រឿងដ៏គួរអោយអស្ចារ្យ និងសង្វេគចិត្តក្រៃ Miss Grand Cambodia និងក្រុមការងាររបស់នាង នាំគ្នាជួយគាំទ្រយួនទាំងស្រុងរឿងលើកកោះត្រល់របស់ខ្មែរអោយទៅយួនពេញសិទ្ធិ !!  - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
រឿងដ៏គួរអោយអស្ចារ្យ និងសង្វេគចិត្តក្រៃ Miss Grand Cambodia និងក្រុមការងាររបស់នាង នាំគ្នាជួយគាំទ្រយួនទាំងស្រុងរឿងលើកកោះត្រល់របស់ខ្មែរអោយទៅយួនពេញសិទ្ធិ !! 

រឿងដ៏គួរអោយអស្ចារ្យ និងសង្វេគចិត្តក្រៃ Miss Grand Cambodia និងក្រុមការងាររបស់នាង នាំគ្នាជួយគាំទ្រយួនទាំងស្រុងរឿងលើកកោះត្រល់របស់ខ្មែរអោយទៅយួនពេញសិទ្ធិ !! 

Share This

រឿងដ៏គួរអោយអស្ចារ្យ និងសង្វេគចិត្តក្រៃ Miss Grand Cambodia និងក្រុមការងាររបស់នាង នាំគ្នាជួយគាំទ្រយួនទាំងស្រុងរឿងលើកកោះត្រល់របស់ខ្មែរអោយទៅយួនពេញសិទ្ធិ !! 

លោកប៉ាង សុខឿន ហៅ "ខ្មែរ សុវណ្ណភូមិ" អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ
បានបញ្ចេញទស្សនៈមតិបង្ហោះតាមរយៈ​បណ្ដាញទំនាក់ទំនង​សង្គមហ្វេសប៊ុក​ របស់លោក ទាក់ទងរឿង Miss Grand Cambodia និងក្រុមការងាររបស់នាងមិនហ៊ាននិយាយពាក្យថា «កោះត្រល់ » ជារបស់ខ្មែរ តែហៅតែតាមឈ្មោះយួន និងថាជាកោះរបស់យួន មានយ៉ាងដូច្នេះថា ៖

មើលសំណេររបស់នាង និងក្រុមការងារនាងទៅ គ្មានមួយម៉ាត់ណាហ៊ាននិយាយពាក្យថា «កោះត្រល់» ទេ តែនាំគ្នាជួយយួនទាំងស្រុង។ ដូច្នេះ នាំគ្នាភ្លូកទឹកភ្លូកដីបោះឆ្នោតឲ្យទៅ នាំគ្នាបោះយកលេខទៅ នាំគ្នាស៊ីលេខទៅ នាំគ្នាយកមោទនភាពខោអាវក្នុងសភាពនេះទៅ នាំគ្នាដេកស្រម៉ៃថាខ្មែរនឹងអស្ចារ្យតាមការប្រកួតនេះទៅ នាំគ្នាសប្បាយទៅ។ ខ្មែរ សុវណ្ណភូមិ បានតាមដាននាងរហូត គ្មានត្រង់ណានាងមានចិត្តសោកស្តាយរឿងទឹកដី គ្មានសកម្មភាពណាមានភាពឈឺចាប់ គ្មានមួយចំណុចណា នាងមានភាពខ្មាសអៀនក្នុងរឿងនេះទេ។ សូមកុំនិយាយថានេះជារឿងផ្សេង មិនមែននយោបាយឲ្យសោះ។ ត្រូវចាំស្អីក៏ជាប់ទាក់ទងនយោបាយដែរ។

ត្រូវចាំ! ខ្មែររុងរឿង គេស្គាល់ គេគោរពលើឆាកអន្តរជាតិ គឺមិនមែនដោយសារការប្រកួតបែបនេះទេ តែអាចកើតឡើងដោយសារជាតិសាសន៍យើងចេះសាមគ្គីគ្នា កសាងប្រទេសមានសេដ្ឋកិច្ចអាចរស់បានដោយខ្លួនឯង មាននយោបាយឯករាជ្យពិតប្រាកដ មានមេដឹកនាំល្អ ប្រជាពលរដ្ឋរស់នៅមានជីវភាពធូរធា មានសេរីភាព និងប្រទេសជាតិមានធនធានសេដ្ឋកិច្ច និងធនធានមនុស្សខ្លាំង៕









ប្រភព ៖ ខ្មែរ សុវណ្ណភូមិ 

No comments:

Post a Comment