លោក សម រង្ស៊ី ៖ នរណាចង់កម្ទេចដួងព្រះសុរិយទេព នរនោះនឹងវិនាសខ្ចាយក្លាយជាផេះខ្លួនឯង ពុំខានឡើយ !!
អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី យល់ថា គណបក្សសង្រ្គោះជាតិនឹងមិនរលាយដូចការចង់បានរបស់បណ្ដាគណបក្សនយោបាយដែលដាក់ពាក្យប្ដឹងនោះទេ ។
យោងតាមប្រភពពីវិទ្យុសំឡេងព្រះសង្ឃឯករាជ្យ ចុះផ្សាយថ្មីៗនេះ បានអោយដឹងថា៖ អ្នកដែលចង់រំលាយគណបក្សសង្រ្គោះជាតិនោះ អ្នកនោះនឹងរលាយខ្លួនឯង !
លោក សម រង្ស៊ី បានថ្លែងបញ្ជាក់ថា អ្នកដែលមានបំណងចង់ដាក់ពាក្យប្ដឹង ដើម្បីអោយគណបក្សសង្រ្គោះជាតិរលាយនោះ ពួកគេនឹងរលាយខ្លួនឯងជាមិនខានឡើយ ។ លោកបន្តទៀតថា អ្វីដែលជា ទង្វើអាក្រក់របស់រដ្ឋាភិបាល និងបណ្ដាគណបក្សមួយចំនួននោះ នឹងក្លាយទៅជារឿងល្អវិញសម្រាប់គណបក្សសង្រ្គោះជាតិ ៖ « ពីព្រោះធ្វើកាន់តែអាក្រក់ ផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ លួចប្លន់សន្លឹកឆ្នោត តំណែងគណបក្សសង្រ្គោះជាតិប្រជារាស្រ្តអោយ តែបើគាត់ធ្វើអ៊ី
ចឹងមែន ខ្ញុំកូណាជឿថា ទីបញ្ចប់គាត់ជិតមកដល់ហើយ »។
ការថ្លែងលើកឡើងរបស់លោក សម រង្ស៊ី យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងសុន្ទរកថា កាលពីថ្ងៃទី៧ តុលា ម្សិលមិញនេះ ក្នុងវត្តរស្មីខេមរារាម ទីក្រុង Mantova ប្រទេស Italy។
ទោះបីជាយ៉ាងណា ប្រសិនបើតាមអតីតប្រធានគណបក្សសង្រ្គោះជាតិរូបនេះ បានថ្លែងកាលពីម្សិលមិញនេះ អោយដឹងថា លោកមិនសូវជាខ្វាយខ្វល់ជាមួយនឹងសកម្មភាពថ្មីៗរបស់គណបក្សកាន់អំណាចនោះទេ ។ លោកបញ្ជាក់ថា ទង្វើធ្វើអាក្រក់កាន់តែខ្លាំង ប្រជាពលរដ្ឋខ្មែរ និងអន្តរជាតិកាន់តែដឹង កាន់តែខ្លាំង នោះទីបញ្ចប់នៃរដ្ឋាភិបាលរបស់គណបក្សប្រជាជន ក៏នឹងកាន់តែចូលមកដល់ដូចគ្នា ។
ការថ្លែងនេះ ធ្វើឡើង ក្រោយពេលដែលក្រសួងមហាផ្ទៃ កាលពីថ្ងៃសុក្រកន្លងទៅនេះ បានប្រកាសពីការបញ្ជូនមេធាវីចំនួន៥រូប អោយដាក់ពាក្យប្ដឹងទៅកាន់តុលាការកំពូលស្នើសុំរំលាយ គណបក្សសង្រ្គោះជាតិ តាមការស្នើសុំរបស់សម្ដេចក្រុមព្រះ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលបានចោទប្រកាន់ថា ថ្នាក់ដឹកនាំនៃគណបក្សសង្រ្គោះជាតិបានប្រព្រឹត្តអំពើក្បត់ជាតិ ។
លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនរស់នៅឯក្រៅប្រទេសរូបនេះ យល់ថា អ្វីដែលរដ្ឋាភិបាលកំពុងធ្វើនេះ ដោយសារតែរដ្ឋាភិបាលអស់ផ្លូវសម្រាប់ដើរតែប៉ុណ្ណោះ ជាពិសេសគឺខ្លាចការប្រកួតការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំក្រោយនេះ ។
អតីតប្រធានគណបក្សសង្រ្គោះជាតិរូបនេះហាក់បង្ហាញក្ដីជឿជាក់យ៉ាងខ្លាំងថា រដ្ឋាភិបាលរបស់គណ បក្សប្រជាជនកម្ពុជាប្រាកដជានឹងចាញ់ការបោះឆ្នោត នាពេលខាងមុខនេះយ៉ាងពិតប្រាកដ ប្រសិនណាបើពួកគេហ៊ានបណ្ដោយអោយគណបក្សសង្រ្គោះជាតិ អាចចូលរួមប្រកួតបាន ជាហេតុដែលធ្វើអោយគណបក្សនេះរកវិធីសព្វបែបយ៉ាងរំលាយគណបក្សសង្រ្គោះជាតិចោល មុនការបោះឆ្នោតមកដល់ ៕
ប្រភព៖ វិទ្យុសំឡេងព្រះសង្ឃឯករាជ្យ
No comments:
Post a Comment