បក្ស​ដួងព្រះសុរិយទេព ដើម្បីរស់ព្រមមានអភិថាមពលក្នុងBlackHoleក្នុងអន្លង់កាឡចក្រវាឡ អាចនឹងត្រូវប្ដូរដួងព្រះសុរិយទេពដួងថ្មី ! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
បក្ស​ដួងព្រះសុរិយទេព ដើម្បីរស់ព្រមមានអភិថាមពលក្នុងBlackHoleក្នុងអន្លង់កាឡចក្រវាឡ អាចនឹងត្រូវប្ដូរដួងព្រះសុរិយទេពដួងថ្មី !

បក្ស​ដួងព្រះសុរិយទេព ដើម្បីរស់ព្រមមានអភិថាមពលក្នុងBlackHoleក្នុងអន្លង់កាឡចក្រវាឡ អាចនឹងត្រូវប្ដូរដួងព្រះសុរិយទេពដួងថ្មី !

Share This
បក្ស​ដួងព្រះសុរិយទេព ដើម្បីរស់ព្រមមានអភិថាមពលក្នុងBlackHoleក្នុងអន្លង់កាឡចក្រវាឡ អាចនឹងត្រូវប្ដូរដួងព្រះសុរិយទេពដួងថ្មី !

យោងតាមប្រភពពីសំឡេងវិទ្យុអាស៊ីសេរី ចុះផ្សាយថ្មីៗ បានអោយដឹងថា៖​​ ណបក្ស​សង្គ្រោះជាតិ​នឹង​ពិចារណា​ដូរ​ប្រធាន​បក្ស​នៅ​ពេល​សាលដីកា​តុលាការ​ចូល​ជា​ស្ថាពរ 

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះជាតិ គឺ​លោក សុន ឆ័យ ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា គណបក្សប្រឆាំង​មិន​បាន​រឹងទទឹង​នឹង​ច្បាប់​នោះ​ទេ ចំពោះ​ការ​ដោះដូរ​តំណែង​ប្រធាន​គណបក្ស​ប្រឆាំង ប៉ុន្តែ​មិន​ត្រូវ​សន្និដ្ឋាន​ថា លោក កឹម សុខា មានទោស​មុន​ពេល​តុលាការ​សម្រេច​ក្ដី​នោះ​ទេ។

ការប្រកាស​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្សប្រឆាំង​នេះ ធ្វើឡើង​នៅ​ក្រោយ​ពេល​គណបក្ស​សង្គ្រោះជាតិ បាន​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​នៅ​តាម​បណ្ដា​ខេត្ត​រាជធានី នៅ​ទីស្នាក់ការ​គណបក្ស​ប្រឆាំង ក្នុង​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​តុលា។

លោក សុន ឆ័យ ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា បក្ស​ប្រឆាំង​មិន ដែល​រឹងទទឹង​ក្នុង​ការ​ផ្លាស់ប្ដូរ​តំណែង​របស់​ប្រធាន​គណបក្ស​នោះ​ទេ ដូច​ករណី​ការផ្លាស់ប្ដូរ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ។

លោក សុន ឆ័យ នៅតែ​រំលឹក​អំពី​ការ​សោកស្ដាយ ដែល​មាន​មនុស្ស​មួយ​ចំនួន​បាន​ចោទ លោក កឹម សុខា ជា​ជន​ក្បត់ជាតិ មុន​មានការ​សម្រេច​ពី​ស្ថាប័ន​តុលាការ បើ​ទោះ​តុលាការ​រង​ការ​រិះគន់​ថា មិន​ឯករាជ្យ​ក៏ដោយ។ លោក សុន ឆ័យ បាន​ប្រាប់​ដោយ​មិន​បញ្ជាក់​ពី​ឈ្មោះ​ស្ថានទូត ថា គណបក្ស​កាន់អំណាច ធានា​ជាមួយ​មន្ត្រី​ស្ថានទូត​ថា មិន​រំលាយ​គណបក្សប្រឆាំង​នោះ​ទេ ហើយ​គណបក្ស​សង្គ្រោះជាតិ​ក៏​កំពុង​ព្យាយាម​បន្ថយ​កម្ដៅ​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានទេ នៅ​ថ្ងៃ​ទី​១០ តុលា ករណី​គណបក្ស​កាន់អំណាច​ធានា​ជាមួយ​ស្ថានទូត និង​ការ​បន្ទន់​ឥរិយាបថ​របស់​បក្ស​ប្រឆាំង ដែល ប្រកាស​ពិចារណា​ក្នុង​ការ​ផ្លាស់ប្ដូរ​ប្រធាន​បក្ស ជំនួស​លោក កឹម សុខា នៅ​ពេល​តុលាការ​ចេញ​សាលដីកា។

មេធាវី​តំណាង​របស់​ក្រសួងមហាផ្ទៃ ធ្លាប់​ប្រកាស​ថា ការ​ប្ដឹង​សុំ​រំលាយ​បក្ស​ប្រឆាំង ធ្វើឡើង​តាម​សំណើ​របស់​គណបក្ស​២ គឺ​គណបក្ស​យុវជន​កម្ពុជា និង គណបក្ស​ហ៊្វុនស៊ិនប៉ិច។ គណបក្ស​ទាំង​២​នេះ រង​ការ​រិះគន់​ថា ជា​គណបក្ស​កូនអុក ឬ​គណបក្ស​អាយ៉ង របស់​គណបក្ស​កាន់អំណាច។

អ្នកនយោបាយ​ជើងចាស់​នៅ​កម្ពុជា និង​ជា​អតីត​ឧបនាយករដ្ឋមន្ត្រី អាណត្តិ​ទី​១ លោក លឺ ឡាយស្រេង ថ្លែង​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៩ ខែ​តុលា បាន​សុំ​អង្វរ​ឲ្យ​អ្នក​ដឹកនាំ​ទាំងអស់​នៅ​កម្ពុជា បន្ធូរ​បន្ថយ​កម្ដៅ​នយោបាយ​នា​ពេល​បច្ចុប្បន្ន។ អ្នកនយោបាយ​ជើងចាស់​រូប​នេះ ព្រមាន​ថា ប្រសិនបើ​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​នៅតែ​បណ្ដែតបណ្ដោយ​ឲ្យ​ស្ថានភាព​នយោបាយ ឡើង​កម្ដៅ​ដូច​ពេល​បច្ចុប្បន្ន​នេះ កម្ពុជា​នឹង​រង​គ្រោះ​ធ្ងន់ធ្ងរ​ណាស់។

លោក សុន ឆ័យ អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចង់​ឃើញ​សហគមន៍​អន្តរជាតិ​ណាមួយ ដាក់​គំនាប​សេដ្ឋកិច្ច​មក​កម្ពុ​ជា​នោះ​ទេ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍

សម្រាប់​គណបក្សប្រឆាំង លោក សុន ឆ័យ ប្រកាស​ថា នៅតែ​សង្ឃឹម និង​ខិតខំ​ឲ្យ​មាន​ច្រក​សម្រាប់​ចរចា​ជាមួយ​បក្ស​កាន់អំណាច ដើម្បី​បន្ថយ​កម្ដៅ​នយោបាយ។ លោក​ថា តំណែង​ជា តំណាងរាស្ត្រ ឬ​គណបក្សប្រឆាំង មិន​សំខាន់​នោះ​ទេ ប៉ុន្តែ​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ គឺជា​ការ​ប្រឆាំង​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក សុន ឆ័យ ព្រួយបារម្ភ​អំពី​ពលរដ្ឋ​ខ្មែរ​បែកបាក់​គ្នា និង​ការ​មិន​សុខចិត្ត​របស់​ពលរដ្ឋ នៅ​ពេល​រំលាយ​គណបក្សប្រឆាំង៕ 



ប្រភព ៖ វិទ្យុអាស៊ីសេរី

No comments:

Post a Comment