របស់​លោក​វិញ​បាន​ដែរ ព្រោះថា គណបក្ស​ប្រជាជន​កម្ពុជា មាន​អា​រឿងអាស្រូវ​ក្នុង​ការ​ដឹកនាំ​រាប់​មិន​អស់ ដែល​ឈាន​ដល់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​អស់​ជំនឿ​ក្នុង​ការ​ដឹកនាំ​បន្ត​ទៀត។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរា មាន​ប្រសាសន៍​ថា ប្រជា​ពលរដ្ឋ​រាប់​លាន​នាក់​បាន​ផ្ញើ​វាសនា​លើ​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​ការបោះឆ្នោត ទោះបីជា​គណបក្ស​នេះ ត្រូវ​បាន​តុលាការ​រំលាយ​ចោល​ក្ដី ក៏​គណបក្ស​កាន់ អំណាច​នៅតែ​មិន​អាច​ទាញ​យក​អ្នកគាំទ្រ​មកវិញ​បាន​ដែរ៖ «ការ​ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចង់​យក​សំឡេង​ទៅ​ឲ្យ​បក្ស​ផ្សេងៗ​នោះ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ចង់​លែង​គាំទ្រ​បក្ស​ប្រឆាំង ហើយ​ចង់​មក​គាំទ្រ​បក្ស​កាន់អំណាច​នោះ ក៏​ងាក​មក​គាំទ្រ​បក្ស​ប្រឆាំង​ដដែល​វិញ​ដែរ ដោយសារតែ​ខុស​ឆន្ទៈ ឬ​គំនិត​ដើម​របស់​ពួកគាត់ ហើយ​ករណី​នេះ វា​អាច​បង្ក​បញ្ហា អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទស្សនៈ​ផ្ទុយគ្នា មួយ​តាម​បក្ស​ប្រឆាំង មួយ​តាម​បក្ស​កាន់អំណាច»។

ការ​លើក​ឡើង​បែបនេះ នៅ​ក្រោយ​ពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើរតួ​ជា​តុលាការ ហើយ​ប្រកាស​ម្ដង​ហើយ​ម្ដងទៀត នៅ​ថ្ងៃ​ទី​១១ តុលា​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​កម្ទេច​ឆាប់ៗ​នេះ។ លោក​បញ្ជាក់​ថា ការ​រំលាយ​គណបក្សប្រឆាំង​មួយ​ចោល គ្មាន​បញ្ហា​អ្វី​ទេ​គឺ​នៅ​មាន​បក្ស​ជាច្រើន​ទៀត សម្រាប់ ធ្វើជា​ដៃ​គូ​របស់​លោក​នៅ​ក្នុង​សភា។

ការ​ប៉ុនប៉ង​រំលាយ​គណបក្ស​ប្រឆាំង និង​ការ​គ្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤ ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្នើ​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា រួមមាន ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ ដែល​ខ្លឹមសារ​នៃ​ការ​សុំ​ធ្វើ​វិសោធនកម្ម ច្បាប់​ទាំង​បួន​នេះ គឺ​ដើម្បី​យក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​តុលាការ​រំលាយ ទៅ​ចែក​ឲ្យ​គណបក្ស​ផ្សេងៗ តាម​រូបមន្ត​សមាមាត្រ​នោះ ត្រូវ​បាន​អ្នកច្បាប់​ពន្យល់​ថា ជា​ការ​មើលងាយ និង​ជាន់​ឈ្លី​ប្រជាពលរដ្ឋ និង​ជា​ទង្វើ​រដ្ឋ​ប្រហារ​ធម្មនុញ្ញ។

ទាំង​អ្នកច្បាប់ ទាំង​អ្នកវិភាគ​លើកឡើង​ដូចគ្នា​ថា លោក ហ៊ុន សែន មិន​គួរ​ស្លន់ស្លោ​នៅ​មុន​ពេល​បោះឆ្នោត​ហើយ​ប្រកាស​ម្ដង​ហើយ​ម្ដងទៀត អំពី​ការប៉ុនប៉ង​រំលាយ​គណបក្ស​ប្រឆាំង​បែប​នេះ​ទេ លោក​នាយក​រដ្ឋមន្ត្រី គួរតែ​ប្រើ​វិធីសាស្ត្រ​ហាត់ពត់លត់ដំ​មន្ត្រី​ខិល​ខួច នៅ​ក្រោម​បង្គាប់​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្ទើរតែ​ពេញ​នគរ​មើល​ឃើញ​ថា អសកម្ម ពុករលួយ បង្ក​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ ក្នុង​ការ​បម្រើ​វិស័យ​សាធារណៈ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​មួយ​ចំនួន ធ្វើ​ឲ្យ​ពលរដ្ឋ បាត់បង់​លំនៅឋាន ដោយសារតែ​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​ឯកជន បណ្ដេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន ដូច​ដែរ​លោក​បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ដោះស្រាយ​រឿង​ដីធ្លី នៅ​ខែត្រ​កោះកុង​ជាមួយ​ក្រុមហ៊ុន​កោះកុង សួរហ្គើ (Koh Kong Sugar) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ កាល​ពី​ពេល​ថ្មីៗ​នេះ​ប្រសើរ​ជាង ព្រោះថា នៅ​មាន​រឿង​អយុត្តិធម៌​ជាច្រើន​ទៀត ដែល​ជា​តម្រូវ​ការពិត​ប្រាកដ​របស់​ពលរដ្ឋ ទោះបីជា​លោក​ធ្លាប់​បាន​ប្រកាស​នៅ​ក្នុង​អាណត្តិ​ទី​៥ នៅ​ក្រោយ​ពេល​លោក​ចូលកាន់​តំណែង​ជាថ្មី​ថា នឹង​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​នោះ។

មន្ត្រី​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក យឿង សុធា​រ៉ា មាន​ប្រសាសន៍​ថា លោក​សោកស្ដាយ​ដែល​លោកនាយក​រដ្ឋមន្ត្រី ចង់​ធ្វើ​អ្វីមួយ ហើយ​បាន​ធ្វើ​ការ​កែប្រែ​ច្បាប់​តាម​ក្រោយ ដែល​លោក​ហៅថា ជា​ការ​កាត់​ក្បាល​តម្រូវ​មួក​នោះ៖ «របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ប្រជាពលរដ្ឋ ជា​អធិបតេយ្យ ជា​ម្ចាស់​អំណាច ហើយ​បើ​បំផ្លាញ​ឆន្ទៈ ពលរដ្ឋ​ជិត​១​ចំហៀង​ប្រទេស ហាក់​ដូច​ជា យក​ឆន្ទៈ ពលរដ្ឋ​ហ្នឹង​មក​ជាន់​ឈ្លី​ដូច្នោះ​ដែរ»។

ទោះបីជា​បែប​ណា​ក៏​ដោយ លោក ឯម សុវណ្ណរា សម្ដែង​សុទិដ្ឋិនិយម​ថា គណបក្ស​សង្គ្រោះជាតិ នឹង​មិន​ទុក​ឲ្យ​គណបក្ស​របស់​ខ្លួន ឲ្យ​គេ​រំលាយ​ចោល​នោះ​ទេ លោក​មាន​ជំនឿ​ថា គណបក្ស​ប្រឆាំង​នឹង​ដាក់​មនុស្ស​ថ្មី​ដើម្បី​ជំនួស​លោក កឹម សុខា ទោះបីជា​គណបក្ស​នេះ​ប្រកាន់​ជំហរ​ថា នៅតែ​រក្សា​លោក កឹម សុខា ធ្វើជា​ប្រធាន​ក្ដី។

ការផ្លាស់ប្ដូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​គណបក្សប្រឆាំង​មិនមែន​ជា​លើក​ទី​១​ទេ លោក ហ៊ុន សែន ព្យាយាម​ផ្លាស់ប្ដូរ​មេដឹកនាំ​បក្ស​នេះ ម្ដង​ហើយ​ម្ដងទៀត តាមរយៈ​ការ​ធ្វើ​ច្បាប់​ដើម្បី​ឲ្យ​ផ្លាស់ប្ដូរ។ វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​ចែង​ពី​ទណ្ឌិត​មិន​អាច​ធ្វើជា​ប្រធាន​បក្ស​នេះ ក៏​ជា​ការ​ផ្ដួច​ផ្ដើម​របស់​លោក ហ៊ុន សែន ដែរ ដើម្បី​កម្ចាត់​លោក​សម រង្ស៊ី ចេញពី​បក្ស។ ក៏ប៉ុន្តែ​ឥលូវ​នេះ នៅ​ពេល​លោក ហ៊ុន សែន ដឹង​ថា ទោះជា​ដូរ​មេ​បក្ស​ក៏​បក្ស​នេះ​នៅតែ​រឹងមាំ​នោះ តាមមើលទៅ​លោក ហ៊ុន សែន ហាក់​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​នេះ ដើម្បី​រំលាយ​គណបក្សប្រឆាំង​ចោល​ទេ ដើម្បី​ការពារ​អំណាច​របស់​ខ្លួន​ទៅ​មុខ​ទៀត នៅ​ឆ្នាំ​២០១៨។ បញ្ហា​នេះ​អ្នកវិភាគ អះអាង​ថា ប្រជាពលរដ្ឋ​បច្ចុប្បន្ន​ទោះបីជា​ឃើញ​នៅ​ស្ងៀមស្ងាត់ គឺ​ពលរដ្ឋ​មិន​ល្ងង់​ទៀត​ឡើយ ព្រោះថា លទ្ធផល​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជា​ឧទាហរណ៍​ស្រាប់៕



ប្រភព ៖ វិទ្យុអាស៊ីសេរី 

No comments:

Post a Comment