មានកូនខ្មែរស្នេហាជាតិមាតុភូមិ បានបញ្ចេញមតិស្នើខ្ញុំសុំសូមអោយកូនខ្មែរដែលបម្រើកងទ័ពទាំងអស់ កុំស្តាប់បញ្ជាមេធំ ដែលបានប្លន់កៅអីតំណាងរាស្ត្របក្សប្រឆាំង គឺជាការប្លន់ឆន្ទៈប្រជាពលរដ្ឋខ្មែរទាំងកម្រោល អោយសោះ - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
មានកូនខ្មែរស្នេហាជាតិមាតុភូមិ បានបញ្ចេញមតិស្នើខ្ញុំសុំសូមអោយកូនខ្មែរដែលបម្រើកងទ័ពទាំងអស់ កុំស្តាប់បញ្ជាមេធំ ដែលបានប្លន់កៅអីតំណាងរាស្ត្របក្សប្រឆាំង គឺជាការប្លន់ឆន្ទៈប្រជាពលរដ្ឋខ្មែរទាំងកម្រោល អោយសោះ

មានកូនខ្មែរស្នេហាជាតិមាតុភូមិ បានបញ្ចេញមតិស្នើខ្ញុំសុំសូមអោយកូនខ្មែរដែលបម្រើកងទ័ពទាំងអស់ កុំស្តាប់បញ្ជាមេធំ ដែលបានប្លន់កៅអីតំណាងរាស្ត្របក្សប្រឆាំង គឺជាការប្លន់ឆន្ទៈប្រជាពលរដ្ឋខ្មែរទាំងកម្រោល អោយសោះ

Share This

មានកូនខ្មែរស្នេហាជាតិមាតុភូមិ បានបញ្ចេញមតិស្នើខ្ញុំសុំសូមអោយកូនខ្មែរដែលបម្រើកងទ័ពទាំងអស់ កុំស្តាប់បញ្ជាមេធំ ដែលបានប្លន់កៅអីតំណាងរាស្ត្របក្សប្រឆាំង គឺជាការប្លន់ឆន្ទៈប្រជាពលរដ្ឋខ្មែរទាំងកម្រោល អោយសោះ !!

លោកឆាំ ឆានី (Chham Chhany) : សារពីប្រិយមិត្ត

ការដែលនាយទាហានជាន់ខ្ពស់ចេញមកនិយាយថា នឹងប្រេីកូនខ្មែរ ដែលជាកងទ័ព របស់រាស្ត្រអោយមកបង្ក្រាបរាស្ត្រខ្មែរដែលមិនសុខចិត្តនឹងអំពេីល្មេីសច្បាប់ ដែលបានប្លន់កៅអីតំណាងរាស្ត្របក្សប្រឆាំង នោះ ខ្ញុំសុំអោយកូនខ្មែរដែលបម្រេីកងទ័ពទាំងអស់កុំស្តាប់បញ្ជារអោយសោះ ហេីយត្រូវងាកមករួមដៃជាមួយប្រជាពលរដ្ឋខ្មែរ ដេីម្បីប្រឆាំងនឹងអំពេីល្មេីសច្បាប់របស់ពួកគេវិញ ព្រោះអំណាចដែលពួកគេមានសព្វថ្ងៃ គេសង្ឃឹមទៅលេីបងប្អូនទាំងអស់ បេីបងប្អូនកងទ័ពមិនគាំទ្រពួកល្មេីសច្បាប់ទាំងនេះទេ ពួកវាក៏គ្មានអំណាចណាមកប្រឆាំងនឹងរាស្ត្រខ្មែរឡេីយ ហេតុនេះសូមបងប្អូនកងទ័ពទាំងអស់ ងាកមករួមដៃជាមួយប្រជាជនខ្មែរដែលមានឈាមជ័រតែមួយដូចគ្នា រួចយេីងនាំគ្នាក៏សាងប្រទេសរបស់យេីងឡេីងវិញ ។

បងប្អូនកងទ័ពសាកគិតបន្តិច នោះនឹងដឹងហេីយសង្គមសព្វថ្ងៃនេះមិនមានយុត្តិធម៌ចំពោះបងប្អូនទេ បងប្អូនបម្រេីកងទ័ពសឹងមួយជីវិតហេីយ មិនដែលបានរស់ស្រួលមានស័ក្ដិបន្តិចបន្តួច ហេីយប្រាក់ខែក៏មិនប្រាកដថាបានគ្រប់ចំនួនដែលបានទទួលដែរ ចំណែកស័ក្ដិវិញ កុំសង្ឃឹមថាបានខ្ពស់. តែបេីបងប្អូនកូនក្មួយគេវិញ កេីតមកគេអូសយកផ្កាយមកពាក់ យកប្រាក់ខែដេីរលេង មេីលងាយរាស្ត្រខ្មែរដែលជាអ្នកក្រខ្សត់ ធ្វេីព្រងេីយ ។

ហេតុដូចនេះ សូមបងប្អូនកងទ័ពទាំងអស់ ត្រូវចូលរួមជាមួយប្រជាពលរដ្ឋខ្មែរដែលត្រូវការយុត្តិធម៌សង្គម ដេីម្បីភាពរស់រានមានសេចក្តីថ្លៃថ្នូរវិញ ទេីបសមជាកុលបុត្ររបស់ខ្មែរ មានវិន័យ មានកិត្តិយស មានភាពអង់អាចក្លាហាន ទទួលខុសត្រូវសង្គម បូជាជីវិត ដើម្បីជាតិមាតុភូមិខ្មែររស់រានមានភាពរុងរឿងថ្កំថ្កើង គង់វង្ស ជានិរន្តរ៍រៀងរហូតទៅ ៕




ប្រភព ៖ Chham Chhany

No comments:

Post a Comment