លោកឆាំ ឆានី (Chham Chhany)៖ ចង់បានផលតិច នាំគ្នាបំភ្លេចទ្រព្យធំ !
មនុស្សជាច្រើនបាននាំគ្នានិយាយថាការបោះឆ្នោតគាំទ្របេក្ខភាព Miss Grand International គឺចង់ឲ្យកម្ពុជាឈ្នះ ព្រោះជាកិត្តិយសរបស់ជាតិ តែពួកគេអត់គិតសូម្បីតែបន្តិចថា កម្មវិធីនេះវគ្គបញ្ចប់គេធ្វើនៅកោះត្រល់ ដែលយួនវាមានមានឱកាសប្រាប់ទៅពិភពលោកថា កោះត្រល់ ជារបស់វា ។
សំនួរ៖ រវាងជ័យជំនះដែលបេក្ខភាព Miss Grand International ទទួលបាន នឹងយួនមានឱកាសប្រាប់ទៅពិភពលោកថា កោះត្រល់ ជារបស់វាតើមួយណាធំជាង ?
រហូតដល់ពេលនេះប្រសិនបើខ្មែរពិតជាស្រឡាញ់ទឹកដី ស្រឡាញ់កោះត្រល់នោះគឺមិនទាន់ហួសពេលទេ ។ ការធ្វើពហិការឈប់ចូលរួមប្រកួតរបស់កម្ពុជាពិតជាមានសារះសំខាន់ណាស់គឺ៖
១. ជាសារមួយប្រាប់ទៅកូនខ្មែរគ្រប់ជំនន់ថា ខ្មែរជាម្ចាស់កោះត្រល់ ដូច្នេះខ្មែរទើបមានសិទ្ធរៀបចំកម្មវិធីផ្សេងៗលើទឹកដីកោះត្រល់ យួនគ្មានសិទ្ធរៀបចំកម្មវិធីកម្រិតពភលោកនៅលើទឹកដីកោះត្រល់ទេ ។
២. ជាសារប្រាប់ទៅពិភពលោកថា ខ្មែរមិនអាចចូលរួមក្នុងនាមជាភ្ញៀវនៅលើទឹកដីកោះត្រល់របស់ខ្លួនដែលយួនប្លន់យកដាច់ខាត ។
ផ្ទុយទៅវិញ បើយើងមិនគិតដល់ការធ្វើពហិការ តែបែជាគិតត្រឹមតែចង់ឈ្នះពានរង្វាន់ ហើយនាំគ្នាទៅចូលរួមក្នុងនាមជាភ្ញៀវលើទឹកដីខ្លួនឯងនោះបានន័យថា យើងក៏កំពុងជួយឲ្យពិភពលោកបានស្គាល់ បានដឺង កោះត្រល់ជារបស់យួនហើយ ហើយខ្មែរខ្លួនឯងក៏ទទួលស្គាល់ថា កោះត្រល់ ជារបស់យួនដែរ ៕
ប្រភពរូបភាពពីទំព័រហ្វេសប៊ុក ៖ Miss Grand International
ប្រភព/បទវិភាគដោយ ៖ Chham Chhany
No comments:
Post a Comment