គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ(International Commission of Jurists-ICJ)ថា​ការ​បន្ត​ប្រើ​ច្បាប់​បំបិទ​មាត់​ក្រុម​ប្រឆាំង​នឹង​បង្កមហន្តរាយ​ហាយនៈដល់​ប្រព័ន្ធ​នីតិរដ្ឋ !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ(International Commission of Jurists-ICJ)ថា​ការ​បន្ត​ប្រើ​ច្បាប់​បំបិទ​មាត់​ក្រុម​ប្រឆាំង​នឹង​បង្កមហន្តរាយ​ហាយនៈដល់​ប្រព័ន្ធ​នីតិរដ្ឋ !!

គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ(International Commission of Jurists-ICJ)ថា​ការ​បន្ត​ប្រើ​ច្បាប់​បំបិទ​មាត់​ក្រុម​ប្រឆាំង​នឹង​បង្កមហន្តរាយ​ហាយនៈដល់​ប្រព័ន្ធ​នីតិរដ្ឋ !!

Share This

គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ(International Commission of Jurists-ICJ)ថា​ការ​បន្ត​ប្រើ​ច្បាប់​បំបិទ​មាត់​ក្រុម​ប្រឆាំង​នឹង​បង្កមហន្តរាយ​ហាយនៈដល់​ប្រព័ន្ធ​នីតិរដ្ឋ !!

គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (International Commission of Jurists-ICJ) វាយ​តម្លៃ​ថា ការ​បន្ត​ប្រើប្រាស់​ច្បាប់​ខុស​ពី​គោលដៅ​ពិតប្រាកដ ដើម្បី​បំបិទមាត់​ក្រុម​អ្នកប្រឆាំង នឹង​បណ្ដាល​ឲ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព​កាន់​តែ​ខ្លាំង ព្រមទាំង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ប្រព័ន្ធ​នីតិរដ្ឋ។

គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ រក​ឃើញ​ថា ប្រទេស​កម្ពុជា​កំពុងតែ​ប្រើប្រាស់​ច្បាប់ ធ្វើជា​អាវុធ​មុខ​ពីរ ក្នុង​គោលដៅ​ដើម្បី​បំបិទមាត់ ក្រុម​អ្នក​រិះគន់​ប្រឆាំង និង​កម្ទេច​លទ្ធិប្រជាធិបតេយ្យ តាមរយៈ​ចៅក្រម និង​ព្រះរាជអាជ្ញា ដែល​ជា​ក្រុម​មនុស្ស​ខ្វះ​ឯករាជ្យ។

របាយការណ៍​វាយតម្លៃ​ជា​មូលដ្ឋាន​របស់​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ ស្ដីពី «​ការ​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌ សម្រាប់​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស យ៉ាង​ធ្ងន់ធ្ងរ​នៅ​កម្ពុជា» ចេញផ្សាយ​ថ្ងៃ​ទី​១៨ ខែ​តុលា គូស​បញ្ជាក់​ថា បញ្ហា​ចុងក្រោយ​ចម្បង​បំផុត​មួយ ដែល​ប្រព័ន្ធ​ច្បាប់​កម្ពុជា កំពុង​តែ​ជួប​ប្រទះ​នៅ​ពេល​នេះ គឺ​កង្វះ​ឯករាជ្យ​ភាព​នៃ​អង្គចៅក្រម និង​ព្រះរាជអាជ្ញា​ដែល​អព្យាក្រឹត្យ ស្រប​ពេល​ដែល​មានការ​ជ្រៀតជ្រែក ផ្នែក​នយោបាយ​ដ៏​រ៉ាំរ៉ៃ ជា​ប្រព័ន្ធ​ក្នុង​សំណុំ​រឿង​រសើប​នានា រួមផ្សំ​ជាមួយ​ប្រព័ន្ធ​ពុករលួយ ចាក់​ឫស​គល់​លើ​គ្រប់​វិស័យ។

ការ​ចេញ​ផ្សាយ​របាយការណ៍​នេះ គឺ​ក្រោយ​ពេល​ដែល​រដ្ឋសភា​ជាតិ​កម្ពុជា ដែល​មាន​តែ​សមាជិក​មក​តែ​ពី​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​ទី១៦ តុលា បាន​អនុម័ត​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ចំនួន ៤ ដ៏​ចម្រូងចម្រាស ដើម្បី​ធ្វើការ​បែងចែក​អាសនៈ​គណបក្ស​សង្គ្រោះជាតិ ទៅ​ឲ្យ​គណបក្ស​តូចតាច​ដទៃ​ទៀត ក្នុង​ករណី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ច្បាប់​អន្តរជាតិ នៃ​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ ICJ ប្រចាំ​តំបន់ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក លោក ឃីងស្លី អាបុត្ត (Kingsley Abbott) ថ្លែង​ថា «ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំងអស់​នេះ គឺជា​ចំណាត់​ការ​ចុងក្រោយ​ក្នុងចំណោម​ព្រឹត្តិការណ៍​ដ៏​វែង​អន្លាយ​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​អនុម័ត​ធ្វើ​វិសោធនកម្ម​ច្បាប់​ដោយ​ឥត​អៀនខ្មាស ក្នុង​គោលបំណង​ជាក់លាក់ ដើម្បី​ធ្វើទុក្ខបុកម្នេញ​តាម​ផ្លូវ​ច្បាប់​ដល់​អ្នក​ឡាយ​ណា ដែល​គេ​ចាត់ទុកថា​ជា​អ្នក​ប្រឆាំង​រដ្ឋាភិបាល និង​ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​អ្នកជា​តំណាង​នៃ​លទ្ធិប្រជាធិបតេយ្យ នៅ​ក្នុង​ប្រទេស​នេះ ចុះ​ទន់ខ្សោយ»។

អង្គការ​ដដែល​នេះ សម្ដែង​ក្ដី​បារម្ភ​ដែល​រដ្ឋាភិបាល​តែង​ការពារ​ដដែល​ជា​ដដែល​ថា ចំណាត់​ការ​របស់​ខ្លួន​ទាំងនេះ គឺជា​ការអនុវត្ត​នីតិរដ្ឋ។ លោក អាបុត្ត (Abbott) ផ្ដល់​អំណះអំណាង​ថា នីតិរដ្ឋ​មិនមែន​សំដៅ​តែ​ទៅលើ​ការ​អនុម័ត និង​អនុវត្ត​ច្បាប់​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​តម្រូវ​ឲ្យ​មាន​ការធានា​ច្បាស់លាស់​ថា ច្បាប់​ទាំងនោះ ត្រូវ​បាន​ព្រាង និង​អនុវត្ត​ដោយ​អនុលោម​យ៉ាង​ខ្ជាប់ខ្ជួន​តាម​គោលការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ ដោយ​ពុំ​មាន​ការរើសអើង​ផ្អែកលើ​ហេតុផល​នយោបាយ ឬ​ការ​បញ្ចេញ​មតិ នោះ​ឡើយ។

គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៥២ ដោយ​ក្រុម​ចៅក្រម និង​មេធាវី​ល្បីឈ្មោះ​ចំនួន ៦០ រូប មកពី​គ្រប់​តំបន់​នៅ​ទូទាំង​ពិភពលោក ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​តាមរយៈ​ប្រព័ន្ធ​នីតិរដ្ឋ ដើម្បី​ការ​អភិវឌ្ឍ និង​ពង្រឹង​ប្រព័ន្ធ​ច្បាប់​ជាតិ និង​អន្តរជាតិ៕



ប្រភព ៖ វិទ្យុអាស៊ីសេរី

No comments:

Post a Comment