ត្រួសៗស្ដីពីប្រជាធិបតេយ្យ ដោយ យ៉ែម ប៉ុញ្ញាឫទ្ធិ - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ត្រួសៗស្ដីពីប្រជាធិបតេយ្យ ដោយ យ៉ែម ប៉ុញ្ញាឫទ្ធិ

ត្រួសៗស្ដីពីប្រជាធិបតេយ្យ ដោយ យ៉ែម ប៉ុញ្ញាឫទ្ធិ

Share This

ត្រួសៗស្ដីពីប្រជាធិបតេយ្យ ដោយ យ៉ែម ប៉ុញ្ញាឫទ្ធិ

ពីប្រជាធិបតេយ្យ ទៅគណិតវិទ្យានយោបាយ! ឮគេថាប្រជាធិបតេយ្យ បោះឆ្នោតជ្រើសតាំង បោះឆ្នោតជ្រើសរើស តាមចិត្តប្រជា ហើយលទ្ធផលបោះឆ្នោត សន្លឹកឆ្នោតដែលរាស្ត្រប្រគល់ឱ្យទៅគណបក្សនយោបាយនីមួយៗ យកទៅបែងចែកអាសនៈឱ្យទៅគណបក្សនោះ។

ពីប្រជាធិបតេយ្យ ទៅគណិតវិទ្យានយោបាយ! ឮគេថាប្រជាធិបតេយ្យ រាស្ត្រជាធំ រាស្ត្រអ្នកសម្រេច ម្ដេចក៏ពេលនេះចង់យកសន្លឺកឆ្នោតរបស់រាស្ត្រ ទៅឱ្យអ្នកនេះទៅឱ្យអ្នកនោះទៅវិញ? ហ៊ានធ្វើប្រជាមតិទេ? ហើយនាំគ្នានិយាយថានីតិរដ្ឋ ប្រជាធិបតេយ្យចឹងទៅវិញ? ទាំងនេះជាហេតុផលដែលមិនត្រូវដើរតាមប្រវត្តិសាស្ត្រអវិជ្ជមានដែលមានកន្លងមក។

ពីប្រជាធិបតេយ្យ ទៅគណិតវិទ្យានយោបាយ! អ្នករៀបចំថាជាអ្នករៀបចំទៅហើយ ចុះអ្នកលុញដៃចាំទទួលយក មានឧត្ដមគតិ មានមនសិការ មានសម្បជញ្ញៈ ខ្លះដែរឬទេ? សង្ឃឹមថា ពីប្រជាធិបតេយ្យ ទៅគណិតវិទ្យានយោបាយ គឺមិនពីសូន្យអាសនៈ ទៅជាមានអាសនៈនោះទេ!? ​៕

ប្រភព ៖ Yem Ponhearith


No comments:

Post a Comment