វាលវដ្តសង្សារ... - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
វាលវដ្តសង្សារ...

វាលវដ្តសង្សារ...

Share This

វាលវដ្តសង្សារ...

-កើតចាស់ឈឺស្លាប់ជារឿងសង្ខារ
ច្នេះផ្ចង់អាត្មាតែសុចរិតធម៌
ប្រាសចាកអបាយជារឿងមិនល្អ
ជ្រកក្រោមម្លប់ធម៌សែនត្រជាក់ក្រៃ។

-កើតមកមួយជាតិធាតុតែមួយចាន
សាងក្តីល្អថ្កានជូនដល់ផែនដី
រួសរាយជុំមិត្តទឹកចិត្តប្រពៃ
រស់ឲ្យមានន័យថ្លៃថ្លានាមា។

-កុំបណ្តោយចិត្តឲ្យលង់ទ្រនេស
នឹងបាបស្អុយឆ្អេះដោយពាលឫស្យា
ស្លាប់ទៅជាខ្មោចអសោចនាមា
អ្នកផងនិន្ទារស់នាំធ្ងន់ដី។

-វេលារស់នៅគឺសែនខ្លីណាស់
សាងឈ្មោះត្រចះល្អល្អះឥតបី
មានមេត្តាធម៌សន្តោសប្រណី
រាក់ទាក់មេត្រីដោយចិត្តជាបុណ្យ។

-ខ្លះមានទ្រព្យធនចង់ជាន់គេឯង
អាងឫទ្ធិឥតក្រែងកោងកាចពេកពន់
សាងបាបបានបាបសាងបុណ្យបានបុណ្យ
នោះហើយជាទុនសម្រាប់ជាតិមុខ៕

ដោយ Jasmine Kc 

No comments:

Post a Comment