ធ្លាយខ្ទេចធ្លាយខ្ទី! បែកការណ៍ធំហើយ! ល្ខោនកុនធំនឹងល្អមើលពុំខានឡើយ!៖ លោកប៉ាង សុខឿន ហៅ "ខ្មែរ សុវណ្ណភូមិ" ​ថាដឹងឈ្មោះធនាគារ ប្រទេសផ្ញើលុយ និងអ្នកឈរឈ្មោះជំនួស របស់អាណាចក្រ​សាជីវកម្ម​នៃ​គ្រួសារ​អ្នក​កាន់​អំណាច​នៅ​កម្ពុជា ហើយ!- Khmer Sovannaphumi_Global witness report on-cam ruling family - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ធ្លាយខ្ទេចធ្លាយខ្ទី! បែកការណ៍ធំហើយ! ល្ខោនកុនធំនឹងល្អមើលពុំខានឡើយ!៖ លោកប៉ាង សុខឿន ហៅ "ខ្មែរ សុវណ្ណភូមិ" ​ថាដឹងឈ្មោះធនាគារ ប្រទេសផ្ញើលុយ និងអ្នកឈរឈ្មោះជំនួស របស់អាណាចក្រ​សាជីវកម្ម​នៃ​គ្រួសារ​អ្នក​កាន់​អំណាច​នៅ​កម្ពុជា ហើយ!- Khmer Sovannaphumi_Global witness report on-cam ruling family

ធ្លាយខ្ទេចធ្លាយខ្ទី! បែកការណ៍ធំហើយ! ល្ខោនកុនធំនឹងល្អមើលពុំខានឡើយ!៖ លោកប៉ាង សុខឿន ហៅ "ខ្មែរ សុវណ្ណភូមិ" ​ថាដឹងឈ្មោះធនាគារ ប្រទេសផ្ញើលុយ និងអ្នកឈរឈ្មោះជំនួស របស់អាណាចក្រ​សាជីវកម្ម​នៃ​គ្រួសារ​អ្នក​កាន់​អំណាច​នៅ​កម្ពុជា ហើយ!- Khmer Sovannaphumi_Global witness report on-cam ruling family

Share This

ធ្លាយខ្ទេចធ្លាយខ្ទី! បែកការណ៍ធំហើយ! ល្ខោនកុនធំនឹងល្អមើលពុំខានឡើយ!៖ លោកប៉ាង សុខឿន ហៅ "ខ្មែរ សុវណ្ណភូមិ" ​ថាដឹងឈ្មោះធនាគារ ប្រទេសផ្ញើលុយ និងអ្នកឈរឈ្មោះជំនួស របស់អាណាចក្រ​សាជីវកម្ម​នៃ​គ្រួសារ​អ្នក​កាន់​អំណាច​នៅ​កម្ពុជា ហើយ!

លោកប៉ាង សុខឿន ហៅ "ខ្មែរ សុវណ្ណភូមិ" អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានសរសេរបង្ហោះសារបែកធ្លាយ ស្ដីពី អាណាចក្រ​សាជីវកម្ម​នៃ​គ្រួសារ​អ្នក​កាន់​អំណាច​នៅ​កម្ពុជា នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក​ របស់លោក មានយ៉ាងដូច្នេះថា ៖

"យើងបានទទួលព័ត៌មានពីឈ្មោះធនាគារ ប្រទេសផ្ញើលុយ អ្នកឈរឈ្មោះជំនួស និងចំនួនលុយខ្លះរបស់ ហ៊ុន សែន និង កូនចៅ ក្រុមគ្រួសារហ៊ុន សែន ហើយ។ យើងនឹងផ្សាយសង្ខេបជូនជាព័ត៌មាននៅសប្តាហ៍ក្រោយ។"

គូសបញ្ជាក់ព័ត៌មាននេះផងដែរថា អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) ធ្លាប់បានបង្ហាញ​របាយការណ៍ កម្រាស់​ជិត ៦០​ទំព័រ​ ស្ដីពី "អាណាចក្រ​សាជីវកម្ម​នៃ​គ្រួសារ​អ្នក​កាន់​អំណាច​នៅ​កម្ពុជា" មកហើយ ហើយវិទ្យុអាស៊ីសេរី ក៏បានប្រែសម្រួលយកមកចុះផ្សាយផងដែរ ។

ដើម្បីឱ្យជ្រាបកាន់តែច្បាស់ស្ដីពីរឿងនេះ កម្សាន្តខ្មែរសូមលើកយកព័ត៌មានស្ដីពី "អាណាចក្រ​សាជីវកម្ម​នៃ​គ្រួសារ​អ្នក​កាន់​អំណាច​នៅ​កម្ពុជា" មកផ្សាយម្ដងទៀត មានដូចខាងក្រោមនេះ៖

អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស បាន​រក​ឃើញ​ថា ក្រុម​គ្រួសារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​កាន់កាប់​ក្រុមហ៊ុន និង​ភាគហ៊ុន​ដោយ​សម្ងាត់​ជា​ច្រើន ដែល​ក្រុមហ៊ុន​ខ្លះ​កំពុង​រំលោភ​សិទ្ធិមនុស្ស ហើយ​ខ្លះ​ទៀត​កំពុង​រំលោភ​ច្បាប់។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

របាយការណ៍ កម្រាស់​ជិត ៦០​ទំព័រ​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស មាន​ចំណងជើង​ថា "ការ​ក្ដោប​យក​វិនិយោគ​នៅ​កម្ពុជា" បង្ហាញ​ថា អធិរាជ​ត្រកូល "ហ៊ុន" កំពុង​ក្ដោបក្ដាប់​សេដ្ឋកិច្ច​ធំៗ​របស់​កម្ពុជា ដោយ​អំពើ​ពុករលួយ រំលោភ​អំណាច និង​រំលោភ​សិទ្ធិមនុស្ស​ដើម្បី​ការពារ​អំណាច​របស់​លោក ហ៊ុន សែន។

គ្លបល វីនេស រក​ឃើញ​ថា គ្រួសារ​ត្រកូល "ហ៊ុន" បាន​កាន់កាប់​ផ្ទាល់ ឬ​កាន់កាប់​ដោយ​ផ្នែក​ក្នុង​ក្រុមហ៊ុន​ជា​ច្រើន​ដែល​មាន​ដើម​ទុន​ចុះ​បញ្ជី​ជាង ២០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​បាន​ដាក់​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន​បរទេស​ដែល​មាន​យីហោ​ល្បីៗ​ដូចជា Apple, Unilever, Visa, Nestle, Honda និង​ក្រុមហ៊ុន​ចំនួន ១១៤​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស។ ចំនួន​ទឹក​ប្រាក់​ជាង ២០០​លាន​ដុល្លារ​នេះ ជា​ចំនួន​ទឹក​ប្រាក់​ដែល​ដាក់​ចេញ​អោយ​ឃើញ​ក្នុង​ក្រុមហ៊ុន​របស់​ត្រកូល "ហ៊ុន" ដែល​បាន​ចុះបញ្ជី​ក្នុង​ក្រសួង​ពាណិជ្ជកម្ម ប៉ុន្តែ​អង្គការ គ្លបល វីនេស អះអាង​ថា ពួកគេ​មាន​ភាគហ៊ុន​ច្រើន​ជាង​នេះ ហើយ​ដែល​មិន​ប្រកាស​ឲ្យ​ដឹង​ជា​តម្លាភាព ប៉ុន្តែ​ប្រើ​អ្នក​ក្លែងក្លាយ និង​ជ្រក​ក្រោម​ផ្លាក​ក្រុមហ៊ុន​ផ្សេងៗ។

អង្គការ គ្លបល វីនេស បន្ត​ថា ក្នុង​សមាជិក​ត្រកូល "ហ៊ុន" ដែល​អ្នក​ខ្លះ​ធ្លាប់​ជាប់​ឈ្មោះ​រត់ពន្ធ​គ្រឿងញៀន​ក្នុង​តម្លៃ ១​ពាន់​លាន​ដុល្លារ អ្នក​ខ្លះ​ធ្លាប់​បាញ់បោះ​លើ​គេ​ឯង អ្នក​ខ្លះ​បើកឡាន​បុក​គេ​ស្លាប់​ហើយ​បើក​រត់ អ្នក​ខ្លះ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ច្បាម​យក​ដី​គេ បណ្ដាល​អោយ​មាន​វិបត្តិ​ដីធ្លី និង​ភាព​ក្រីក្រ​នៅ​ទីជនបទ

​សហ​ស្ថាបនិក​របស់​អង្គការ គ្លបល វីនេស លោក ផាទ្រិក អាឡេយ៍ (Patrick Alley) និយាយ​ថា ក្រៅពី​ឪពុក​របស់​ពួកគេ​កំពុង​គ្រប់គ្រង​យោធា ប៉ូលិស តុលាការ រដ្ឋសភា និង​ស្ថាប័ន​របស់​រដ្ឋ​ទាំង​ឡាយ​ហើយ​នោះ ចំណែក​កូនៗ និង​សាច់ញាតិ​របស់​គាត់​ជា​ច្រើន​ទៀត​កំពុង​កាន់កាប់​វិនិយោគ និង​គ្រប់គ្រង​សេដ្ឋកិច្ច​សំខាន់ៗ​របស់​ប្រទេស​ទាំង​មូល​តែម្តង។ លោក​បន្ត​ថា កូនប្រុស​របស់​លោក ហ៊ុន សែន ដែល​មាន​តួនាទី​ក្នុង​ជួរ​កងទ័ព មិន​អាច​ជា​ម្ចាស់​ក្រុមហ៊ុន​ណា​មួយ​បាន​នោះ​ទេ ពីព្រោះ​វា​ផ្ទុយ​នឹង​ច្បាប់​របស់​រដ្ឋ។

លោក​បន្ត​ថា ឧត្ដមសេនីយ៍ត្រី ហ៊ុន ម៉ានិត ដែល​ជា​មន្ត្រី​យោធា​ជាន់​ខ្ពស់​នៃ​កង​យោធពល​ខេមរភូមិន្ទ ជា​អគ្គនាយក​ក្រុមហ៊ុន​អគ្គីសនី​កម្ពុជា ហើយ​ដែល​តួនាទី​នេះ​ផ្ទុយ​នឹង​មាត្រា ២៥ នៃ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​កងទ័ព៖ «ពួកគេ​គួរ​តែ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ជា​សាធារណៈ ប៉ុន្តែ​យើង​មិន​ដែល​ឃើញ​ពួកគេ​ប្រកាស​ទ្រព្យសម្បត្តិ​នោះ​ទេ ម្យ៉ាង​ទៀត ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​របស់​កម្ពុជា ក៏​បាន​ចែង​ដែរ​ថា ជន​ទាំង​ឡាយ​អាច​បង្ហាញ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​ពី​ប្រាក់​ចំណូល​ស្រប​ច្បាប់​ទាំង​ឡាយ​ ប៉ុន្តែ​យើង​មិន​បាន​ឃើញ​មាន​ការ​បង្ហាញ​ប្រាក់​ចំណូល​ទាំង​នោះ​ទេ។ នេះ​ហើយ​ជា​បញ្ហា​ដែល​យើង​ឃើញ និង​នៅ​មាន​បញ្ហា​ផ្សេងៗ​ជា​ច្រើន​ទៀត»។

អធិរាជ​​គ្រួសារ​ត្រកូល "ហ៊ុន" ដែល​កំពុង​រក​ស៊ី​យ៉ាង​គគ្រឹកគគ្រេង​ក្នុង​ប្រទេស​កម្ពុជា គេ​អាច​រាប់​ចាប់​តាំង​ពី​លោក ហ៊ុន សែន ហ៊ុន ម៉ាណែត ហ៊ុន ម៉ានី ហ៊ុន ម៉ានិត ហ៊ុន ម៉ាណា ហ៊ុន ម៉ាលី ហ៊ុន ចិន្តាវី ហ៊ុន តូ ឌី វិជ្ជា ហ៊ុន ជា ហ៊ុន គិមលេង ហ៊ុន ចន្ធូ សុខ ពុទ្ធីវុធ សេង ឃាង ឌី ចូច ឌី ប្រឹម និង​មនុស្ស​ជា​ច្រើន​ទៀត។ ពួកគេ​កំពុង​គ្រប់គ្រង និង​មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ផ្នែក​ឧស្សាហកម្ម កសិកម្ម រ៉ែ ព្រៃឈើ ថាមពល រោងចក្រ កន្លែង​កំសាន្ត តំបន់​សេដ្ឋកិច្ច​ពិសេស សណ្ឋាគារ ទេសចរណ៍ រោងចក្រ ល្បែង​ស៊ីសង ក្រុមហ៊ុន​ដឹក​ជញ្ជូន ហិរញ្ញវត្ថុ សារព័ត៌មាន និង​ក្រុមហ៊ុន​ជា​ច្រើន​ទៀត។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ  គ្លបល វីនេស។

អ្នកស្រី ហ៊ុន ម៉ាណា ក្រៅ​ពី​រក​ស៊ី​ជា​នាយក​ទូរទស្សន៍​បាយ័ន (BTV News ETV) កាសែត​កម្ពុជាថ្មី និង​វិទ្យុ​បាយ័ន ដែល​ជួយ​ឃោសនា​ឲ្យ​ឪពុក​របស់​អ្នកស្រី​នោះ គាត់​ក៏​ជា​មនុស្ស​មាន​មុខ​ជំនួញ​ធំ និង​មាន​ភាគហ៊ុន​ច្រើន​ជាង​គេ​ដែរ​ក្នុង​គ្រួសារ​ត្រកូល "ហ៊ុន"។ ក្រៅ​ពី​​រក​ស៊ី​ខាង​ផ្នែក​សារព័ត៌មាន អ្នកស្រី​ក៏​មាន​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍ និង​ក្រុមហ៊ុន​ឯកជន​រាប់​មិន​អស់​ជា​ច្រើន​ទៀត ហើយ​ក៏​ជា​ប្រធាន​ក្រុមហ៊ុន ចាយ៉ា ហូលឌីង (Jaya Holding) ដែល​ជា​សាខា​របស់​ក្រុមហ៊ុន​នៃ​ប្រទេស​សិង្ហបុរី មួយ​ដែល​រកស៊ី​ខាង​ផ្ដល់​សេវា​ថាមពល​ពី​តំបន់​ឆ្នេរ។

រី​ឯ​ប្អូនស្រី​របស់​អ្នកស្រី​ម្នាក់​ទៀត គឺ​អ្នកស្រី ហ៊ុន ម៉ាលី ជា​ប្រធាន​ក្រុមហ៊ុន និង​មាន​ភាគហ៊ុន​ជា​ច្រើន​មិន​ចាញ់​បង​ប៉ុន្មាន​នោះ​ទេ។ អ្នកស្រី ហ៊ុន ម៉ាលី ជា​ប្រធាន​ក្រុមហ៊ុន Visa Unilever, Procter & Gamble Honda និង​មាន​ភាគហ៊ុន​នៅ​ក្រុមហ៊ុន​សាបៀ Tiger ថែម​ទៀត។ ក្រៅ​ពី​នេះ អ្នកស្រី​ក៏​មាន​ភាគហ៊ុន​ជា​ច្រើន​ជាមួយ​ក្រុម​លក់​សម្ភារៈ​កីឡា​ដូចជា Adidas ក្រុមហ៊ុន​លក់​ថ្នាំពេទ្យ Guardian Phamacy ក្រុមហ៊ុន​សំអាង Shiseido និង​ក្រុមហ៊ុន​ម៉ា​សន្ធឹកសន្ធាប់។

អង្គការ គ្លបល វីនេស ក៏​បាន​រក​ឃើញ​ដែរ​ថា ប្តី​របស់​អ្នកស្រី ហ៊ុន ម៉ាលី គឺ​លោក សុខ ពុទ្ធីវុធ ដែល​ជា​កូនប្រុស​របស់​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន វិញ​នោះ ជា​នាយក​ក្រុមហ៊ុន សោម៉ា អ៊ីនើជី (Soma Energy) ដែល​មាន​ដើម​ទុន ១០​លាន​ដុល្លារ​តម្កល់​នៅ​ក្រសួង​ពាណិជ្ជកម្ម។ ក្រុមហ៊ុន​នេះ​បាន​បោះ​ទុន ៣​​លាន​ដុល្លារ​សហរដ្ឋអាមេរិក ជាមួយ​ក្រុមហ៊ុន​ថាមពល​របស់​អាមេរិក មួយ​ឈ្មោះ ជេនែរ៉ល អេឡិចត្រិច (General Electric)។ នេះ​នៅ​មិន​ទាន់​រាប់​បញ្ចូល​ភរិយា​របស់​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ម៉ានី ដែល​មាន​ក្រុមហ៊ុន និង​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន​ឯកជន​ផ្សេងៗ​មិន​ចាញ់​បងប្អូន​របស់​លោក​ទាំង​ពីរ​ប៉ុន្មាន​នោះ​ដែរ។

អង្គការ​ឃ្លាំមើល​ពិភពលោក​មួយ​នេះ​ក៏​រក​ឃើញ​លោក ហ៊ុន តូ ជា​កូន​ប្រុស​របស់​លោក ហ៊ុន ណេង បង​ប្រុស​លោក ហ៊ុន សែន ហើយ​ល្បី​រន្ទឺ​ខាង​លាង​លុយ​កខ្វក់ និង​ជួញដូរ​គ្រឿងញៀន​ប្រភេទ​ណាកូទីក (Narcotics) ដែល​មាន​តម្លៃ ១​ពាន់​លាន​ដុល្លារ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី ប៉ុន្តែ​ក្រោយ​មក​លោក​បដិសេធ​នោះ ក៏​ជា​ប្រធាន​ក្រុមហ៊ុន​ប្រេង អិល.អេច្ឆ.អា អេស៊ាន អ៊ីនវេសមេន (LHR Asean Investment)។

​វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ប្រតិកម្ម​ពី​សមាជិក​ណា​មួយ​នៃ​គ្រួសារ​លោក ហ៊ុន សែន ដែល​ត្រូវ​អង្គការ គ្លបល វីនេស បាន​រាយការណ៍​នោះ​ទេ។

អង្គការ គ្លបល វីនេស ក៏​បាន​បញ្ជាក់​ក្នុង​របាយការណ៍​ខ្លួន​ដែរ​ថា ខ្លួន​បាន​ផ្ញើ​លិខិត​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សមាជិក​គ្រួសារ​របស់​លោក ២៦​នាក់ ព្រមទាំង​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ចំនួន ២៦​ក្រុមហ៊ុន ដើម្បី​ផ្ដល់​ឱកាស​អោយ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ក្នុង​របាយការណ៍​នេះ ប៉ុន្តែ​មាន​តែ​ក្រុមហ៊ុន​ចំនួន ៦ និង​កូនប្រសា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក សុខ ពុទ្ធីវុធ ប៉ុណ្ណោះ​ដែល​បាន​ឆ្លើយ​តប ដែល​ចម្លើយ​ទាំង​នោះ​ត្រូវ​បាន​បោះពុម្ព​នៅ​ក្នុង​របាយការណ៍​នេះ។


អានតលម្លិតបន្ថែមចុចតាមឡិង្គនេះ ៖ "អាណាចក្រ​សាជីវកម្ម​នៃ​គ្រួសារ​អ្នក​កាន់​អំណាច​នៅ​កម្ពុជា"
ប្រភព ៖ ខ្មែរ សុវណ្ណភូមិ 

No comments:

Post a Comment