យួនពីភ្ញៀវក្លាយជាម្ចាស់៖ ខ្មែរមើលឃើញលេខ យួនមើលឃើញទឹកដី (ខ្មែរគិតមិនយល់ពីវិបាកផ្លូវច្បាប់បន្ថែមបញ្ជាក់ថាវាជារបស់យួន), ដោយ ខ្មែរ សុវណ្ណភូមិ
ការរៀបចំនេះវៀតណាមជាម្ចាស់ប្រទេស ហើយកម្មវិធីចុងក្រោយត្រូវធ្វើនៅកោះត្រល់ វៀតណាមហៅថា ភូកុក។ វៀតណាមបានផ្សាយជាសាធារណៈថាជាកោះភុក ហើយកោះភូកុក គឺជាទឹកដីរបស់វៀតណាម។
មូលហេតុអ្វីបានជារឿងមិនត្រូវកម្មវិធីនេះរៀបចំនៅភូូកុក ឬកោះត្រល់? ចម្លើយគឺ៖
១. គោលបំនៃកម្មវិធីនេះគឺចង់បង្ហាញសំលៀកបំពាក់ និងវប្បធម៌ប្រពៃណីជាតិនីមួយៗដែលចូលរួម តែម្ចាស់ប្រទេសដែលរៀបចំកម្មវិធី ក្រៅពីមានគោលបំណងបង្ហាញសំលៀកបំពាក់ និងវប្បធម៌ប្រណៃណីជាតិរបស់គេ គឺគេចង់បង្ហាញពិភពលោកនូវអធិបតេយ្យភាព បូរណភាពទឹកដី និងសក្តានុពលភាពនយោបាយ និងសេដ្ឋកិច្ចនៃប្រទេសរបស់គេផងដែរ។ ហើយនេះជាចំណុចសំខាន់បំផុតរបស់គេ។
២. បើយើងទៅ យើងសប្បាយ យើងចូលរួម និងគាំទ្រកម្មវិធីនេះ នោះមានន័យថាយើងទទួលស្គាល់កោះនេះជារបស់វៀតណាមហើយ។ វៀតណាមធ្វើនេះគឺក្នុងបំណងឲ្យអន្តរជាតិដឹងថាកោះនេះជារបស់វៀតណាម ហើយសូម្បីតែកម្ពុជាក៏ចូលរួម និងក៏គាំទ្រផងដែរ។ ជារួមយើងគាំទ្រកម្មវិធីនេះ ប្រសិនបើមិនរៀបចំនៅកោះត្រល់/ភូកុក។
៣. បញ្ហាផ្លូវច្បាប់នៅថ្ងៃក្រោយ។ ប្រសិនបើយើងមានរដ្ឋាភិបាលថ្មី ហើយរៀបចំប្តឹងយកកោះត្រល់មកវិញ នោះយួននឹងលើកយកព្រឹត្តិការណ៍ Miss Grand International 2017 at Phu Quoc ធ្វើជាផ្នែកមួយនៃភស្តុតាងថ្មី និងកាន់តែមានទម្ងន់ផ្លូវច្បាប់ដោយមិនអាចប្រកែកបាន បន្ថែមលើភស្តុតាងផ្សេងៗនាពេលមុន។ យួននឹងអះអាងថា ក្រៅពីប្រទេសនានាលើឆាកអន្តរជាតិបានចូលរួម ប្រទេសខ្មែរ ពលរដ្ឋខ្មែរក៏មិនបានបដិសេធទេនាពេលនោះដែរ តែផ្ទុយទៅវិញបាននាំគ្នាចូលរួម និងបានគាំទ្រយ៉ាងពេញទំហឹង ដោយទាំងដឹងថា កោះត្រល់ដាក់ជាដែនដីរបស់វៀតណាមថែមទៀត។
សូមបញ្ជាក់ថារឿងកោះត្រល់នៅតែជារឿងមិនទាន់ច្បាស់លាស់ថាជាកម្មសិទ្ធរបស់វៀតណាមឬកម្ពុជានៅឡើយទេសម្រាប់ស្ថានភាពនាពេលនេះនិយាយពីផ្លូវច្បាប់ដ៏រាបណាមិនទាន់បានប្តឹងប្តល់ទៅតុលាការអន្តរជាតិ ហើយរឿងសំខាន់នាពេលនេះ ខ្មែរត្រូវតែចៀសវៀងឲ្យបាននូវការចូលរួមកម្មវិធីបែបអន្តរជាតិណាមួយ ឬសន្ធិសញ្ញាអ្វីមួយទាក់ទងនឹងកោះនោះ ដែលមានមានលក្ខណៈច្បាប់បន្ថែមសម្រាប់ជួយភាគីវៀតណាម គឺនោះជារឿងចាំបាច់បំផុត។
ចំណុចខាងលើទាំងអស់នេះហើយដែលខ្មែរត្រូវគិត ព្រោះវាមិនមែនជារឿងសើរៗត្រឹមរឿងសំលៀកបំពាក់នេះទេ សម្រាប់ករណីនេះរវាងខ្មែរ និងវៀតណាម។ ជាពិសេសប្រសិនបើគ្រប់គ្នានៅតែជឿជាក់ថាកោះត្រល់ជារបស់ខ្មែរ ហើយយើងរួមគ្នាថានឹងប្តឹងយកទឹកដីដូនតារបស់យើងមកវិញ នាពេលអនាគត នោះយើងត្រូវតែចូលរួមនាពេលនេះ។ ចុងក្រោយ ខ្មែរ សុវណ្ណភូមិ ចង់បញ្ជាក់ថា ប្រសិនបើយើងជាយុវជន និងជាអ្នកមានការអប់រំ ហើយសូម្បីតែរឿងប៉ុណ្ណេះយើងគិតមិនយល់ តើឲ្យជាតិសាសន៍យើងទៅសង្ឃឹមលើអ្នកណាទៀត? ដូច្នេះ សូមចូលរួមទាំងអស់ ព្រោះមិនទាន់ហួសពេលទេ ហើយ ខ្មែរ សុវណ្ណភូមិ ដឹងថានឹងត្រូវធ្វើអ្វីទៀតទាក់ទងនឹងរឿងនេះ បន្តទៀត ដើម្បីបង្កើតជាមូលហេតុ និងភស្តុតាងរផ្លូវច្បាប់សម្រាប់រឿងក្តីកោះត្រល់នេះនាពេលអនាគតទាក់ទងនឹងកម្មវិធីនេះ។
សូមកុំចង់បានផលតិច នាំគ្នាបំភ្លេចទ្រព្យធំ!
ប្រភពរូបភាពពីទំព័រហ្វេសប៊ុក៖ Miss Grand International
ប្រភព/អត្ថបទដោយ៖ ខ្មែរ សុវណ្ណភូមិ

No comments:
Post a Comment