ក្ដៅៗ! កើតប្រតិកម្មពីមន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រីរាជការ​មួយ​ចំនួន​សោកស្ដាយនិងមិន​គាំទ្រ​ការ​កែប្រែ​ច្បាប់​បែងចែក​អាសនៈ ហើយ!! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ក្ដៅៗ! កើតប្រតិកម្មពីមន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រីរាជការ​មួយ​ចំនួន​សោកស្ដាយនិងមិន​គាំទ្រ​ការ​កែប្រែ​ច្បាប់​បែងចែក​អាសនៈ ហើយ!!

ក្ដៅៗ! កើតប្រតិកម្មពីមន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រីរាជការ​មួយ​ចំនួន​សោកស្ដាយនិងមិន​គាំទ្រ​ការ​កែប្រែ​ច្បាប់​បែងចែក​អាសនៈ ហើយ!!

Share This

ក្ដៅៗ! កើតប្រតិកម្មពីមន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រីរាជការ​មួយ​ចំនួន​សោកស្ដាយនិងមិន​គាំទ្រ​ការ​កែប្រែ​ច្បាប់​បែងចែក​អាសនៈ ហើយ!!

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រីរាជការ​មួយ​ចំនួន​សោកស្ដាយ ចំពោះ​សេចក្ដី​សម្រេច​របស់​សមាជិក​រដ្ឋសភា ដែល​មាន​តែ​តំណាងរាស្ត្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​អនុម័ត​ច្បាប់​បែងចែក​អាសនៈ​គណបក្ស​នយោបាយ​ដែល​ត្រូវ​រំលាយ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ តុលា​នោះ គឺជា​ការ​គ្មាន​ប្រយោជន៍​ដល់​ប្រទេសជាតិ និង​មាន​ចេតនា​នយោបាយ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​រាជការ មាន​មតិ​ស្រដៀង​គ្នា​ថា ពួកគាត់​មិន​គាំទ្រ​ការ​អនុម័ត លើ​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់ ដោយ​រដ្ឋសភា​ឯក​បក្ស​នេះ​ទេ។ ពួកគាត់​យល់ថា ការ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​កំហឹង​នយោបាយ​ឡើង​កម្ដៅ​កាន់​តែ​ខ្លាំង។

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ​ខុមហ្រែល​(Comfrel) លោក កន សាវាង្ស មានប្រសាសន៍ នៅ​ថ្ងៃ​ទី​១៦ តុលា ថា ការ​ធ្វើ​សេចក្ដី​អនុម័ត​នៃ​វិសោធនកម្ម​ច្បាប់​របស់​រដ្ឋសភា ដែល​មានតែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ នឹង​ជំរុញ​ឲ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើរ​ថយក្រោយ។ លោក អះអាង​ទៀត​ថា ច្បាប់​មួយ​នេះ ធ្វើ​ឡើង​ដើម្បី​បម្រើ​មហិច្ឆតា​របស់​គណបក្ស​កាន់អំណាច ច្រើនជាង​ការ​ធ្វើ​ដើម្បី​ផលប្រយោជន៍​រួម​នៅ​ក្នុង​សង្គមជាតិ។

ចំណែក​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ លើក​ឡើង​ថា ច្បាប់​ថ្មី​មួយ​នេះ មិន​បាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពិតប្រាកដ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​នោះ​ទេ តែ​ផ្ទុយទៅវិញ ជា​ការ​រំលោភ​លើ​សេចក្ដី​សម្រេច​របស់​ពល​រដ្ឋ ដែល​ពួកគាត់​បាន​បោះឆ្នោត​ជ្រើសរើស​តំណាង​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញចិត្ត ដើម្បី​បម្រើ​ពួកគាត់ ដោយ​គិត​ថា គណបក្ស​នោះ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​សង្គម​ឲ្យ​រីក​ចម្រើន​ទៅមុខ​បាន​នៅ​ពេល​អនាគត។

ស្រដៀង​គ្នា​នេះ​ដែរ គ្រូបង្រៀន​មួយ​ចំនួន​អះអាង​ថា ពួកគាត់​ជា​មន្ត្រី​រាជការ មិន​គាំទ្រ​ជា​ដាច់ខាត​ចំពោះ​សេចក្ដី​សម្រេច​នៃ​វិសោធនកម្ម​ច្បាប់​ថ្មី​នេះ ពីព្រោះ​ច្បាប់​នេះ​ធ្វើឡើង​ដោយ​ពុំ​មាន​តំណាងរាស្ត្រ​ពី​គណបក្សប្រឆាំង​ចូលរួម​ប្រជុំ ដើម្បី​សួរដេញដោល​នៅ​ក្នុង​រដ្ឋសភា មុននឹង​ឈាន​ដល់​ការ​អនុម័ត​ច្បាប់​មួយ​នេះ។ ក្រុម​គ្រូបង្រៀន បន្ថែម​ទៀត​ថា ច្បាប់​ដែល​មាន​ខ្លឹមសារ​បែងចែក​អាសនៈ​គណបក្ស​នយោបាយ​ក្រោយពេល​រំលាយ​គណបក្ស​ណាមួយ​ចោល​នោះ នៅ​ពេល​ចាប់ផ្ដើម​អនុវត្ត​ច្បាប់​នេះ​នឹង​ធ្វើ​ឲ្យ​ប្រទេសជាតិ​ចលាចល​ជា​ពុំ​ខាន ព្រោះ​ប្រជាពលរដ្ឋ​កន្លះ​នគរ​មិន​ពេញចិត្ត។

ទាំង​មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​គ្រូបង្រៀន ទទូច​សុំ​ឲ្យ​គណបក្ស​ជាប់ឆ្នោត​ទាំង​២​ធ្វើ​យ៉ាង​ណា​រក​ផ្លូវ​ជួបពិភាក្សា​ចាប់​ដៃ​គ្នា ដើម្បី​ឆ្ពោះ​ទៅ​រក​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨​ខាងមុខ ប្រកបដោយ​សុក្រឹត និង​យុត្តិធម៌។

សមាជិក​រដ្ឋសភា​ដែល​មានតែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រជុំ​អនុម័ត​វិសោធនកម្ម​ច្បាប់​ចំនួន​៤ ដោយមាន​សំឡេង​ចំនួន​៦៧​សំឡេង កាលពី​ព្រឹក​ថ្ងៃ​ទី ១៦ តុលា ច្បាប់​ទាំងនោះ​រួមមាន​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ច្បាប់​ស្ដី​ការបោះឆ្នោត​ជ្រើស​ព្រឹទ្ធសភា ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ និង​វិសោធនកម្ម ច្បាប់​ស្ដីពី​ច្បាប់បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕




ប្រភព ៖ វិទ្យុអាស៊ីសេរី 

No comments:

Post a Comment