ការសន្ទនានយោបាយជាប្រវត្តិសាស្ដ្រមួយបានចាប់ពីឆ្នាំថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៨៧ រវាងអ្នកនយោបាយកំពូល ២ រូបគឺសម្ដេចឪ ព្រះនរោត្តម សីហនុ និងលោក ហ៊ុន សែន អតីតប្រមុខការទូតកម្ពុជាក្នុងទសវត្សរ៍ទី ៨០។
ជាបន្ដបន្ទាប់ការសន្ទនានោះបានឈានមកដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីសរវាងភាគីជម្លោះទាំងអស់នៅកម្ពុជានាថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ។
ទីបំផុតការបោះឆ្នោតដោយសេរី និងយុត្តិធម៌មួយត្រូវបានប្រព្រឹត្តឡើងនៅទឹកដីកម្ពុជាក្រោមការឧបត្ថម្ភពីអង្គការសហប្រជាជាតិ (UNTAC) នៅឆ្នាំ ១៩៩៣។
ផ្លែផ្កាសន្ដិភាពនេះមានការចូលរួមមួយចំណែកធំពីលោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ។ តើលោកស្រីជានរណា?
ដោយចំណាយពេលជាង ១ ម៉ោងផ្ដល់កិច្ចសម្ភាសន៍ពិសេសជាមួយបរទេសមួយថ្លែងពីប្រវត្តិខ្លះៗរបស់គ្រួសារលោកស្រី និងចំណុចចាប់ផ្ដើមនៃកិច្ចសន្ទនានយោបាយ «សីហនុ-ហ៊ុន សែន»។ លោកស្រី វេជ្ជបណ្ឌិត ពុង ឈីវកេក វ័យ ៧៥ ឆ្នាំ។ លោកស្រីកើតនៅរាជធានីភ្នំពេញ។ អ្នកម្ដាយរបស់លោកស្រីជាអ្នកស្រុកកោះសូទិន ខេត្តកំពង់ចាម និងឪពុកជាអ្នកភ្នំពេញ។ កាលពីលោកស្រី មានវ័យ ៦-៧ ឆ្នាំឪពុកម្ដាយបានផ្លាស់ទៅរស់នៅខេត្តព្រៃវែងក៏បានចូលរៀនបឋមសិក្សានៅទីនោះ។
ប្អូនស្រីរបស់លោកស្រីកើតនៅព្រៃវែង។ ឥឡូវប្អូនស្រីរស់នៅស្រុកបារាំងមានកូន ៤ នាក់ចៅជាង ១០ នាក់ហើយ។ លោកស្រីមានស្វាមីជាជនជាតិបារាំងហើយមានកូនចំនួន ៣ នាក់សុទ្ធតែស្រីទៀតតែបានចៅ ៦ នាក់ប្រុស ៣ នាក់ ស្រី ៣ នាក់។
នៅឆ្នាំ ១៩៥៨ សម្តេចឪ ព្រះនរោត្តម សីហនុ ទ្រង់អនុញ្ញាតឲ្យស្ត្រីចុះឈ្មោះឲ្យគេបោះឆ្នោតជូនដើម្បីធ្វើជាសមាជិករដ្ឋសភា។ ម្ដាយរបស់លោកស្រីជាតំណាងរាស្ដ្រ មណ្ឌលកណ្ដាលនៅក្នុងសម័យសង្គមរាស្ដ្រនិយមរបស់ព្រះករុណាសម្ដេចព្រះនរោត្តម សីហនុ ក្នុងចុងទសវត្សរ៍ទី ៦០។ រីឯលោកព្រឹទ្ធាចារ្យ ពុង ប៉េងចេង ជាឪពុករបស់លោកស្រីបានគាំទ្រសកម្មភាពនយោបាយរបស់ម្ដាយលោកស្រីយ៉ាងពេញលេញ និងជំរុញឲ្យស្ត្រីចូលប្រឡូកក្នុងឆាកនយោបាយ។
លោកស្រីបានដើរតាមម្ដាយធ្វើការឃោសនារកសំឡេងឆ្នោតតាំងពីអាយុ ១៦ ឆ្នាំដើម្បីមើលរបៀបឃោសនានយោបាយរបស់ម្ដាយ។
កាលនោះ ៥៣ ភាគរយនៃអ្នកដែលបានបោះឆ្នោតជូនជំទាវតំណាងរាស្ដ្រជាស្ដ្រី។ «ម្តាយខ្ញុំគាត់ថា គាត់សន្យាតែពីរទេគឺ «ប្រសិនជាខ្ញុំជាប់ឆ្នោតខ្ញុំនឹងតស៊ូមតិឲ្យស្ត្រីធ្វើការបានប្រាក់ឈ្នួលស្មើនឹងបុរសដែរ។ ទីពីរពេលឈប់សម្រាកសម្រាលកូនពីរខែអត់ឲ្យកាត់ប្រាក់ខែទេគឺប្រាក់ខែនៅពេញ ១០០ ភាគរយ»។ តាមការសន្យានោះក្រុមស្ត្រីបោះឆ្នោតឲ្យម្តាយរបស់លោកស្រីជាប់ឆ្នោត។ សម្តេចឪបានចាត់តាំងលោកជំទាវតំណាងរាស្ដ្រជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ចដោយបានអនុវត្តការសន្យាទាំងពីរចំណុចនោះ។
ចំណែកឯឪពុករបស់លោកស្រីគឺជាគ្រូបង្រៀនតែក្រោយមកបានប្រឡងជាប់ក្លាយជាអ្នកត្រួតពិនិត្យ (Inspector) គុណភាពអប់រំជាតិនៅទូទាំងប្រទេស។ ឪពុកលោកស្រីជាបន្ដបន្ទាប់បានក្លាយជារដ្ឋលេខាធិការក្រសួងអប់រំ និងធ្វើជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ខណៈម្ដាយលោកស្រីប្តូរមកជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ជាកូនស្រីក្នុងគ្រួសារអភិជនលោកស្រីហាក់ជាប់និស្ស័យខាងជួយសង្គ្រោះជីវិតមនុស្ស និងមានចំណាប់អារម្មណ៍ចំពោះសិទ្ធិមនុស្ស និងសុខុមាលភាពរបស់មនុស្ស។ ដូច្នេះហើយបានជាលោកស្រីចូលសិក្សាវិជ្ជាពេទ្យនៅក្នុងរាជធានីភ្នំពេញបាន ៤ ឆ្នាំ និងបន្ដ ៤ ឆ្នាំទៀតនៅប្រទេសបារាំង។
លោកស្រីបានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ថាលោកស្រីរៀនចប់ហើយក៏វិលមកកម្ពុជាវិញនៅឆ្នាំ ១៩៦៨ ដោយបានចូលធ្វើការនៅមន្ទីរពេទ្យរុស្ស៊ីហើយបានបង្រៀននៅសាលាពេទ្យបាន ៣ ឆ្នាំ។ ដល់ឆ្នាំ ១៩៧១ នៅពេលប្រទេសចាប់ផ្តើមមានសង្គ្រាមលោកស្រីត្រូវមានភារកិច្ចជូនឪពុកម្តាយមកទីក្រុងប៉ារីសព្រោះឪពុកមានជំងឺឈឺក្រពះធ្លាក់ឈាមដែលបណ្ដាលពីការស្រេ្ដសដោយសារស្ថានភាពនយោបាយក្នុងប្រទេសកាន់តែធ្ងន់ទៅៗ។
លោកស្រីវេជ្ជបណ្ឌិតមានប្រសាសន៍ថា «នៅក្បែរផ្ទះមានបាញ់គ្នា។ នៅជិតផ្ទះខ្ញុំមានសាលាមួយគេយកធ្វើជាបន្ទាយទាហានពេលព្រឹកឡើងខ្ញុំជិះឡានទៅធ្វើការ ឃើញមានបងប្អូនមកយំស្រែកព្រោះមានស្លាប់មានអីច្រើន ខ្ញុំពិបាកចិត្តមែនទែន។ កាលនោះមានឆាកប្រយុទ្ធគ្នារវាងទាហាន លន់ នល់ និងអ្នកគាំទ្រសម្តេចឪ។ សម្តេចឪយាងទៅប៉េកាំងលោកនៅតស៊ូដោយបង្កើតរណសិរ្យពីក្រៅប្រទេសហើយខ្មែរក្រហមក៏នៅក្នុងនោះដែរជួយប្រយុទ្ធដើម្បីសម្ដេចឪ»។
សូមបញ្ជាក់ថាក្រុមចលនាតស៊ូប្រយុទ្ធដើម្បីសម្ដេចឪបានចាប់កំណើតក្រោយពីសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេចឪនៅថ្ងៃទី១៨ មីនា ឆ្នាំ ១៩៧០។ លោកស្រីថ្លែងថា «យើងមិនដឹងថាខ្មែរក្រហមជាមនុស្សយ៉ាងម៉េចទេគេថាគេចូលជាមួយចលនាតស៊ូវ៉ៃជាមួយកម្លាំង លន់ នល់ រំដោះប្រទេសជូនសម្តេចឪ។ ពួកខ្ញុំទៅស្រុកបារាំងមកវិញអត់បានទេព្រោះកាលនោះរបបសាធារណរដ្ឋខ្មែរបានចោទឪពុក និងក្រុមគ្រួសារខ្ញុំថា «ក្បត់ជាតិ»។
លោកស្រីថ្លែងថា៖ «ឪពុកខ្ញុំក៏បានផ្ញើលិខិតពេទ្យបញ្ជាក់ពីគ្រូពេទ្យនៅប្រទេសបារាំង តែប្អូនប្រុសរបស់លោក លន់ នល់ គឺ លន់ ណុន មិនព្រមទទួល ហើយក៏កាត់ទោសឪពុកខ្ញុំក្បត់ជាតិ។ ខ្ញុំ ប្អូនខ្ញុំដែលមិនដឹងអីក៏មានទោសក្បត់ជាតិដែរ។ ដូច្នេះចូលវិញអត់បានទេ»។
មួយឆ្នាំក្រោយមកឪពុករបស់លោកស្រីបានជាសះស្បើយពីជំងឺតែរបប លន់ នល់ នៅតែមិនឲ្យចូលស្រុក។ ដូច្នេះឪពុកលោកស្រីបានសម្រេចចិត្តទៅគាល់ព្រះករុណាសម្ដេចឪដែលគង់នៅក្រុងប៉េកាំងប្រទេសចិន។ កាលនោះលោកស្រីមិនបានទៅចិនជាមួយឪពុកទេព្រោះត្រូវរៀនបន្ថែមទៀតនៅបារាំង រហូតដល់ឆ្នាំ ១៩៧៣-១៩៧៤ ទើបលោកស្រីទៅតាមស្វាមីរស់នៅប្រទេសកាណាដា។
នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ លោកស្រីបានហោះពីប្រទេសបារាំងទៅសួរសុខទុក្ខឪពុកនៅទីក្រុងប៉េកាំងហើយបានឮដំណឹងថាជាថ្ងៃដែលខ្មែរក្រហមទទួលបានជ័យជម្នះលើរបប លន់ នល់។ កន្លះខែដំបូងក្រោយពីខ្មែរក្រហមចូលក្រុងភ្នំពេញព្រះករុណាសម្ដេចឪដែលគង់នៅទីក្រុងប៉េកាំងមិនទទួលបានដំណឹងអ្វីទាំងអស់ពីមេដឹកនាំខ្មែរក្រហម។ «ខ្ញុំចាប់ភ័យក្នុងចិត្តថាឪពុកខ្ញុំគាត់ចង់ត្រឡប់ទៅស្រុកខ្មែរវិញហើយខ្ញុំចង់ទៅលេងស្រុកខ្មែរមួយខែ។ ប៉ុន្ដែជាងមួយខែទៅហើយខ្មែរក្រហមមិនបានថ្វាយដំណឹងអីទាំងអស់មកសម្តេចឪ យើងចាប់សង្ស័យ»។
រយៈពេល ៣ ខែដំបូងសម្ដេចឪ និងក្រុមគ្រួសាររាជវង្សទទួលបានដំណឹងតែម្ដងគត់គឺឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅក្រុងប៉េកាំងបានមកគាល់សម្តេចដើម្បីឲ្យព្រះអង្គវាយត្រាលើតេឡេក្រាមស្នើសុំអាហារ និងទឹកចូលមកស្ថានទូតបារាំងនៅកម្ពុជា។ ពេលនោះមានមនុស្សជាង ២ ពាន់នាក់រត់ចូលក្នុងស្ថានទូតបារាំងនៅភ្នំពេញគ្មានទឹកគ្មានអាហារហូបទេហើយមានស្លាប់ ២ នាក់គឺម្នាក់មានជំងឺបេះដូង និងម្នាក់ទៀតគឺកូនង៉ាតូច។ ក្នុងគ្រានោះឪពុករបស់លោកស្រី លោកតា ពុង ប៉េងចេង បានព្រាងលិខិត ហើយសម្តេចឪក៏ស៊ីញ៉េលើតេឡេក្រាមនោះផ្ញើទៅ ខៀវ សំផន តែមិនមានការឆ្លើយតបពី ខៀវ សំផន ឡើយ។
ទាល់តែសរសេរទៅទីពីរបានគេយកទឹកឲ្យខ្លះហើយ និងជ្រូករស់ ៣-៤ ក្បាលទុកឲ្យពួកគេធ្វើម្ហូបដោយខ្លួនឯង។ «អ្នកកាសែតកាណាដាម្នាក់ដែលខ្ញុំស្រឡាញ់រាប់អានដូចបងប្អូនក៏គាត់នៅក្នុងស្ថានទូតកាណាដានៅភ្នំពេញដែរ។ រហូតដល់គេដឹកគាត់ទៅតាមថៃ គាត់ឈ្មោះ ហ្វ្រង់ស្វ័រ អ៊ីស្ម៊ែរ គាត់ប្រាប់ខ្ញុំថាមួយរយៈនោះគាត់ស្គមអស់ ១៧ គីឡូ ព្រោះក្នុងស្ថានទូតអត់មានអីទទួលទាន។ ខ្ញុំបានជួបគាត់បួនខែក្រោយគាត់ប្រាប់ខ្ញុំ ខ្ញុំក៏បានជូនដំណឹងទៅម្តាយឪពុកខ្ញុំថា «នៅស្រុកខ្មែរ អត់ស្រួលហើយ»។
រហូតដល់ខែកញ្ញាឆ្នាំ ១៩៧៥ ទើបបានខ្មែរក្រហមមកយាងសម្ដេចឪមកស្រុកខ្មែរតែម្ដង។ ព្រះអង្គមិនបានអនុញ្ញាតឲ្យកូនចៅចូលទៅក្រុងភ្នំពេញវិញទេលោកចូលស្រុកតែជាមួយសម្តេចម៉ែ ម្តាយសម្តេចម៉ែ និងម្តាយមីងមួយអង្គ និងអ្នកបម្រើប៉ុន្មាននាក់ប៉ុណ្ណោះ។
ចំណែកឯព្រះអង្គម្ចាស់ សីហមុនី និងព្រះអនុជ នរិន្ទ្រពង្ស ក៏យាងចូលមកតាមក្រោយតាមរយៈ តេឡេក្រាម ក្លែងក្លាយមួយដែលធ្វើឡើងដោយខ្មែរក្រហមធ្វើឲ្យសម្ដេចឪ និងសម្ដេចម៉ែភ័យលស់ព្រលឹង។ «សម្តេចឪសួរថាម៉េចក៏ចូលមកព្រះអង្គម្ចាស់ទាំងពីរបានបង្ហាញតេឡេក្រាមថាសម្ដេចឪផ្ញើមកតែតាមពិត សម្ដេចឪអត់បានផ្ញើទេ។ អ៊ីចឹងខ្មែរក្រហមផ្ញើតេឡេក្រាមក្លែងក្លាយ។ ដូច្នេះកាន់តែភ័យរន្ធត់ខ្លាំងឡើង»។
រីឯនៅទីក្រុងប៉េកាំងប្រទេសចិនឯណេះវិញក្រុមអ្នកកាសែត អ្នកការទូតសួរឪពុកលោកស្រីអំពីដំណឹងព្រះករុណាដែលបានយាងចូលក្រុងភ្នំពេញតាមការយាងរបស់ខ្មែរក្រហម។ តែអត់មានដំណឹងអីទាំងអស់ព្រោះឪពុកខ្ញុំធ្វើការជាប្រធានខុទ្ទកាល័យរបស់សម្តេចឪ។ សូម្បីតែភាគីចិនក៏មិនបានជូនដំណឹងអំពីស្ថានភាពសម្ដេចឪដែរ។ ក្រុមគ្រួសារព្រះញាតិវង្សនៅប្រទេសចិនកាលនោះមានគ្នាប្រហែល ៤០-៥០ អង្គមានសម្តេចក្រុមព្រះសម្ដេចព្រះរៀមបុប្ផាទេវី ជាដើម។ ព្រះញាតិវង្សទាំងនោះបានយាងត្រឡប់ពីប្រទេសបារាំងក្នុងគោលបំណងហែហម សម្ដេចឪចូលស្រុកខ្មែរ។ ប៉ុន្ដែទ្រង់មិនអនុញ្ញាតឲ្យទៅជាមួយពីព្រោះព្រះអង្គទ្រង់ជ្រាបថាសភាពការណ៍មិនស្រួល។ ឪពុកខ្ញុំសួរទ្រង់ថា «បើមិនស្រួលអ៊ឹចឹងម៉េចក៏ព្រះអង្គយាងចូល? ព្រះករុណាឆ្លើយថា «នេះជាវាសនារបស់ខ្ញុំ ខ្ញុំត្រូវតែចូល»។
ពីខែកញ្ញា ១៩៧៥ ដល់ថ្ងៃទី ៥-៦ ខែមករា ឆ្នាំ ១៩៧៩ មិនមាននរណាដឹងពីសុខទុក្ខរបស់ព្រះករុណា និងសម្ដេចម៉ែនៅក្នុងព្រះបរមរាជវាំងទេ។ «កាលនោះខ្ញុំនៅកាណាដាក្តីនៅប្រេស៊ីលក្តីឲ្យតែបានជួបអគ្គកុងស៊ុលចិន ខ្ញុំតែងតែសួរថាយ៉ាងម៉េចហើយសម្តេចឪ? គេចេះតែប្រាប់ខ្ញុំថា «ធម្មតា» ហើយយើងអត់ដឹងអីទាំងអស់។ ប៉ុន្ដែគ្រប់យ៉ាងត្រូវបានដឹងច្បាស់ក្រោយពីខ្មែរក្រហមដឹកព្រះករុណាមកគង់ប្រថាប់នៅក្រុងប៉េកាំង និងយាងព្រះអង្គទៅទីក្រុងញូវយ៉កបង្ខំឲ្យព្រះករុណាថ្លែងសារទៅកាន់ពិភពលោកនៅឯជំនួបអង្គការសហប្រជាជាតិថា «វៀតណាមចូលឈ្លានពានកម្ពុជា»។
ក្រោយមកទៀតព័ត៌មានវៀតណាមបានផ្សព្វផ្សាយអំពីគុកទួលស្លែងទើបគ្រប់គ្នាស្រឡាងកាំងបើកភ្នែកគ្រប់គ្នា។ «គួរឲ្យភ័យណាស់ព្រោះតាំងពីថ្ងៃ ១៧ មេសា ១៩៧៥ ខ្ញុំអត់មានបានដំណឹងអីសោះពីបងប្អូន។
មុននោះយើងសរសេរសំបុត្រទៅវិញទៅមកមួយអាទិត្យយ៉ាងយូរសំបុត្រពីស្រុកខ្មែរមកដល់បារាំងហើយ ហើយលោក អ៊ីស្ម៊ែរ ដែលជាអ្នកកាសែតវិញក៏វាយតេឡេក្រាមមកជាប់រហូតដល់ថ្ងៃ ១៧ មេសា ១៩៧៥ ក៏ដាច់អស់រលីង។ ១៩៧៩ អត់បានដំណឹងអីទៀតដូច្នេះខ្ញុំគិតថាប្រហែលជាស្លាប់ហើយ។ ក្នុងខែមករាឆ្នាំ ១៩៧៩ គេបានឮដំណឹងអំពីជនភៀសខ្លួនខ្មែរទៅដល់ស្រុកបារាំង។ កាលនោះខ្ញុំនៅក្រុង Vancouver ប្រទេសកាណាដា។
ស្វាមីលោកស្រីជាជនជាតិបារាំងបានស្គាល់លោក មីទេរ៉ង់(François Mitterrand) អតីតប្រធានាធិបតីបារាំង។ កាលនោះលោក លីតេរ៉ង់ នៅក្នុងគណបក្សប្រឆាំងនាឆ្នាំ ១៩៧៥ បោះឆ្នោតចាញ់លោកអញ្ជើញទៅ Vancouver កាណាដា។ «ខ្ញុំ និងស្វាមីបានទទួលលោកនៅផ្ទះពិសាអាហារ ហើយជម្រាបលោកពីរឿងស្រុកខ្មែរ។ លោកបានសន្យាជាមួយខ្ញុំមុខសហការី និងភរិយាលោកថាបើលោកមានសំណាងបានជាប់ឆ្នោតនៅឆ្នាំ ១៩៨១ ទៅជាប្រធានាធិបតីលោកសន្យាថាលោកនឹងរកមធ្យោបាយគ្រប់យ៉ាងឲ្យកម្ពុជាមានសន្តិភាពឡើងវិញ»។
នៅឆ្នាំ ១៩៨១ លោក មីទេរ៉ង់(François Mitterrand)ជាប់មែនលោកចាត់តាំងស្វាមីលោកស្រីទៅប្រទេសអង់ហ្គោឡា។ ឆ្នាំ ១៩៨២ លោកស្រីបានជួបរដ្ឋមន្ត្រីក្រសួងការបរទេសអង់ហ្គោឡាលោកស្រី ពុង ឈីវកេក បានផ្ដាំថា «បើកាលណាលោកមានគណៈប្រតិភូពីភ្នំពេញសូមកុំភ្លេចតេឡេហ្វូនឲ្យខ្ញុំជួបផង។ លោកសន្យាជាមួយខ្ញុំ។ ទេសកាលអី មុនដំណាច់ឆ្នាំ ១៩៨២ លោកតេឡេហ្វូនមកខ្ញុំមែនសួរថាខ្ញុំចង់ជួបទេ? លោកថាគាត់ជារដ្ឋមន្ត្រីក្រសួងការបរទេស»។
ចំណុចចាប់ផ្ដើមនៃជំនួបរវាងសម្ដេច ហ៊ុន សែន និងសម្ដេចឪចាប់ផ្ដើមនៅប្រទេសអង់ហ្គោឡានេះឯង។ លោកស្រីបានរំឭកថា៖ «ពេលហ្នឹងខ្ញុំដឹងថានៅទីនោះមានសហភាពសូវៀតច្រើនខ្ញុំដឹងថាពិតជាប្រតិភូពីភ្នំពេញទៅទស្សនកិច្ច»។
សូមបញ្ជាក់ថា ប្រទេសអង់ហ្គោឡានៅពេលនោះទើបតែបានឯករាជ្យឡើងវិញប្រទេសនេះក៏មិនសូវស្រួលដែរ ។ លោកស្រីបានជួបលោក ហ៊ុន សែន និងគណៈប្រតិភូរបស់លោក នៅអូតែលមួយឈ្មោះត្រូពិកាណា។ កាលនោះមានសម្តេចនាយកក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការបរទេសមានឯកឧត្តម ចម ប្រសិទ្ធ ឯកឧត្តម ឡុង វិសាលោ ឯកឧត្តម ជុំ ប៊ុនរ៉ុង និងមានប៉ុន្មាននាក់ទៀតដែលលោកស្រីមិនចាំឈ្មោះ។
ក្នុងជំនួបដំបូងនោះលោកស្រីបានអញ្ជើញគណៈប្រតិភូក្រុងភ្នំពេញឲ្យជួបស្វាមីលោកស្រី ប៉ុន្ដែប្រទេសបារាំងពេលនោះមិនទាន់ស្គាល់រដ្ឋាភិបាលក្រុងភ្នំពេញទេ។ មុននឹងលាគណៈប្រតិភូលោកស្រីប្រថុយអញ្ជើញប្រតិភូមកពិសាបាយនៅគេហដ្ឋានអគ្គរដ្ឋទូតបារាំង។ ពេលនោះភ័យផង អរផង... ទៅដល់ផ្ទះគិតក្នុងចិត្តថាបើគ្រួសារលោកស្រីទទួលអត់បាន តើធ្វើម៉េច?
នៅឆ្នាំ ១៩៨២ ប្រទេសអង់ហ្គោឡា គ្មានភោជនីយដ្ឋានទេ។ ជាភ័ព្វសំណាងល្អមានខ្មែរយើងម្នាក់ គាត់ធ្វើការឲ្យក្រុមហ៊ុនឯកជនមួយ គាត់មានកូនផ្ទះតូចមួយហើយជំនួបដំបូងជាមួយសម្ដេច ហ៊ុន សែន គឺនៅផ្ទះតូចនោះ។ ស្វាមីលោកស្រីបានជួបពិភាក្សាជាមួយគណៈប្រតិភូការបទេសកម្ពុជាដឹកនាំដោយ លោក ហ៊ុន សែន តាំងពីម៉ោង ៨ យប់ដល់ម៉ោង ១ ភ្លឺ។
លោកស្រីវេជ្ជបណ្ឌិតថា ពេលនោះបានសួរទៅសម្ដេច ហ៊ុន សែន ថាតើលោកចង់ជួបសម្តេចឪទេ? ដើម្បីរកសន្តិភាពកុំឲ្យមានការវ៉ៃគ្នាខ្មែរ និងខ្មែរទេ? រដ្ឋមន្ត្រីការបរទេសដ៏វៃឆ្លាតនោះបានឆ្លើយថា «ខ្ញុំក៏ចង់បានសន្តិភាពដែរ»។ ចាប់ពីចំណុចនោះភាគីទាំងពីរក៏បានដូរលេខតេឡេហ្វូនគ្នា។
លោកស្រីរស់នៅជាមួយស្វាមីនៅប្រទេសអង់ហ្គោឡាពី ១៩៨២ ដល់ ១៩៨៦ ។
នៅឆ្នាំ ១៩៨៤ លោកប្រធានាធិបតីបារាំង មីទេរ៉ង់ បានបញ្ជារដ្ឋមន្ដ្រីការបរទេសបារាំងឲ្យអញ្ជើញគណៈប្រតិភូស្រុកខ្មែរឲ្យមកជួបសម្តេចឪដើម្បីឲ្យមានសន្តិភាព។ ក្រសួងការបរទេសបារាំងជាអ្នកទាក់ទងខាងភាគីកម្ពុជា រីឯខាងលោកស្រីជាអ្នកទាក់ទងខាងសម្តេចឪ ទាំងសងខាងបានព្រមព្រៀងគ្នាមកជួបនៅប៉ារីស ប៉ុន្ដែជំនួបត្រូវខកខានព្រោះសម្តេចឪបានអវត្តមាន។ ចាប់ពីស្វាមីរបស់លោកស្រីបានជួបសម្ដេច ហ៊ុន សែន មកលោកស្រីអន្ទះសាចង់មកទស្សនកិច្ចកម្ពុជាខ្លាំងមែនទែន។
នៅខែកុម្ភៈ ឆ្នាំ ១៩៨៧ លោកអគ្គរដ្ឋទូតបារាំងបានមកស្រុកខ្មែរជាលក្ខណៈឯកជនដើម្បីសិក្សាពីកម្ពុជាហើយត្រឡប់ទៅវិញជាមួយព័ត៌មាន និងឯកសារជាច្រើនហើយក៏ចង់ជួបសម្តេចឪ។ សម្តេចក្រុមព្រះទៅទូលសម្តេចឪថាជួបបានទេ? លោកថា អត់បានទេ។ ខ្ញុំចង់អស់សង្ឃឹមតែឪពុកខ្ញុំថាកុំទាន់អស់សង្ឃឹម។
នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ១៩៨៧ សម្តេចឪ លោកយាងពីប៉េកាំងទៅប្រទេសបារាំង។ ឪពុកលោកស្រី បានឲ្យលោកស្រីទៅស្កាត់ជួបសម្ដេចឪនៅព្រលានយន្តហោះ ក្រុងប៉ារីសហើយទូលទ្រង់ពីបំណង ចរចារកសន្ដិភាពជាមួយរដ្ឋាភិបាលក្រុងភ្នំពេញ។ ព្រះករុណាទ្រង់អនុញ្ញាតឲ្យលោកស្រី និងស្វាមីជួបពិភាក្សាអំពីស្រុកខ្មែរនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៨៧ នៅហ្វ៊ែអង់តាដឺន័រដែលមានអូតែលមួយល្អណាស់គេចាត់ទុកជាផ្ទះរបស់រាជវង្សានុវង្ស។ ហ្វ៊ែអង់តាដឺន័រមានចម្ងាយ ១២០ គីឡូម៉ែត្រពីក្រុងប៉ារីស។
«ខ្ញុំគាល់ទ្រង់នៅថ្ងៃទី ២៤ ពីម៉ោង ១០ ព្រឹកដល់ម៉ោង ៤ រសៀលទ្រង់សួរអី ខ្ញុំឆ្លើយបាន។ ទីបំផុតសម្ដេចឪទ្រង់អនុញ្ញាតឲ្យសរសេរសំបុត្រទៅលោក ហ៊ុន សែន ដើម្បីធ្វើជំនួបពិភាក្សារកដំណោះស្រាយស្រុកទេស»។
លោកស្រីមានក្ដីរីករាយយ៉ាងខ្លាំងចំពោះផែនការជួបគ្នារវាងសម្ដេចឪ និងសម្ដេច ហ៊ុន សែន។ លោកស្រីបានព្រាងលិខិតគ្រប់បែបយ៉ាងធ្វើការទាក់ទងមកកម្ពុជាតាមរយៈឯកឧត្តម ចម ប្រសិទ្ធ ដោយត្រូវទូរស័ព្ទឆ្លងកាត់ទីក្រុងម៉ូស្គូ សហភាពសូវៀត។ កាលនោះ «សម្តេចឪសរសេរអីៗមក សុទ្ធតែជាភាសាបារាំង ខ្ញុំមើលជាបារាំង ឯកឧត្តម ចម ប្រសិទ្ធ កត់ជាខ្មែរទៅហើយខាងភ្នំពេញផ្ញើសំបុត្រមក ខ្ញុំវាយតេឡេក្រាមទៅសម្តេចម៉ែ។ ទីបំផុតអ្នកនយោបាយកំពូលទាំងពីររូបបានជួបគ្នាដំបូងនៅថ្ងៃ ២ ខែធ្នូឆ្នាំ ១៩៨៧ ជាប្រវត្តិសាស្ដ្រ។ យ៉ាងហោចមានអ្នកកាសែត និងទូរទស្សន៍ជាង ១០០ នាក់បានចូលរួមយកព័ត៌មាន និងផ្សាយប្រាប់ទៅកាន់ពិភពលោក។
ក្រោយមកអ្នកនយោបាយកំពូលទាំងពីរភាគីបានជួបគ្នាពីរដងទៀតខែមករា ១៩៨៨ និងខែវិច្ឆិកា ១៩៨៨ ។ ក្រោយមកទៀតមានកិច្ចប្រជុំផ្លូវការនៅឥណ្ឌូនេស៊ី និងបាងកកប្រទេសថៃជាហូរហែ។ «កាលខ្ញុំរៀបចំមានតែសម្តេចឪ និងខាងរដ្ឋាភិបាលភ្នំពេញអត់មានខ្មែរក្រហម។ ខ្ញុំអត់ចង់ដឹងពីខ្មែរក្រហមសោះ។ ដល់ប្រជុំនោះគេឲ្យហៅទាំងអស់។ ខ្ញុំមិនហ៊ានអញ្ជើញសម្តេច សឺន សាន ខ្លាចលោកខ្មែរក្រហមទារមកដែរ»។
ក្រោយមកលោកស្រីជ្រាបថាខាងប្រទេសអូស្ត្រាលីដែលជាអ្នកព្រាងកិច្ចព្រមព្រៀងក្រុងប៉ារីសគឺលោក វីលសុន ទទួលបន្ទុកខាងឯកសារខ្មែរមានការទាក់ទងជាមួយលោកស្រីជាប់ជានិច្ច។ «កិច្ចព្រមព្រៀងក្រុងប៉ារីសខ្ញុំឃើញមានខ្មែរក្រហមនៅក្នុងហ្នឹងខ្ញុំធ្លាក់ថ្លើមក្ឌុក។ ប៉ុន្ដែគេពន្យល់ប្រាប់ខ្ញុំថាបើបោះបង់ខ្មែរក្រហមសង្គ្រាមនៅតែមាន។ «ខ្ញុំអស់សង្ឃឹមមែនទែនមិនដឹងថាខ្មែរក្រហមចោលគំនិតខូចឬក៏អត់ ទើបបានជាមានគំនិតបង្កើតអង្គការលីកាដូនៅប៉ារីសឆ្នាំ ១៩៩១ យកច្បាប់បារាំងក្នុងបំណងតែមួយគត់គឺតាមដានសកម្មភាពខ្មែរក្រហមនៅប៉ារីស។ លោកស្រីបានបង្កើតលីកាដូខ្មែរនៅឆ្នាំ ១៩៩២៕PP
ប្រភព : dnt-news

No comments:
Post a Comment