បុព្វហេតុខេមរជាតិមាតុភូមិ ដើម្បីខេមរជាតិមាតុភូមិយើង, ដោយយ៉ែម ប៉ុញ្ញាឫទ្ធិ (Yem Ponhearith)
ដើម្បីជាតិ ស្មោះត្រង់ចំពោះខ្លួនយើង ស្មោះត្រង់ចំពោះជាតិ មិនមួលបង្កាច់លាបពណ៌ មិនជេរប្រមាថ មិនញុះញង់បំបែកបំបាក់ នោះជាតិនឹងលែងឈឺចាប់។ ក៏ប៉ុន្តែអាចក្លាយជាការពិតបាន ល្គឹកណាយើងម្នាក់ៗ តម្កល់ផលប្រយោជន៍ជាតិជាធំ មាន តក្កវិជ្ជា បរមត្ថវិជ្ជា គ្មានបុគ្គលណាដឹងខ្លួនឯងជាងខ្លួនឯងទេ។
ដើម្បីជាតិ កម្លាំងនៃក្តីសង្ឃឹម និងភាពជឿជាក់ ក្តីសង្ឃឹមរបស់ជាតិ ដំណើរផ្លូវនយោបាយ បុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋ គឺជាបុព្វហេតុនយោបាយតែមួយគត់ ដែលយើងជាខ្មែររួបរួមគ្នាដោះស្រាយបញ្ហាដោយសន្តិវិធី អហិង្សា អនុវត្តវប្បធម៌សន្ទនា ពង្រឹងឯកភាពជាតិ ថែរក្សាស្ថិរភាព សន្តិភាព កសាងស្រុកវិញ។
ដើម្បីជាតិ កាលៈទេសៈប្រទេសផ្លាស់ប្តូរ នាំឱ្យវាសនាជាតិ មាតុភូមិ និងប្រជាពលរដ្ឋខ្មែរ ជួបប្រទះនឹងបញ្ហាថ្មីៗប្លែកៗ ដែលតម្រូវឱ្យយើងត្រូវតែដើរយ៉ាងលឿនដោយប្រុងប្រយ័ត្ន និងមានទស្សនៈនយោបាយវែងឆ្ងាយ ក្នុងការរៀបចំផែនការជាតិ ដើម្បីធានាថាប្រទេសយើង ប្រជាជាតិយើង ក៏នឹងមានកន្លែងឈរជើងក្នុងបច្ចុប្បន្នភាពនយោបាយ និងអនាគតរបស់ពិភពលោក ដូចបណ្តាប្រជាជាតិរីកចម្រើនដទៃទៀតដែរ។
ប្រភព/អត្ថបទដោយ ៖ Yem Ponhearith
No comments:
Post a Comment