Breaking news!កលិយុគដៃចោរ! កម្ពុជរដ្ឋនៃយើងបានធ្លាក់ក្រោមរបបគ្រប់គ្រងផ្ដាច់ការនិយមថ្មីកំពុងគ្របដណ្ដប់លើកម្ពុជាទាំងមូល !!
ប្រភពពីសំឡេងវិទ្យុអាស៊ីសេរី ចុះផ្សាយថ្មីៗ បានអោយដឹងថា ៖ "ទម្រង់គ្រប់គ្រងតាមបែបផ្ដាច់ការនិយមថ្មីមួយកំពុងគ្របដណ្ដប់លើកម្ពុជាទាំងមូល"
កាសែត South China Morning Post បានចេញផ្សាយអត្ថបទមួយចុះថ្ងៃទី៨ ខែតុលា នេះ ដាក់ចំណងជើងថា «សូមស្វាគមន៍មកកាន់រដ្ឋគ្រប់គ្រងដោយឯកបក្សដ៏ថ្មីស្រឡាងនៅអាស៊ី» (Welcome to Asia’s Newest One-Party State)។
កាសែតបានស្រង់ប្រសាសន៍សាស្ត្រាចារ្យ លោក លី ម៉័រហ្គេនបេស័រ (Lee Morgenbesser) នៃសាកលវិទ្យាល័យ អូស្ត្រាលី (Griffith University) ដែលជាអ្នកសិក្សាស្រាវជ្រាវពីរបបផ្ដាច់ការនៅអាស៊ី ថា ដំណើរឈានទៅរកការរលំរលាយ នៃគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា គឺជារឿងដែលគេឯងអាចទស្សន៍ទាយដឹងជាមុនបាន។
លោកសាស្ត្រាចារ្យ លី ម៉័រហ្គេនបេស័រ ថ្លែងប្រាប់កាសែតនេះថា លោក ហ៊ុន សែន ឥឡូវនេះកំពុងតែបង្កើតឲ្យមាននូវរដ្ឋមួយដែលមានរបបគ្រប់គ្រងជាឯកបក្សយ៉ាងមានប្រសិទ្ធភាព។ លោកថា ឧបស័គ្គដែលជា ការគំរាមកំហែងដ៏ធំបំផុតដល់រដ្ឋាភិបាលលោក ហ៊ុន សែន នោះ គឺគណបក្សសង្គ្រោះជាតិ នៅពេលនេះពុំមានក្ដីសង្ឃឹមណាមួយទាល់តែសោះឡើយថា នឹងអាចបន្តវត្តមានរបស់ខ្លួនតទៅមុខទៀតបានឡើយ។ លោកថា ទម្រង់គ្រប់គ្រងប្រទេសតាមបែបផ្ដាច់ការនិយមថ្មីមួយ កំពុងតែនឹងគ្របដណ្ដប់លើប្រទេសកម្ពុជាទាំងមូលហើយ។
កាសែតដដែលនេះក៏បានស្រង់ប្រសាសន៍របស់លោកសាស្ត្រាចារ្យ អៀ សុផល នៃសាកលវិទ្យាល័យអាមេរិក (Occidental College) ដែលលោកថា គណបក្សប្រឆាំង នឹងក្លាយជាគ្មានន័យនៅពេលដែលថ្នាក់ដឹកនាំ របស់គណបក្សនេះរត់ចែកជើងគ្នាខ្ចាត់ខ្ចាយ ខណៈអ្នកខ្លះទៀតកំពុងជាប់ឃុំក្នុងពន្ធនាគារនោះ។ លោក អៀ សុផល ថ្លែងឲ្យកាសែតនេះដឹងដែរថា ខណៈគូបដិបក្ខរបស់លោក ហ៊ុន សែនមួយចំនួនអាចលក់ក្បាលទៅចូលដៃចូលជើងជាមួយលោក ហ៊ុន សែន វិញ អ្នកដទៃទៀតអាចជ្រើសរើសយកវិថីដ៏គួរឲ្យគ្រោះថ្នាក់ផ្សេងពីនេះ។
លោកថា នេះហើយ គឺជាឧទាហរណ៍នៃចំណុចចាប់ផ្ដើម ដែលចេះតែនាំឲ្យមានបដិវត្តន៍ជាច្រើនលើកច្រើនសានៅកម្ពុជា ពោលគឺចាប់តាំងពីឆ្នាំ១៩៧៥ មក។ លោកសាស្ត្រាចារ្យ អៀ សុផល កត់សម្គាល់ឃើញថា គេមិនត្រូវភ្លេចនោះទេថា អ្នកទោសនយោបាយបច្ចុប្បន្ន អាចនឹងក្លាយជានាយករដ្ឋមន្ត្រីនៅថ្ងៃស្អែក។
ជាមួយគ្នានេះដែរ កាសែតដដែលនេះក៏បានទម្លាយឲ្យដឹងដែរថា បច្ចុប្បន្នអ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលបានភៀសខ្លួនចេញពីការតាមចាប់ខ្លួនរបស់អាជ្ញាធរលោក ហ៊ុន សែន ឥឡូវនេះ អ្នកស្រីបានធ្វើដំណើរមកដល់ប្រទេសម៉ារ៉ុក ជាទីដែលអ្នកស្រីបានជួបជុំជាមួយកូនស្រីអ្នកស្រី ដោយសុវត្ថិភាពហើយ។ កាសែតសរសេរថា ការចាកចេញពីប្រទេសរបស់អ្នកស្រី មូរ សុខហួរ នេះ ត្រូវបានអ្នកវិភាគនយោបាយមើលឃើញថា ជាការស្ដែងឲ្យឃើញនូវការបិទបញ្ចប់នៃយុគសម័យប្រជាធិបតេយ្យដែលមានតែឈ្មោះ និងសម្បកក្រៅនៅកម្ពុជា ដែលបានចាប់បដិសន្ធិកាលពីឆ្នាំ១៩៩៣ ក្រោយការបោះឆ្នោតសាកលក្រោមការរៀបចំរបស់អង្គការសហប្រជាជាតិ ហើយដែលយុគសម័យនេះបានឈានដល់ចំណុចកំពូល នៅពេលដែលគណបក្សសង្គ្រោះជាតិ ស្ទើរតែអាចដណ្ដើមយកជ័យជម្នះពីគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន កាលពីពេលបោះឆ្នោតជាតិឆ្នាំ២០១៣ កន្លងទៅនេះ។
កាសែតបិទបញ្ចប់អត្ថបទរបស់ខ្លួន ដោយស្រង់សម្ដីអ្នកស្រី មូរ សុខហួរ ថា ឥឡូវនេះមិនមែនជាពេលវេលាដែលមនុស្សរាល់គ្នាត្រូវចោទសួរថា តើគណបក្សសង្គ្រោះជាតិកំពុងធ្វើអ្វីខ្លះ ហើយត្រៀមនឹងធ្វើអ្វីទៀតទៅមុខទៀតនោះទេ ក៏ប៉ុន្តែ វាទំនងជាដល់ពេលវេលាហើយដែលប្រជាពលរដ្ឋកម្ពុជាខ្លួនឯង ត្រូវសួរចោទសួរថា តើពួកគាត់ត្រូវធ្វើដូចម្ដេចទៅវិញនោះ៕
ប្រភព ៖ វិទ្យុអាស៊ីសេរី

No comments:
Post a Comment