ព័ត៌មាន សម័យបច្ចេកវិទ្យាជឿនលឿន, ដោយយ៉ែម ប៉ុញ្ញាឫទ្ធិ (Yem Ponhearith)
ព័ត៌មាន ពិតឬមិនពិត ប្រជាពលរដ្ឋចាប់ផ្តើមយល់ និងផ្តល់ការទុកចិត្ត ពីព័ត៌មានដែលលោកបានទទួលគ្រប់ជ្រុងជ្រោយ ហើយយកទៅគិតពិចារណា ប្រកបដោយសតិសម្បជញ្ញៈ និងបែបលក្ខណៈបរមត្ថវិជ្ជា និងតក្កវិជ្ជាទៀតផង ចំពេលដែលបច្ចេកវិទ្យាមានការជឿនលឿន និងផ្ដល់ព័ត៌មានបានរហ័សទាន់ពេល។
ព័ត៌មាន ញុះញង់ឬមិនញុះញង់ ប្រជាពលរដ្ឋ រួមទាំងយុវជន ទាំងក្នុង និងក្រៅប្រទេស បានទទួលព័ត៌មានដោយផ្ទាល់ ជាក់ស្តែងពីគ្រប់ទិសទី ធ្វើឲ្យមានការផ្លាស់ប្តូរក្នុងការគិត ដែលគេឲ្យ ឈ្មោះថា កំណែទម្រង់ផ្នត់គំនិត ប្រែក្លាយពីភាពអសកម្ម ភាពមិនចូលរួម ទៅជា ភាពសកម្ម និងភាពចូលរួម ដោយយកចិត្តទុកដាក់ពីវាសនាប្រទេសជាតិ មាតុភូមិ ទាំងវិស័យសេដ្ឋកិច្ច សង្គម និងនយោបាយ។
ព័ត៌មាន ញុះញង់ លាបពណ៌ ជេរប្រមាថ មិនមែនជាមធ្យោបាយក្នុងការប្រកួតប្រជែងនយោបាយ មិនមែនជាមធ្យោបាយរៀបចំសង្គម នោះទេ មានតែយើងជាខ្មែរចេះគោរពគ្នា ស្រឡាញ់គ្នា រួបរួមគ្នាកែលម្អភាពអសកម្ម គោរពផ្ដល់តម្លៃគ្នា ដោះស្រាយបញ្ហាដោយសន្តិវិធី អហិង្សា អនុវត្តវប្បធម៌សន្ទនា ពង្រឹងឯកភាពជាតិ ថែរក្សាស្ថិរភាព សន្តិភាព កសាងស្រុកវិញ។
ប្រភព/អត្ថបទដោយ ៖ Yem Ponhearith
No comments:
Post a Comment