ក្តៅៗហុយៗ៖ សេចក្តីដកស្រង់សំណួរដែលប្រធានសភានៃសហភាពអន្តរសភា (Inter-Parliamentary Union = IPU) បានខោកក្បាលចោទសួរប្រតិភូកម្ពុជា !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ក្តៅៗហុយៗ៖ សេចក្តីដកស្រង់សំណួរដែលប្រធានសភានៃសហភាពអន្តរសភា (Inter-Parliamentary Union = IPU) បានខោកក្បាលចោទសួរប្រតិភូកម្ពុជា !!

ក្តៅៗហុយៗ៖ សេចក្តីដកស្រង់សំណួរដែលប្រធានសភានៃសហភាពអន្តរសភា (Inter-Parliamentary Union = IPU) បានខោកក្បាលចោទសួរប្រតិភូកម្ពុជា !!

Share This

ក្តៅៗហុយៗ៖ សេចក្តីដកស្រង់សំណួរដែលប្រធានសភានៃសហភាពអន្តរសភា (Inter-Parliamentary Union = IPU) បានខោកក្បាលចោទសួរប្រតិភូកម្ពុជា !!

ប្រធានសភាIPU៖ សំណួរទីមួយតើមានការធ្វើវិសោធនកម្មច្បាប់ស្តីពីនយោបាយក្នុងប្រទេសរបស់លោកឬទេ? ហើយជាលទ្ធផលពីការធ្វើវិសោធនកម្មនេះគឺគណបក្សនយោបាយប្រឆាំងតែមួយគត់នៅប្រទេសកម្ពុជានឹងត្រូវរំលាយ? សូមឆ្លើយថាមានឬមិនមាន?

ប្រតិភូកម្ពុជា៖ រហូតមកទល់នឹងពេលនេះក្រុមយើងខ្ញុំដែលកំពុងស្ថិតនៅទីនេះមិនទាន់ទទួលបាន លទ្ធផលណាមួយពីការធ្វើវិសោធនកម្មនៅក្នុងប្រទេសកម្ពុជាទេ។ នេះគ្រាន់តែជាការឃោសនាតែប៉ុណ្ណោះ។

ប្រធានសភាIPU៖ ចុះបើមានការធ្វើវិសោធនកម្មដូចហ្នឹងមែនតើលោកគាំទ្រទេ?

ប្រតិភូកម្ពុជា៖ ខ្ញុំសូមមិនប៉ាន់ស្មានទេពីព្រោះខ្ញុំមិនទាន់បានឃើញវិសោធនកម្មនោះនៅឡើយទេ។

ប្រធានសភាIPU៖ បាទយល់ព្រមប៉ុន្តែសូមចាំឱ្យច្បាស់ណាប្រទេសកម្ពុជាគឺយើងចង់គាំទ្រអស់លោក។ យើងចង់គាំទ្រសភាដែលមានមូលដ្ឋានគ្រឹះប៉ុន្តែប្រសិនបើកម្ពុជានឹងបង្កើតច្បាប់ដែលនឹងរំលាយគណបក្សប្រឆាំងតែមួយគត់ហើយមិនត្រឹមតែប៉ុណ្ណេះទេគឺឥឡូវនេះមានអាសនៈចំនួន៥៥ដែលជារបស់គណបក្សប្រឆាំងនៅកម្ពុជាហើយកម្ពុជាស្នើឱ្យមានច្បាប់នេះដើម្បីបែងចែកអាសនៈទាំង៥៥ទៅឱ្យគណបក្សដែលមិនមានវត្តមាន(នៅក្នុងសភាផង)។ ហើយមុននឹងបន្តិចអស់លោកដែលមកពីប្រទេសកម្ពុជាបាននិយាយថារដ្ឋធម្មនុញ្ញកម្ពុជានិយាយពីប្រជាធិបតេយ្យសេរីនិយមនិងពហុបក្ស។ តើអស់លោកគិតថាទង្វើដូចនេះបើកើតមានឡើងមែនតើវាជាប្រជាធិបតេយ្យសេរីនិយមនិងពហុបក្សទេ?

ប្រតិភូកម្ពុជា៖ ដូចដែលយើងបាននិយាយហើយលោកប្រធានគឺថាពួកយើងខ្ញុំនៅមិនទាន់ឃើញវិសោធនកម្មនោះនៅឡើយទេ។ ហើយដោយសារតែយើងខ្ញុំនៅក្នុងគណៈកម្មាធិការទទួលបន្ទុកសិទ្ធិសម្រាប់សមាជិកសភាយើងនឹងសម្របសម្រួលដំណើរទស្សនកិច្ចរបស់លោកពីព្រោះលោកស្នើសុំទៅទស្សនកិច្ចប្រទេសកម្ពុជា។ ហើយយើងខ្ញុំនឹងសម្របសម្រួលដំណើរទស្សនកិច្ចរបស់លោក។ ដូចសហការីរបស់ខ្ញុំបាននិយាយហើយថាយើងមិនបានដេញអ្នកទាំងនោះចេញពីប្រទេសទេ។ ពួកគេចាកចេញដោយខ្លួនឯងហើយពួកគេអាចត្រឡប់មកវិញនៅពេលណាក៏បានដែរតាមតែពួកគេចង់។ នេះគឺជាការធានាជូន។

ប្រធានសភាIPU៖ ខ្ញុំនឹងកត់ត្រាទុកសំណួរទាំងពីរដែលខ្ញុំបានសួរអស់លោកពីព្រោះខ្ញុំគិតថាវានឹងមានសារៈសំខាន់ដើម្បីសម្រេចអនាគតប្រទេសកម្ពុជាពីព្រោះបើសិនជាប្រទេសកម្ពុជាមានប្រព័ន្ធគ្រប់គ្រងដោយបក្សតែមួយហើយអស់លោកបំបាត់គណបក្សប្រឆាំងមែននោះសម្រាប់ខ្ញុំគឺមិនស្របគ្នានឹងស្មារតីនៃរដ្ឋធម្មនុញ្ញដែលអស់លោកទើបបាននិយាយទេ។ ដូច្នេះយើងនឹងកត់ត្រាទុកបញ្ហាទាំងនេះហើយក្នុងអំឡុងពេលប្រជុំនៃគណៈកម្មាធិការស្តីពីសិទ្ធិរបស់សមាជិកសភាយើងនឹងផ្តោតលើបញ្ហានេះក៏ដូចជាបញ្ហាដទៃទៀតដែលរង់ចាំការសម្រេច។ យើងក៏កត់ត្រាទុកនូវសម្តីដែលអស់លោកបាននិយាយ ៕
ប្រភព ភ្នែក ខ្មែរ

សូមបញ្ជាក់ថានៅក្នុងសន្និបាតទី ១៣៧ នៃសហភាពអន្តរសភា (Inter-Parliamentary Union ហៅកាត់ IPU) ដែលតំណាងឲ្យ ១៧៣ រដ្ឋសភា នៃ ១៧៣ ប្រទេស លើទូទាំងពិភពលោក ថ្ងៃទី១៨ តុលា ២០១៧ បានអនុម័តញត្តិមួយជាឯកច្ឆ័ន (លើកលែងតែសម្លេងគណៈប្រតិភូកម្ពុជា) បានថ្កោលទោសទង្វើចុងក្រោយនេះ របស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលមានគម្រោងចង់រំលាយគណបក្សសង្គ្រោះជាតិ។ សេចក្តីសម្រេច របស់ IPU នេះ ធ្វើឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ឯកោតែម្នាក់ឯង លើពិភពលោក ហើយទទួលភាពអាម៉ាស់ ដោយសារតែ ទង្វើព្រៃផ្សៃរបស់ខ្លួន មកលើ គណបក្សសង្គ្រោះជាតិ។ រដ្ឋាភិបាលលោក ហ៊ុន សែន នេះ ត្រូវបានពិភពលោកទាំងមូល ចាត់ទុកថា ជារបបផ្តាច់ការ ថោកទាប ដែលគេមិនអាចរាប់អានបានឡើយ ហើយដែលធ្វើឲ្យជនជាតិខ្មែរ មានការអៀនខ្មាស ចំពោះសហគមន៍អន្តរជាតិ ៕



ប្រភព ៖ ខ្មែរ សុវណ្ណភូមិ

No comments:

Post a Comment