ទិដ្ឋភាពខ្លះនៃសាលារៀនឯកជនមួយចំនួននៅកម្ពុជាសព្វថ្ងៃ៖ នាយកសាលារៀនរំលោភក្មេង, នាយកសាលារត់ចោលសាលារៀន...!! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ទិដ្ឋភាពខ្លះនៃសាលារៀនឯកជនមួយចំនួននៅកម្ពុជាសព្វថ្ងៃ៖ នាយកសាលារៀនរំលោភក្មេង, នាយកសាលារត់ចោលសាលារៀន...!!

ទិដ្ឋភាពខ្លះនៃសាលារៀនឯកជនមួយចំនួននៅកម្ពុជាសព្វថ្ងៃ៖ នាយកសាលារៀនរំលោភក្មេង, នាយកសាលារត់ចោលសាលារៀន...!!

Share This
ទិដ្ឋភាពខ្លះនៃសាលារៀនឯកជនមួយចំនួននៅកម្ពុជាសព្វថ្ងៃ៖ នាយកសាលារៀនរំលោភក្មេង, នាយកសាលារត់ចោលសាលារៀន...!!

សាលារៀនឯកជនមួយចំនួនសព្វថ្ងៃហាក់បីដូចជារញ៉េរញ៉ៃ ជាពិសេសទាក់ទងនឹងតម្លៃសិក្សា, គ្រូបង្រៀន, គ្រូបរទេស និងកម្មវិធីសិក្សា។ តើស្ថាប័នណាជាអ្នកគ្រប់គ្រងវិស័យនេះ។ ជាការពិតកម្ពុជាអនុវត្តសេដ្ឋកិច្ចទីផ្សារសេរី ប៉ុន្តែយើងក៏មិនត្រូវបណ្តែតបណ្តោយឲ្យឯកជនធ្វើតាមអំពើចិត្តជាពិសេសក្នុងវិស័យអប់រំ។

តើក្រសួងអប់រំមានគោលនយោបាយក្នុងការគ្រប់គ្រងសាលារៀនឯកជនដែរឬទេ? ខ្ញុំ​សង្កេតឃើញថាគ្រូបរទេសមួយ​ចំនួន​មិន​មាន​លក្ខណៈសម្បត្តិ និងគុណវុឌ្ឍិជាគ្រូបង្រៀនឡើយ ជាពិសេស​គឺ​ពួកគេខ្វះ​ការយល់ដឹងពីវប្បធម៌ខ្មែរ​ក្នុង​ការ​ប្រាស្រ័យទាក់ទង និងបង្រៀនកុមារកម្ពុជា។

ស្រុកថៃមានក្រុមប្រឹក្សាគ្រូបង្រៀន ​ដើម្បី​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យគ្រូជនជាតិបរទេស ​ដែល​ចង់បង្រៀន​នៅសាលារៀន​ឯកជន​នៅ​ស្រុកថៃ។

ខ្ញុំគិតថាក្រសួងអប់រំត្រូវបង្កើតយន្តការ និងមានគោលនយោបាយច្បាស់លាស់ក្នុងការរវាយ​តម្លៃ​គុណវុឌ្ឍិរបស់គ្រូបង្រៀនជនជាតិបរទេស មុននឹងផ្តល់អាជ្ញាប័ណ្ណបង្រៀន​ដល់ពួកគេ ដើម្បីធានាបាននូវគុណភាពនៃ​ការអប់រំ, សុវត្ថិភាពសម្រាប់កុមារ និងតម្លៃនៃការអប់រំនៅកម្ពុជា។

ថ្លៃសាលាមួយឆ្នាំៗមិនថោកទេ។ សូមជួយគិតគ្នាថា តើអ្វីជាសាលារៀនអន្តរជាតិ? តើក្រសួងអប់រំនិងមាតាបិតាសិស្សចង់ឃើញកុមារកម្ពុជា​ដែលកំពុងរៀននៅសាលារៀនអន្តរជាតិទាំងនោះក្លាយ​ទៅជា​ប្រជាពលរដ្ឋកម្ពុជាបែបណា? ជនបរទេសដែល​មានស្បែកស ភ្នែកពណ៌ប្រាក់/ខៀវ ឬបរទេសដែល​ចេះនិយាយអង់គ្លេសល្អ មិនប្រាកដថាអាចធ្វើជាគ្រូល្អឡើយ។ ការអប់រំមិនមែនគ្រាន់តែការរៀន និងការបង្រៀនប្រើប្រាស់ភាសាអង់គ្លេសឡើយ៕




អត្ថបទដោយ ៖ Chanroeun Pa

No comments:

Post a Comment