សហភាពអន្តរសភា (Inter-Parliamentary Union = IPU) ចេញសេចក្តីសម្រេច កាត់ក្បាលរដ្ឋាភិបាលតេជោចោល ទុកអោយនៅឯកោតែឯង លើពិភពលោកនេះ! និងទាមទារអោយមានការដោះលែង ឯកឧត្តម កឹម សុខា ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ !!
សហភាពអន្តរសភា (Inter-Parliamentary Union = IPU) បានអនុម័តសេចក្តីសម្រេចចិត្តមួយ នៅថ្ងៃទី១៨ ខែតុលានេះ ដោយបានថ្កោលទោសចំពោះការចាប់ខ្លួនដោយខុសច្បាប់ប្រឆាំងនឹង ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្រ្កោះជាតិ ដែលជាការរំលោភបំពានលើអភ័យឯកសិទ្ធិ និងរដ្ឋធម្មនុញ្ញកម្ពុជា, ការធ្វើទុក្ខបុកម្នេញនយោបាយ, ការប៉ុនប៉ងរំលាយគណបក្សសង្រ្គោះជាតិ ព្រមទាំងស្ថានភាពដ៏អាក្រក់បំផុតនៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ នៅប្រទេសកម្ពុជា។
ស្ថាប័ននេះទាមទារឲ្យមានការដោះលែង ឯកឧត្តម កឹម សុខា ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ!!!
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់សហភាពអន្តរសភា IPU ៖
“សម្រង់សេចក្តីប្រកាសព័ត៌មាន”
សេចក្តីប្រកាសព័ត៌មាន
18 តុលា 2017
St. Petersburg
“វិបត្តិនយោបាយបានកើនឡើងនៅទូទាំងពិភពលោកដោយសារការរំលោភសិទ្ធិមនុស្សមកលើសមាជិកសភាបក្សប្រឆាំង”
សហភាពអន្តរសភា (IPU) សម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីការកើនឡើងនៃការគាបសង្កត់ និងការកើនឡើងនូវការរំលោភបំពានសិទ្ធិមនុស្សមកលើសមាជិកសភាគណបក្សប្រឆាំងនៅកម្ពុជា វ៉េណេស៊ុយអេឡា ទួរគីនិងម៉ាល់ឌីវ នៅថ្ងៃបិទបញ្ចប់នៃមហាសន្និបាត IPU លើកទី 132 នៅទីក្រុង St. Petersburg, សហព័ន្ធរុស្ស៊ី។ ។ IPU អំពាវនាវឱ្យមានបេសកកម្មស្វែងរកការពិតដោយគណៈកម្មាធិការ ស្តីពីសិទ្ធិមនុស្សរបស់សមាជិកសភា នៃសភាពអន្តរសភា ដែលនឹងត្រូវបញ្ជូនទៅកាន់ប្រទេសទាំងបួននាពេលអនាគតដ៏ខ្លីខាងមុខ។
សហភាពអន្តរសភា (IPU)បានបង្ងាញពីការព្រួយបារម្ភជាថ្មីម្តងទៀតចំពោះស្ថានភាពអាក្រក់របស់សមាជិកគណបក្សប្រឆាំងចំនួន 15រូប នៅប្រទេសកម្ពុជា។ នៅខែកញ្ញាឆ្នាំ២០១៧ ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា ត្រូវបានចាប់ខ្លួន។ ភស្តុតាងសំខាន់ដែលត្រូវបានគេប្រើដើម្បីជាទឡ្ហីកអំពីភាពត្រឹមត្រូវនៃការឃុំឃាំងរបស់លោក គឺជាក្លីបវីដេអូនៃសុន្ទរកថាសាធារណៈដែលលោកបានថ្លែងទៅកាន់សហគមន៍កម្ពុជា-អូស្ត្រាលី នៅប្រទេសអូស្ត្រាលី នៅចុងឆ្នាំ២០១៣។ IPU សោកស្តាយចំពោះអង្គហេតុដែលដែលក្លីបវីដេអូនេះត្រូវបានគេប្រើជាភស្តុតាងដើម្បីចោទប្រកាន់ពីបទក្បត់ជាតិ ហើយបានទាមទារឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់ និងអនុញ្ញាតឱ្យលោក បន្តបំពេញភារកិច្ចជាសមាជិកសភា និងជាប្រធានគណបក្សប្រឆាំង។
សហភាពអន្តរសភា (IPU) ក៏បានជំរុញឱ្យអាជ្ញាធរកម្ពុជាអនុញ្ញាតឱ្យមានការវិលត្រឡប់នៃសមាជិកសភាគណបក្សប្រឆាំងដែលត្រូវបានគេបង្ខំឱ្យនិរទេសខ្លួន ដើម្បីពួកគេអាចធ្វើយុទ្ធនាការដោយសេរី នៅក្នុងការបោះឆ្នោតនាឆ្នាំ២០១៨ ដែលនឹងឈានមកដល់ឆាប់នេះ។
គណៈកម្មាធិការ ស្តីពីសិទ្ធិមនុស្សរបស់សមាជិកសភា នៃសហភាពអន្តរសភា ផ្តល់ការការពារ និងការដោះស្រាយចំពោះសមាជិកសភានីមួយៗដែលប្រឈមនឹងការរំលោភសិទ្ធិមនុស្ស។ ក្នុងអំឡុងពេលមហាសន្និបាតនេះ សហភាពអន្តរសភាបានអនុម័តសេចក្ដីសម្រេចរបស់គណៈកម្មាធិការចំពោះសមាជិកសភាចំនួន200នាក់ មកពី ១១ប្រទេស ដែលសមាជិគសភាភាគច្រើនមកពីប្រទេសចំនួនបួន គឺប្រទេសតួកគី វ៉េណេស៊ុយអេឡា ម៉ាល់ឌីវ និងកម្ពុជា ៕
សម្រង់សេចក្តីប្រកាសព័ត៌មានពីប្រភពមួយទៀត ៖
សហភាពអន្តរសភា IPU ចេញសេចក្តីសម្រេច ឲ្យរដ្ឋាភិបាល ហ៊ុន សែន ឯកោតែឯង លើពិភពលោក!
Sam_Rainsy Page : ១៨ តុលា ២០១៧ / 18 OCtober 2017 - IPU condems the Hun Sen government's plan to dissolve the CNRP.
ព្រឹកនេះ សន្និបាតទី ១៣៧ នៃសហភាពអន្តរសភា (Inter-Parliamentary Union ហៅកាត់ IPU) ដែលតំណាងឲ្យ ១៧៣ រដ្ឋសភា នៃ ១៧៣ ប្រទេស លើទូទាំងពិភពលោក បានអនុម័តញត្តិមួយជាឯក្ចឆ័ន (លើកលែងតែសម្លេងគណៈប្រតិភូកម្ពុជា) បានថ្កោលទោសទង្វើចុងក្រោយនេះ របស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលមានគម្រោងចង់រំលាយគណបក្សសង្គ្រោះជាតិ។ សេចក្តីសម្រេច របស់ IPU នេះ ធ្វើឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ឯកោតែម្នាក់ឯង លើពិភពលោក ហើយទទួលភាពអាម៉ាស់ ដោយសារតែ ទង្វើព្រៃផ្សៃរបស់ខ្លួន មកលើ គណបក្សសង្គ្រោះជាតិ។ រដ្ឋាភិបាលលោក ហ៊ុន សែន នេះ ត្រូវបានពិភពលោកទាំងមូល ចាត់ទុកថា ជារបបផ្តាច់ការ ថោកទាប ដែលគេមិនអាចរាប់អានបានឡើយ ហើយដែលធ្វើឲ្យជនជាតិខ្មែរ មានការអៀនខ្មាស ចំពោះសហគមន៍អន្តរជាតិ ៕
ប្រភព ៖ Chantha Muth

No comments:
Post a Comment