ឱកាសជាអ្នកបង្កើតវីរបុរស ទន្ទឹមគ្នានេះដែរឱកាសក៏ជាអ្នកបង្ហាញមុខមាត់ពិតរបស់ជនគម្រក់ថោកទាបផងដែរ! យ៉ាងយូកូងបាតផ្សារ និងសត្វក្រពើវង្វេងបឹង! ឡុង ប៊ុន្នី តំណាងរាស្រ្តបក្សសង្រ្គោះជាតិក្បត់ឆន្ទៈប្រជាពលរដ្ឋខ្មែរ សុំចុះចូលបក្សប្រជាជនដើម្បីយសលាភសក្ការៈផ្ទាល់ខ្លួន !!
ក្នុងកាលៈទេសៈដែលគណបក្សសង្រ្គោះជាតិកំពុងប្រឈមនឹងការរំលាយ គួរណាស់តែតំណាងរាស្រ្តរឹងមាំនៅចំពោះមុខស្ថានការណ៍នយោបាយនេះ ប៉ុន្តែបែរជាមានតំណាងរាស្រ្តមុខលុយម្នាក់សុំចុះចូលជាមួយគណបក្សគូប្រកួតដើម្បីលាភសក្ការៈទៅវិញ នេះឯងជាលក្ខណៈនៃការបំបែកដោយបុគ្គលផ្ទៃក្នុងឈានដល់ការរលាយដោយគូប្រកួតមិនបាច់រំលាយ ។
នេះជាចំណុចចិត្តសាស្រ្តសំខាន់មួយដែលគូប្រកួតចង់បាន និង បំបាក់ទឹកចិត្តអ្នកគាំទ្របក្សសង្រ្គោះជាតិ ប៉ុន្តែសម្រាប់អ្នកគាំទ្រជាទូទៅបានដាក់ចិត្តដាក់ថ្លើមរួចជាស្រេចហើយថា ទោះបុគ្គលណាទៅចុះចូលយ៉ាងណា ឬ ទៅងាប់ចោលឆ្អឹងឯណា មិនមែនជារឿងសំខាន់ទេ រឿងដែលសំខាន់បំផុត គឺ គណបក្សសង្រ្គោះជាតិត្រូវតែស្ថិតនៅ ហើយអាចឈរប្រកួតជាមួយនឹងបក្សប្រជាជនបានលើវេទិកាបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ ។
រឿងការចុះចូលរបស់បុគ្គលណាមួយចាត់ជាសាច់ស្អុយដែលរបេះចេញទៅដោយមិនបាច់ស្តាយស្រណោះ ។
អំពើក្បត់ឆន្ទៈរាស្រ្តកើតមានជាហូរហែតាំងពីឆ្នាំ ១៩៩៨ មក ដូចជា អៀង ម៉ូលី ទន់ចាយ ខឹម វាសនា រណឫទ្ធិក្បត់សម រង្សី ឡើងធ្វើជាប្រធានសភា និង ចុងក្រោយនេះ គឺ ឡុង ប៊ុន្នី
សូមព្យាករណ៍អនាគតរបស់អ្នកចុះចូលទាំងនេះថា ជាបុគ្គលឥតតម្លៃក្នុងក្រសែភ្នែករាស្រ្ត និង អស់អនាគត ។
នៅរសៀលថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៧ នេះ លោក ឡុង ប៊ុន្នី តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ប្រចាំមណ្ឌលព្រៃវែង តាមរយៈលោក ស សុខា កូនប្រុស លោក ស ខេង បានប្រកាសដាក់លិខិតជូនលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សំណើសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ។
នៅក្នុងលិខិតរបស់លោក ឡុង ប៊ុន្នី បានបញ្ជាក់ថា៖ សេចក្តីដូចមានចែងក្នុងកម្មវត្ថុ ខ្ញុំបាទសូមគោរពជម្រាបជូនសម្តេចអគ្គមហាសេនាបតីតេជោ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា បន្ទាប់ពីបានដឹងថា លោក កឹម សុខា ជាជនក្បត់ជាតិ ខ្ញុំបាទសូមសម្តេចអគ្គមហាសេនាបតីតេជោ មេត្តាអនុញ្ញាតឲ្យខ្ញុំបាទបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយសេចក្តីអនុគ្រោះបំផុត។
សេចក្តីដូចបានគោរពជម្រាបខាងលើ សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់បំផុត៕ ((ប្រភព ៖ ផ្ដាច់ការ ))
ទាក់ទងនឹងរឿងនេះផងដែរ លោកប៉ាង សុខឿន ហៅ "ខ្មែរ សុវណ្ណភូមិ" បានបញ្ចេញទស្សនៈរបស់លោកថា ៖
អត់ថ្មីទេរឿងពួកមនុស្សធុនថោកបែបនេះរត់ចេញពីបក្សប្រឆាំងទៅចុះចូលស៊ីភីភី។ ឮថាម្នាក់បានឡានមួយ ផ្ទះមួយ និងប្រាក់១លានដុល្លារ ដោយ ហ៊ុន សែន កំពុងប្រើយុទ្ធនាការនេះទិញអ្នកដឹកនាំសង្រ្គោះជាតិឲ្យបានច្រើនតាមលទ្ធភាពដែលធ្វើទៅបានដើម្បីកំទេចសង្រ្គោះជាតិទាំងស្រុង។ និយាយរួម ទៅណាក៏ទៅចុះ ទិញស្អីទិញទៅហើយរឿងបក្សប្រឆាំងគឺអត់មានទៅណាទេ សំលេងក៏មិនថយដែរ ព្រោះពលរដ្ឋខ្មែរមិនដើរតាមក្រុមសន្តានមនុស្សលក់ខ្លួន លក់ខួដើម្បីប្រយោជន៍បែបនេះឡើយ ហើយក៏មិនគាំទ្រមេដឹកនាំធ្វើនយោបាយថោកទាបដូច ហ៊ុន សែន ដែរ។
បញ្ជាក់៖ ដោយសារប្រទេសយើងមានអ្នកដឹកនាំខ្វះសមត្ថភាព ចេះលេងតែនយោបាយថោកទាបបែបពួកកុម្មុយនីស្តបានជាមានអ្នកនយោបាយអាត្មានិយមរត់ចុះរត់ឡើងរកប្រយោជន៍ និងសន្សំសុខ។ តែនៅពេលប្រទេសយើងមានមេដឹកនាំថ្លៃថ្នូរ មានសមត្ថភាពពីតប្រាកដ ប្រកាន់យកនយោបាយសេរីត្រឹមត្រូវ នោះពួកអ្នកនយោបាយសេរីថោកៗបែបនេះលែងមានហើយ។ ជាក់ស្តែងសូមមើលនៅសហគមអឺរ៉ុប ឬអាមេរិក គឺគ្មានពួកអ្នកនយោបាយស្វាថោកៗបែបនេះទេ៕
No comments:
Post a Comment