ប្រព្រឹត្តអំពើពុករលួយជាក់ស្តែងដោយខ្លួនឯង ទៅចោទអ្នកផ្សេងល្អសបរិសុទ្ធថាប្រព្រឹត្តអំពើក្បត់ជាតិ!!
រដូវកាលឃោសនារកសំឡេងឆ្នោតមិនទាន់មកដល់នោះទេ ប៉ុន្តែគេសង្កេតឃើញថាសម្តេចតេជោចេញធ្វើប្រជាភិថុតិជារឿយៗ ដោយគ្មាននរណា ឬអង្គភាពណាហ៊ានប៉ះពាល់ ឬចាត់ការ ឬសូម្បីតែនិយាយដល់ក៏គ្មានដែរ ម្នាក់ៗហាក់បាក់បបខ្លបខ្លាចបារមីសម្តេចតេជោគ្រប់ៗគ្នា ទោះបីដឹងថា សកម្មភាពដែលសម្តេចតេជោចេញធ្វើនោះ ជាអំពើខុសច្បាប់ការបោះឆ្នោតក៏ដោយ បើនិយាយពី គ.ជ.ប វិញ រឹតតែហៅលែងឮ ត្បុលក្បាលមិនគិតគន់អ្វីឡើយ ។
បើថា គ.ជ.ប ចុះខ្លាចញញើត ចុះអង្គភាពប្រឆាំងអំពើពុករលួយដែលល្បីល្បាញខាងការបង្រ្កាបអំពើពុករលួយនោះនៅក្រហែងមេឃណាដែរ ម៉េចមិនឃើញចរលីលាមកមើលសកម្មភាពផ្តល់អំណោយរបស់សម្តេចតេជោផង ។
តើលុយកាក់ដែលសម្តេចតេជោជូនដល់កម្មករ-កម្មការិនីនោះបានមកពីណា ជាប្រាក់ខែសម្តេចផ្ទាល់ ឬលុយជាតិ បើជាលុយជាតិ ម៉េចក៏អង្គភាពនៅព្រងើយកន្តើយមិនព្រមចាត់ការទៅ។
លោកប៉ាង សុខឿន អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ស្គាល់តាមរយៈឈ្មោះ «ខ្មែរ សុវណ្ណភូមិ» លោកបានបញ្ចេញមតិយោបល់ទាក់ទងទៅនឹងការចែកអំណោយនេះ ថាជា «អំពើពុករលួយជាក់ស្តែង!!»
អំពើពុករលួយជាក់ស្តែង៖ នេះជាទង្វើថោកទាប ជានយោបាយថោកទាប យកលុយជាតិចែកដាក់ថាជាលុយរបស់ខ្លួន។ គិតទៅនៅស្រុកខ្មែរអ្នកធំស្រួលចាយលុយណាស់ គេមានលុយទាំងបាច់ៗដូរយកទៅដាក់ស្រោមសំបុត្រចែកដូចលុយម៉ែឪគេទុកឲ្យ ដែលតាមពិតជាលុយជាតិ ជាលុយរាស្រ្តទាំងអស់គ្នា ត្រូវសងគេ ជាលុយយកមកកសាងជាតិឲ្យរីកចម្រើន តែជាតិមិនរីកចម្រើន បែជារីកចម្រើនតែពួកអ្នកមានអំណាចលួចជាតិ ដោយពួកគេយកលុយទាំងនោះធ្វើជាលុយផ្ទាល់ខ្លួន។ នេះហើយជាមូលហេតុរដ្ឋក្ររហាម ប្រទេសក្ររហាម និងរាស្រ្តនៅតែក្ររហាមនោះ៕ ប៉ាង សុខឿន - Khmer Sovannaphumi
No comments:
Post a Comment