តើអ្នកដឹងទេ? ខែតុលាឆ្នាំ១៩៩៤ ជាខែដែលសហនាយករដ្ឋមន្ត្រីដកលោកសម រង្ស៊ី ចេញពីតំណែង រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ !
ខ្ញុំទាយលេងទេ ថាខែតុលា ឆ្នាំ ២០១៧នេះ តុលាកាឡ៍កំពូលនឹងរំលាយ គណបក្សសង្គ្រោះជាតិ របស់លោកសម រង្ស៊ី អោយជួនគ្នា និងខែតុលា ២២ឆ្នាំ មុនដែលគេដកតំណែងពីគាត់ដែរ ។
កាលពី២២ ឆ្នាំមុន ថ្ងៃទី២០ តុលា ឆ្នាំ១៩៩៤ នៅមន្ទីររដ្ឋសភាជាតិដែលស្ថិតនៅ សាលសន្និសិទ ចតុមុខ ម៉ោង៧ និង ១៨នាទីព្រឹក សភាជាតិដែលមាន សមាជិក ១១៦នាក់ បានសម្រេចដកតំណែង
ជាទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិញ្ញវត្ថុ ពីលោកសមរង្ស៊ី ។
ក្នុងនោះសម្លេងគាំទ្រអោយដក គឺ ៩៦សំឡេងអនុបវាទ គឺ១៣ ដែលភាគច្រើនមកពីគណបក្សលោកតាសឺនសាន ។ ភ្លាមៗនោះដែរ រដ្ឋសភា បានប្រគល់ដំណែងនេះទៅ លោកគាត ឈន់ ដែលជាអតីត មន្ត្រីជាន់ខ្ពស់ កម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)។
ថ្ងៃនោះលោកគាត ឈន់ សើចគ្រហើរៗចំណែកលោកសមរង្ស៊ី វិញ ញញឹមទាំងឈឺចាប់ក្នុងចំណោមអ្នកកាសែតជាតិ និងអន្តរជាតិ ដ៏ច្រើនកុះករ ។
លោកសមរង្ស៊ី ខំពន្យល់ពីភាពស្អាតស្អំរបស់គាត់ដែរ តែទ្រង់រណឬទ្ធិ មិនស្តាប់ទេ ហើយចំអកអោយថា « កុំថាអ្នកឯងអាទិទេព ឪអាទិទេព ក៏ខ្ញុំដកដែរ » ។
ក្រោយពីដកលោកសមរង្ស៊ី មកកាសែតសំឡេងយុវជនដែលគាំទ្រគាត់បានចុះផ្សាយរឿងពុករលួយធំ ៗ ក្នុងរដ្ឋាភិបាលសម្តេចក្រុមព្រះ បានតែប្រាំបីលេខគត់ គឺ ថ្ងៃ១០ ខែធ្នូ ចាងហ្វាងកាសែតនេះ ឈ្មោះនន្ទច័ន្ទ្រ ត្រូវគេបាញ់សម្លាប់កណ្តាលថ្ងៃត្រង់ និងកណ្តាលទីក្រុងភ្នំពេញ ។
ឈាមលោកនន្ទ ចន្ទ្រ ហាក់អង្រួនលោកសម រង្ស៊ី អោយលែងខ្លាចស្លាប់ និងខ្លាច អស់ដំណែងសមាជិកសភា ដែលនៅសេសសល់ នេះមិននិយាយតំណែងភរិយាគាត់ ដែលជា អគ្គទេសាភិបាលរងធានាគារជាតិផងដែរ ។
ចាប់ពីពេលនោះមក លោកសមរង្ស៊ី ក្លាយជាអ្នករិះគន់ ឥតសំចៃ ពិសេសរិះគន់ សហនាយករដ្ឋមន្ត្រីទាំងពីរ ។
មួយឆ្នាំ មួយខែ ៩ថ្ងៃ ក្រោយមកលោក សមរង្ស៊ី បានបង្កើត គណបក្សនយោបាយមួយ ឈ្មោះ ជាតិខ្មែរ ហើយសមាជិកស្ថាបនិក ដំបូង ច្រើនតែក្មេងៗ ដែល ៨០% ជាវេជ្ជបណ្ឌិត និងឪសថការី មកពីមហាវិទ្យាល័យវេជ្ជសាស្ត្រក្រុងភ្នំពេញ ដែលនាំមុខដោយ វេជ្ជបណ្ឌិត អេងឆៃ អ៊ាន និងវេជ្ជបណ្ឌិត យឹមសុខា ។
គណបក្សដែលបង្កើតដោយលោកសមរង្ស៊ី ត្រូវគេធ្វើទុក្ខបុកម្នេញ មិនឈប់ សមាជិកបក្ស រស់នៅតស៊ូជាមួយឈាម និងទឹកភ្នែកនៅក្នុងតំណើរការទាមទារវត្ថុចម្លែកពីរ គឺ «សេរីភាព និងយុត្តិធម៌» ។
នៅប្រទេសកម្ពុជា សេរីភាព និងយុត្តិធម៌ គឺជាសត្វចម្លែកដែលអ្នកកាន់អំណាចមិនដែលស្គាល់ មិនដែលលឺ មិនចង់ជួបមិនចង់ដឹង ហើយតាមកំទេច រហូតវិនាសសាបសូន្យពីប្រទេសដ៏កំសត់នេះ ។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋខ្មែរ បានទុកលោកសម រង្ស៊ី ក្នុងក្រឳបេះដូងរបស់ខ្លួនទៅហើយៗអ្នកខ្លះបានទុកគាត់ ក្នុងផ្នែកដ៏សំខាន់បំផុតនៃបេះដូងរបស់ពួកគេ ថែមទៀតផង។
បាត់បង់លោកសមរង្ស៊ី ហាក់ដូចជាបាត់បង់ព្រលឹង បាត់បង់ដួងវិញ្ញាណ និងបាត់បង់ក្តីសង្ឃឹមរបស់ខ្មែរស្ទើរគ្រប់រូប ។
នេះជានិយមន័យថ្មីមួយទៀតក្នុងនយោបាយកម្ពុជាដែលពួកអ្នកបរទេសមិនអាចយល់បាន
ពីមនោសញ្ចេតនានេះទេ ។ តើខ្មែរនឹងធ្វើអ្វីទៀតដើម្បីឆ្លើយតបនឹងវិញ្ញាសារដែលចិន-យួនបានឧប្បត្តិ មកលើវាសនាជាតិខ្មែរ ? សំណួរនេះនរណាក៏ចេះឆ្លើយដែរ គឺ ខ្មែរមិនចុះចាញ់ មិនចុះញ៉ម តស៊ូជាដរាប ដើម្បីរួមរស់ស្នេហាជាមួយ ជាមួយសត្វចម្លែក គឺ សេរីភាព និងយុត្តិធម៌ ដែលខ្មែរដាក់ចិត្តដាក់កាយស្រឡាញ់ស្នេហ៍ស្និទ្ធទៅហើយ . . .អោយដកស្នេហ៍វិញ ម្តេចបាន បើបាក់ចិត្តស្រឡាញ់
បងហើយ ។ (( ដោយសាស្ត្រាចារ្យ វង់សុភ័ក្ររាសី ))
ប្រភព៖ ហែន វិភាគ

No comments:
Post a Comment