Chantha Muth: រដ្ឋសភា និងរដ្ឋាភិបាលខ្មែរ តែងតែទន្ទិញរត់មាត់ថា កម្ពុជាអនុវត្តនីតិរដ្ឋ ប៉ុន្តែវាជានីតិរដ្ឋស្តង់ដារពីរ គឺខ្លាំងស៊ីខ្សោយ ! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
Chantha Muth: រដ្ឋសភា និងរដ្ឋាភិបាលខ្មែរ តែងតែទន្ទិញរត់មាត់ថា កម្ពុជាអនុវត្តនីតិរដ្ឋ ប៉ុន្តែវាជានីតិរដ្ឋស្តង់ដារពីរ គឺខ្លាំងស៊ីខ្សោយ !

Chantha Muth: រដ្ឋសភា និងរដ្ឋាភិបាលខ្មែរ តែងតែទន្ទិញរត់មាត់ថា កម្ពុជាអនុវត្តនីតិរដ្ឋ ប៉ុន្តែវាជានីតិរដ្ឋស្តង់ដារពីរ គឺខ្លាំងស៊ីខ្សោយ !

Share This
Chantha Muth: រដ្ឋសភា និងរដ្ឋាភិបាលខ្មែរ តែងតែទន្ទិញរត់មាត់ថា កម្ពុជាអនុវត្តនីតិរដ្ឋ ប៉ុន្តែវាជានីតិរដ្ឋស្តង់ដារពីរ គឺខ្លាំងស៊ីខ្សោយ !

ជាក់ស្តែង សេចក្តីស្នើវិសោធនកម្មច្បាប់បោះឆ្នោតចំនួនបួន ត្រូវបានសមាជិករដ្ឋសភាពគណបក្សប្រជាជនកម្ពុជា ៦៧រូប អនុម័ត នៅព្រឹកថ្ងៃច័ន្ទនេះ។ ការធ្វើវិសោធនកម្មលើមាត្រាស្ដីពីការចាត់ចែង និងបែងចែងអាសនៈរបស់គណបក្សនយោបាយណាដែលត្រូវបានបោះបង់ចោល ឬគណបក្សនយោបាយដែលត្រូវតុលាការកំពូលសម្រេចរំលាយ។

គោលការណ៍នីតិរដ្ឋ គឺមិនអនុញ្ញាតអោយមាន “ដំណើរប្រតិសកម្ម ឬដំណើរធាក់ថយនៃច្បាប់ឡើយ” ឬ “Non-Retroactive

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នាខែកក្កដា ឆ្នាំ២០១៣ ត្រូវបានរៀបចំឡើងក្រោមច្បាប់បោះឆ្នោតនៅមុនឆ្នាំ២០១៣ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បានធ្វើឡើងក្រោមច្បាប់វិសោធនកម្មនៅឆ្នាំ២០១៥ ដូច្នេះផ្អែកតាមគោលការណ៍នីតិរដ្ឋ ច្បាប់វិសោធនកម្មនៃច្បាប់បោះឆ្នោតទាំងបួនដែលរដ្ឋសភាបក្សប្រជាជនកម្ពុជាអនុម័តនេះ មិនអាចធាក់ថយ ឬប្រតិសកម្មទៅលើលទ្ធផលបោះឆ្នោតឆ្នាំ២០១៣ និងខែមិថុនា ឆ្នាំ២០១៧ឡើយ។

បើសិនជាគេរឹបអូសយកអាសនៈសភា និងឃុំរបស់គណបក្សសង្រ្គោះជាតិ យកទៅចែកអោយគណបក្សនយោបាយដែលគ្មានការគំទ្រពីប្រជាពលរដ្ឋខ្មែរ ជាការរំលោភលើគោលការណ៍នីតិរដ្ឋ និងជាការរំលោភបំពានឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ។

តើមានបានសួរប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោតទេ នៅមុនរឹបអូសយកសំឡេងឆ្នោតរបស់ពួកគាត់ទៅបែងចែកអោយគណបក្សផ្សេងដែលពួកគាត់មិនបោះឆ្នោតឲ្យនោះ? តើគណបក្សដែលប្រជាពលរដ្ឋខ្មែរមិនបានបោះឆ្នោតអោយមានភាពអៀនខ្មាស់ទេឬ ដែលបិទភ្នែកទទួលយកអាសនៈរបស់គេ? នេះជាអំពើផ្សំគំនិត! ៕





ប្រភព ៖ Chantha Muth

No comments:

Post a Comment