បុរសខ្លាំងហ៊ុន សែន ប្រកា​ស​វាយ​សំពងក្បាល បណ្ដាអ្នកនាំពាក្យណាដែលពូកកែលិឍនិងពូកកែថែមថយប្រហុកអំបិល នឹងត្រូវកម្ចាត់ចោល មិនទុកអោយនៅក្បែរខ្លួនជាដាច់ខាត !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
បុរសខ្លាំងហ៊ុន សែន ប្រកា​ស​វាយ​សំពងក្បាល បណ្ដាអ្នកនាំពាក្យណាដែលពូកកែលិឍនិងពូកកែថែមថយប្រហុកអំបិល នឹងត្រូវកម្ចាត់ចោល មិនទុកអោយនៅក្បែរខ្លួនជាដាច់ខាត !!

បុរសខ្លាំងហ៊ុន សែន ប្រកា​ស​វាយ​សំពងក្បាល បណ្ដាអ្នកនាំពាក្យណាដែលពូកកែលិឍនិងពូកកែថែមថយប្រហុកអំបិល នឹងត្រូវកម្ចាត់ចោល មិនទុកអោយនៅក្បែរខ្លួនជាដាច់ខាត !!

Share This

បុរសខ្លាំងហ៊ុន សែន ប្រកា​ស​វាយ​សំពងក្បាល បណ្ដាអ្នកនាំពាក្យណាដែលពូកកែលិឍនិងពូកកែថែមថយប្រហុកអំបិល នឹងត្រូវកម្ចាត់ចោល មិនទុកអោយនៅក្បែរខ្លួនជាដាច់ខាត !!

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បុរសខ្លាំងនៃព្រះរាជាណាចក្រកម្ពុជាសំបូររាជានិងសំបូរផ្កាយរះ បានថ្លែងលើកឡើងថា លោកនឹងមិនទុកមន្រ្តីអ្នកនាំពាក្យទាំងឡាយណាដែលពូកែថែមថយប្រហុក ឬក៏អំបិលជាដើមនោះទេ ។

លោកនាយករដ្ឋមន្រ្តីលើកឡើងថា កិច្ចការងារច្រើនណាស់សម្រាប់រូបលោកដែលត្រូវបំពេញ ហើយក៏មានកិច្ចការងារសំខាន់ៗជាច្រើនទៀត ដូច្នេះហើយទើបលោកមិនដែលទុកអោយមន្រ្តីរូបណាមួយដែលពូកែអេចអូចអោយនៅក្បែរខ្លួនរបស់លោកនោះឡើយ ពីព្រោះអ្នកទាំងនោះនឹងអាចនាំផលអវិជ្ជមានឬ ក៏ផលវិបាកមួយចំនួនដល់រូបលោក ៖ «ឥឡូវខ្ញុំក៏ត្រូវតែប្រយ័ត្នដែរ ដោយសារខ្ញុំមានសិទ្ធិអំណាច សម្រេចលើបញ្ហាច្រើនណាស់ ខ្ញុំក៏ត្រួវប្រយ័ត្នដែរ អាច្រប៉ិចច្រប៉ូចមិនអោយនៅជិតទេ» ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបែបនេះ ធ្វើឡើងនៅក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំ២០១៧  នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែតុលាឆ្នាំ២០១៧ នេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលឹកពីរឿងរ៉ាវជាច្រើនរបស់លោក ជាពិសេសគឺលោកបានរំលឹកទៅដល់ប្រវត្តិសាស្រ្តខ្មែរ នៅសម័យស្ដេចកន ដែលបានងើបតស៊ូប្រឆាំងជាមួយនឹងព្រះសីសុគន្ធបទ ។ លោករំលឹកថា កាលដែលស្ដេចកនប្រឆាំងនេះ គឺដោយសារតែមានមន្រ្តីឃុបឃិត និងដោយសារតែស្ដេចកនត្រូវបានហោរ៉ាទាយថា នឹងក្បត់ស្ដេច រហូតដល់ស្ដេចរកវិធីសម្លាប់ចោល ។

លោកបានបញ្ជាក់ថា ការឈានកើតងើបការបះបោរប្រឆាំងនឹងព្រះសីសុគន្ធបទនេះ គឺដោយសារតែ មានអ្នកពូកែថែមថយប្រហុក ឬក៏អំបិលជាដើម ។ ចំណែកសម្រាប់លោកវិញនោះ គឺមិនទុកអោយនៅក្បែរខ្លួននោះទេចំពោះមន្រ្តីបែបនេះ  ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបញ្ជាក់ទៀតថា ទោះអ្នកនាំពាក្យរូបណាក៏ដោយ ប្រសិនបើពូ កែថែមថយច្រើននោះ ប្រាកដជានឹងអាចនាំរឿងច្រើនដល់រូបលោកជាក់ជាមិនខានឡើយ ។ ហេតុ ដូច្នេះហើយ ទើបលោកសម្រេចថា មិនអោយប្រភេទមន្រ្តីបែបនេះនៅក្បែរខ្លួនរបស់លោកបានជាដាច់ខាត ៕ 








ប្រភព ៖ វិទ្យុសំឡេង​ព្រះសង្ឃឯករាជ្យ 

No comments:

Post a Comment